Thứ năm, 21-5-26 03:52:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់ទុនគ្មានប្រាក់ចុងការ - ដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវភាព

Báo Cà Mau ដើមឆ្នាំ ២០២៦ នៅឃុំចំនួនពីរគឺ ឃុំ Năm Căn និងឃុំ Cái Đôi Vàm ថវិកាចំនួន ៣០០ លានដុង ដែលជាទុនគ្មានការប្រាក់ពីមូលនិធិ "ដើម្បីកម្ពស់ Việt Nam" បានក្លាយជា "កម្លាំងចលករ" ជួយជ្រោមជ្រែងដល់នារីដែលមានជីវភាពលំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈបុល ១០ លានដុងក្នុងម្នាក់ៗ ទម្រង់ចិញ្ចឹមជីវភាពជាច្រើនបានបង្កើតឡើង បើកឱកាសឱ្យពួកគាត់ចាកផុតពីភាពក្រីក្រចីរភាព និងបញ្ជាក់ពីតួនាទីរបស់នារីនៅក្នុងសេដ្ឋកិច្ចគ្រួសារ។

តាមរយៈដើមទុន ១០ លានដុង អ្នកមីង Đặng Thị Ngọc Bích បានសងបំណុលចាស់អស់ និងមានទុនបន្ថែមដើម្បីពង្រីកមុខរបរ។

នៅឃុំ Năm Căn ថវិកា ១៥០ លានដុង បានសមាគមនារីឃុំបែងចែកជូនសមាជិកា ១៥ នាក់ដែលមានជីវភាពខ្វះខាត ដោយម្នាក់ៗទទួលបាន ១០ លានដុង ជាបុលគ្មានការប្រាក់ក្នុងរយៈពេល ១ ឆ្នាំ។ ប្រភពទុននេះនឹងប្រមូលមកវិញ ដើម្បីបង្វិលផ្តល់ជូនសមាជិកាផ្សេងទៀត បង្កើតបានជាវដ្តនៃការឧបត្ថម្ភជាបន្តបន្ទាប់។

ចេញពីប្រភពទុននេះ សមាជិកាជាច្រើនបានហ៊ានវិនិយោគលើការអភិវឌ្ឍផលិតកម្ម។ គ្រួសារលោកស្រី Bùi Thị Kiều Oanh នៅភូមិ Hàng Vịnh គឺជាទម្រង់ដ៏លេចធ្លោមួយបែបនេះ។ ផ្តើមពីជ្រូកពីរបីក្បាលដំបូង រហូតមកដល់ពេលនេះ ហ្វូងជ្រូករបស់គ្រួសារគាត់បានកើនឡើងដល់ជិត ៣០ ក្បាល ធ្វើឱ្យជីវភាពកាន់តែមានស្ថិរភាពជាងមុន។

លោកស្រី Oanh បានចែករំលែកថា៖ "អាស្រ័យចំអិអាហារឱ្យជ្រូកប្រើអាហារដែលនៅសល់ បានជួយកាត់បន្ថយចំណាយលើការចិញ្ចឹមបានយ៉ាងច្រើន។ តាមរយៈវិធីសាស្ត្របត់បែន យកខ្លីចិញ្ចឹមវែង ហ្វូងជ្រូករបស់គ្រួសារខ្ញុំកាន់តែរីកចម្រើនឡើង"។

ប្រភពទុនទឹកដោយទឹកប្រាក់ ១៥០ លានដុង បានជួយនារី ១៥ នាក់នៅឃុំ Cái Đôi Vằm អភិវឌ្ឍទម្រង់ជីវភាព រួមចំណែកកែលម្អចំណូល និងស្ថិរភាពជីវភាព។

ទុនបុលគ្មានការប្រាក់ក៏បានជួយឱ្យអ្នកមីង Đặng Ngọc Bích នៅភូមិ Cái Nẩyអាចស្ថិរភាពជីវភាពជាជំហានៗ។ ពីមុនដែលធ្លាប់តែខ្ចីបុលគេដើម្បីធ្វើជាដើមទុនដើរទិញអេតចាយ ឥឡូវនេះលោកស្រីបានសងបំណុលចាស់អស់ ហើយថែមទាំងសន្សំបានដើមទុនផ្ទាល់ខ្លួនទៀតផង។ ពីនោះមក អ្នកមីងបានជួលទីតាំងដើម្បីម្ចាស់ការក្នុងការស្តុកទំនិញ ធ្វើឱ្យការរកស៊ីកាន់តែរឹងមាំ ចំណូលបានប្រសើរឡើង និងបង្កើតផ្លូវដើរប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចគ្រួសារ។

តាមប្រសាសន៍របស់លោកស្រី Nguyễn thị Trinh អនុប្រធានសមាគមនារីឃុំ Năm Căn  បានឱ្យដឹងថា ប្រភពទុនគ្មានការប្រាក់នេះ មិនត្រឹមតែជួយកែលម្អចំណូលភ្លាមៗប៉ុណ្ណោះទេ ថែមទាំងបើកឱកាសចាកចេញពីភាពក្រីក្រសម្រាប់គ្រួសារជាច្រើន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ តាមរយៈបុល ១០ លានដុងនេះ គ្រួសារជាច្រើនបានម្ចាស់ការអភិវឌ្ឍទម្រង់សេដ្ឋកិច្ច ដែលមិនត្រឹមតែលើកកម្ពស់កម្រិតជីវភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យប្រភពចំណូលនៅជនបទកាន់តែសម្បូរបែប។

ចំណែកនៅឃុំ Cái Đôi Vàm ថវិកា ១៥០ លានដុង ក៏បានប្រគល់ជូនសមាជិកានារី ១៥ នាក់ដែលមានជីវភាពលំបាកផងដែរ។ ទម្រង់ជីវភាពបានអនុវត្តយ៉ាងសម្បូរបែបដូចជា៖ ការចិញ្ចឹមសត្វ ដាំបន្លែ ផលិតត្រីងៀត ជួសជុលសំណាញ់ និងការលក់ដូរតូចតាច ដែលស្របទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ។

លោកស្រី Đào thị Thanh An អនុប្រធានសមាគមនារីឃុំ Cái Đôi Vàm បានបញ្ជាក់ថា ការបែងចែកប្រភពទុនបានធ្វើឡើងដោយតម្លាភាព ចំគោលដៅ និងធានាការប្រើប្រាស់ចំគោលបំណង។ ទន្ទឹមនឹងនោះ ថ្នាក់ហ្វឹកហ្វឺន និងណែនាំជំនាញក៏បានរៀបចំឡើង ដើម្បីជួយឱ្យសមាជិកាលើកកម្ពស់ការយល់ដឹង និងដោះស្រាយរាល់ឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នេះគឺជាជំហានដ៏សំខាន់មួយដើម្បីប្តូរពី "ការជំនួយ" ទៅជា "ការផ្តល់សិទ្ធិ" ជួយឱ្យនារីមានទំនុកចិត្តលើខ្លួនឯងក្នុងដំណើរឆ្លងផុតពីភាពក្រីក្រ។

ទោះបីជាដើមទុនមានចំនួនតិចតួច ប៉ុន្តែបានផ្តល់ចំពេល និងចំវិធីសាស្ត្រ ធ្វើឱ្យដំណើរនៃការផ្លាស់ប្តូរកំពុងចាប់ផ្តើម។ នៅពេលទំនុកចិត្តបានផ្តល់ឱ្យ ឱកាសក៏បានបើកចេញ នារីនៅតំបន់ដីជ្រោយនៃប៉ែកខាងត្បូងប្រទេស កំពុងតែឈានទៅមុខជាជំហានៗ ម្ចាស់ការលើជីវិតខ្លួនឯង និងរួមកសាងគ្រួសារ និងសហគមន៍ឱ្យកាន់តែរីកចម្រើនដោយចីរភាព៕

Kiều Nương

ផ្តើមអាជីពពីចំណង់ចំណូលចិត្ត

ដែលផ្តើមពីចំណង់ចំណូលចិត្តធម្មតាៗ យុវជនជាច្រើននាពេលបច្ចុប្បន្ននេះកំពុងក្លាហានបង្វែចំណង់ចំណូលចិត្តរបស់រៀងខ្លួនទៅជាផ្លូវបង្កើតអាជីពនៅតាមស្រុកកំណើតរបស់ខ្លួនទៀតផង។ នៅសង្កាត់ Vĩnh Trạch ប្រវត្តិរបស់យុវជន Ngô Văn Điền នៅអនុសង្កាត់ Bờ Xáng គឺជាភស្តុតាងមួយនៃស្មារតីក្លាហានសម្រាប់យុវជនជនបទ នៅពេលដែលទទួលបានការឧបត្ថម្ភយ៉ាងល្អត្រឹមត្រូវ។

លទ្ធភាពអនាគតនៃការចិញ្ចឹមគ្រែងឈាមធម្មជាតិ

ដោយភាពមានប្រៀបខ្លាំងចំពោះដីផលិតនៅជិតមាត់ព្រែក ជាច្រើនឆ្នាំកន្លងមកនេះ លោក Thạch Ha នៅភូមិ Phước Thắng A ឃុំ Định Thành បានស្វែងយល់ និងពិសោធន៍ទទួលបានជោគជ័យជាមួយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិផងដែរ។

លំនឹងសេដ្ឋកិច្ចអាស្រ័យទម្រង់ចិញ្ចឹមមាន់

ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិ Khmer នៅឃុំ Quách Phẩm មានភាពប្រសើរឡើងជាសន្សឹមៗ ដោយសារការផ្លាស់ប្តូរទម្រង់ផលិតសមស្របទៅតាមលក្ខណៈភូមិភាគ។ ក្នុងនោះ លោក Sơn Chi នៅភូមិ Cái Keo ជាមួយនឹងទម្រង់ចិញ្ចឹមមាន់ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃក្តីជម្នះលើការលំបាក និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ទទួលបានប្រាក់ចំណូលនឹងនរពីផ្កាស្បៃរឿង

នៅអនុសង្កាត់ Giồng Giữa សង្កាត់ Hiệp Thành ខេត្ត Cà Mau ទម្រង់ដាំផ្កាស្បៃរឿងរបស់អ្នកមីង Lê Bích Thuỳ បានផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចនឹងនរ ជួយគ្រួសារជាច្រើនមានប្រភពចំណូលសមគួរ។ មិនត្រឹមតែផ្សារភ្ជាប់ជាមួយរបរនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះទេ ប៉ុន្តែអ្នកមីង ធ្វី ក៏មានភាពបត់បែនក្នុងវិធីសាស្រ្តរបស់គាត់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដោយបង្កើនតម្លៃនៃផ្កាប្រពៃណីនេះជាសន្សឹមៗទៀតផង។

បក្ខជន ស្អាតផ្លូវធម៌ បវរផ្លូវលោក

ក្នុងបរិយាកាសរីករាយនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ បងប្អូន Khmer នៅឃុំ Hồ Thị Kỷ កាន់តែមានភាពសប្បាយរីករាយទ្វេឡើង ពេលរំលឹកដល់ព្រះតេជគុណ Hữu Nhiều។ ព្រះអង្គមិនត្រឹមតែជាព្រះចៅអធិការវ័យក្មេងដែលខិតខំអស់ពីព្រះកាយពលប៉ុណ្ណោះទេ ថែមទាំងមានកិត្តិយសជាបក្ខជនមួយរូប នៃបក្ខភាគខេត្ត Cà Mau ផងដែរ។

ផ្តល់ទុនគ្មានប្រាក់ចុងការ - ដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវភាព

ដើមឆ្នាំ ២០២៦ នៅឃុំចំនួនពីរគឺ ឃុំ Năm Căn និងឃុំ Cái Đôi Vàm ថវិកាចំនួន ៣០០ លានដុង ដែលជាទុនគ្មានការប្រាក់ពីមូលនិធិ "ដើម្បីកម្ពស់ Việt Nam" បានក្លាយជា "កម្លាំងចលករ" ជួយជ្រោមជ្រែងដល់នារីដែលមានជីវភាពលំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈបុល ១០ លានដុងក្នុងម្នាក់ៗ ទម្រង់ចិញ្ចឹមជីវភាពជាច្រើនបានបង្កើតឡើង បើកឱកាសឱ្យពួកគាត់ចាកផុតពីភាពក្រីក្រចីរភាព និងបញ្ជាក់ពីតួនាទីរបស់នារីនៅក្នុងសេដ្ឋកិច្ចគ្រួសារ។

ដំណើរឈានឡើងឆ្លងផុតពីភាពក្រីក្រ

ជាគ្រួសារក្រដែលខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល បង Tô Văn Tấn នៅភូមិ Hoàng Minh ឃុំ An Trạch បានប្ដេជ្ញាចិត្តមុតមាំក្នុងការឈានឡើង ដោយស្វែងរកចម្លើយសម្រាប់ប្រស្នាថា៖ តើគួរចិញ្ចឹមសត្វអ្វីដែលមានដើមទុនទាប ប្រិតសំចៃផ្ទៃដីចិញ្ចឹម ប៉ុន្តែនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទម្រង់នៃការចិញ្ចឹមកន្ធាយលឿង គឺជាចម្លើយដ៏ត្រឹមត្រូវ និងជាចំណុចចាប់ផ្តើមនៃដំណើរខិតខំដើម្បីចាកផុតពីភាពក្រីក្រ។

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។