ជីវភាពជនរួមជាតិ Khmer នៅ Vĩnh Hậu មួយថ្ងៃកាន់តែមានភាពរីកចម្រើន
ឃុំ Vĩnh Hậu បច្ចុប្បន្នមាន ១.៧៧៧ គ្រួសារជនរួមជាតិភាគតិច ដោយមានចំនួនប្រជាជន ៧.៦៦៩ នាក់។ ក្នុងនោះមាន ៣៥ គ្រួសារក្រីក្រ ដោយមានចំនួនប្រជាជន ១៧២ នាក់ និងមាន ២៤ គ្រួសារប្រកៀកបន្ទាត់ក្រ ដោយមានចំនួនប្រជាជន ១០០ នាក់។ បងប្អូនជនរួមជាតិភាគតិចទូទាំងឃុំ ភាគច្រើនជាកសិករ ចិញ្ចឹមជលផល ធ្វើស្រែអំបិល និងលក់ដូរកំប៊ិចកំប៉ុក។ ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាគម្រោងការ គោលនយោបាយ កម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចក៏សន្សឹមៗមានការជំរុញយ៉ាងខ្លាំងខ្លាសម្រាប់ខាងជីវភាពរស់នៅរបស់បងប្អូននៅទីនេះ។