ដោយធ្លាប់ជាគ្រួសារប្រកៀកបន្ទាត់ក្រ និងជួបលំបាកក្នុងការរស់នៅ តែជាមួយការខិតខំព្យាយាមពលកម្ម រួមជាមួយការយកចិត្តទុកដាក់ឧបត្ថម្ភទាន់ពេលរបស់រដ្ឋអំណាចភូមិភាគ រហូតមកទល់ពេលនេះ គ្រួសារបង Trương Văn Tòng នៅភូមិ Huế ១ ឃុំ Vĩnh Phước បានលំនឹងការរស់នៅ មានផ្ទះសមប្រាកប និងមុខរបរនឹងនរផងដែរ។

បង Trương Văn Tòng ថែទាំហ្វូងជ្រូកដែលទទួលបានពីការឧបត្ថម្ភ។
គ្រួសារបង Tòng មានដី ៥ កុងសម្រាប់ចិញ្ចឹមបង្គា - ស្រូវ តែការផលិតក៏មិនសូវបានផល ជីវភាពជួបលំបាកខ្លាំង។ បង Tòng តែងរកគ្រប់វិធីដើម្បីស្តារជីវភាពគ្រួសារ។ បន្ទាប់ពីមានគោលគំនិតបែបនេះ បងក៏ក្លាហានវិនិយោគទិញម៉ាស៊ីនរាស់ដីសម្រាប់រាស់ស៊ីឈ្នួលមាមីងបងប្អូនក្នុងភូមិ។ មធ្យមរាល់ឆ្នាំ បងទទួលរាស់ជា ២ រដូវ បន្ទាប់ពីគិតចំណាយរួចរាល់ នូវសល់ប្រាក់ចំណេញប្រមាណ ៤០ លានដុង។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ចំណូលដែលរកបានក៏មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។ ផ្ទះដ៏តូចចង្អៀតរបស់គ្រួសារមានការទ្រុឌទ្រោមជាទម្ងន់ រាល់រដូវភ្លៀងខ្យល់ធំម្តងៗ ផ្ទះក៏លេច បណ្តោយឱ្យគ្រួសារត្រូវរស់នៅក្នុងករណីភ័យខ្លាចជាខ្លាំង។
ក្តីសប្បាយបានចូលមកដល់ប្រហែលជាឆ្នាំ ២០២៥ គ្រួសារបងត្រូវបានរដ្ឋអំណាចភូមិភាគពិនិត្យឧបត្ថម្ភទឹកប្រាក់ចំនួន ៦០ លានដុងដែលផ្តើមពីកម្មវិធី សាងសង់ផ្ទះមហាសាមគ្គី។ ជាមួយការខិតខំរួមបញ្ចូលរបស់សាច់ញាតិ និងអ្នកជិតខាងផងនោះ ផ្ទះថ្មីរបស់បងក៏ឆាប់បានសម្រេច។ ចាប់ពៅពេលនោះមក គ្រួសារបងមិនចាំបាច់ភ័យខ្លាចរាល់រដូវភ្លៀងទៀតនោះទេ មានទីជម្រកសមរម្យដើម្បីលំនឹងចិត្តពលកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។
មិនត្រឹមទទួលបានការឧបត្ថម្ភផ្ទះប៉ុណ្ណោះទេ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ គ្រួសារបងបន្តទទួលបានការឧបត្ថម្ភជ្រូកពូជ ៨ ក្បាលផងដែរសម្រាប់យកមកចិញ្ចឹមពង្រីកសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យការអនុវត្តបានល្អត្រឹមត្រូវតាមបច្ចេកទេសចចិញ្ចឹម បន្ទាប់ពីជិត ៤ ខែ ហ្វូងជ្រូកក៏មានការធំធាត់ល្អ សន្យាថានឹងផ្តល់ប្រាក់ចំណូលយ៉ាងសមរម្យជូនគ្រួសារជាក់ជាមិនខាន។ បងគិតថានឹងទុកពូជជ្រូកមកវិញដើម្បីពង្រីកការចិញ្ចឹមរបស់ខ្លួនសម្រាប់បង្កើនប្រភពប្រាក់ចំ ណូលយូរអង្វែង។
មានផ្ទះថ្មី និងមានទម្រង់នៃការរស់នៅក៏បានលំនឹង ជីវភាពគ្រួសារបង Tòng មួយថ្ងៃកាន់តែធូរធាប្រសើរឡើង។ ដល់ចុងឆ្នាំ ២០២៥ គ្រួសារបងបានទទួលស្គាល់ជាគ្រួសាររួចចាក់ពីប្រកៀកបន្ទាត់ក្រ។
ឥឡូវ ក្នុងផ្ទះថ្មីប្រកបដោយភាពកក់ក្តៅ និងពេលបាយក៏បានគ្រប់គ្រាន់ជាងមុនផងដែរ។ ក្តីសប្បាយរីករាយរបស់បង Tòng មិនត្រឹមស្ថិតត្រឹមតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាក្តីសុខនិងមោទនភាពសម្រាប់អនាគតដ៏ភ្លឺស្វាងថែមទៀត។

បង Trương Văn Tòng ពិនិត្យ និងជូតសម្អាតគ្រឿងម៉ាស៊ីនភ្ជួររាស់ដីដើម្បីត្រៀមឱ្យរដូវថ្មី។
“ដោយបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី និងពូជជ្រូកដើម្បីពង្រីកការចិញ្ចឹម ប្តីប្រពន្ធខ្ញុំក៏មានប្រភពកម្លាំងកាន់តែខ្លាំងថែមទៀត ព្រមទាំងខិតខំរកស៊ីដើម្បីសេដ្ឋកិច្ចគ្រួសារកាន់តែបានលំនឹងល្អនិង ឈានឡើងជីវភាពធូរធា” បង Tòng មានប្រសាសន៍បែបនេះ។
ផ្តើមពីការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ រួមជាមួយការខិតខំប្រឆងប្រែងឈានឡើងរបស់ខ្លួន គ្រួសារបង Trương Văn Tòng កាន់តែមានលក្ខណៈឆ្លងផុតការលំបាក លំនឹងជីវភាពរស់នៅ។ នេះក៏ជាភស្តុតាងមួយដែលបញ្ជាក់ពីប្រសិទ្ធភាពជាក់ស្តែងរបស់គោលនយោបាយសុខុមាលភាពសង្គម រួមចំណែកជួយប្រជាជនឱ្យមានកម្លាំងចិត្តខ្លាំងថែមទៀតដើម្បីខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាពរស់នៅ៕
Tú Quyên

Truyền hình



Xem thêm bình luận