Thứ năm, 21-5-26 03:52:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

Báo Cà Mau ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អំណោយមួយចំណែកលើកស្ទួយវាសនាមួយ

ព្រះតេជព្រះគុណ Thạch Dương Trung (ស្តាំ) ព្រះចៅអធិការវត្តកោះដូង ឃុំ Vĩnh Phước រៀបចំពិធីជូនអំណោយដល់មាមីងពុទ្ធបរិស័ទ។

មានមនុស្សតិចណាស់ដែលដឹងថា ប្រភពថវិកាសម្រាប់រក្សាសកម្មភាពសប្បុរសធម៌ជាប្រចាំរបស់វត្តកោះដូង គឺមានលក្ខណៈពិសេសយ៉ាងណា។ តាំងពីឆ្នាំដំបូងនៃការបង្កើតគណៈសប្បុរសធម៌សង្គម ព្រះតេជគុណ Thạch Dương រួមជាមួយគណៈកម្មការវត្ត បានសម្រេចដកថវិកាមួយផ្នែកពីចំណូលដែលបងប្អូនជួលដីវត្តធ្វើស្រែចម្ការ ដើម្បីធ្វើជាមូលនិធិសម្រាប់ខាងការហារសប្បុរស។ កើតចេញពីកម្លាំងញើសឈាម និងការខិតខំធ្វើការនៅលើដីរបស់វត្ត គ្រាប់អង្ករនៃសេចក្តីស្រឡាញ់បានត្រឡប់មកជួយដល់ជីវិតដែលទន់ខ្សោយវិញ។

តាំងពីឆ្នាំ ២០១៥ មក សកម្មភាពជូនអំណោយជាប្រចាំមួយខែម្តង ក្នុងថ្ងៃទី ១៥ ឬ ១៤ រោច បានរក្សាមានរបៀបរៀបរយ។ ផ្តើមពីអំណោយចំនួន ៤០ ចំណែកក្នុងគ្រាដំបូង ពេលខ្លះកើនឡើងដល់ ៧០ ហើយបច្ចុប្បន្នវត្តកំពុងរក្សាស្ថិរភាពដោយជួយដល់ ៥៥ គ្រួសារដែលជួបលំបាក និងឯកកោក្នុងចំណុះវត្ត។

ជារៀងរាល់ដង បងប្អូនតែងជួបជុំគ្នានៅឧបដ្ឋានសាលា ដើម្បីទទួលអំណោយជាក់ស្តែង។ អំណោយមួយចំណែកៗរួមមាន អង្ករ ១០ គីឡូក្រាម និងទឹកប្រាក់ ១០០ ពាន់ដុង។ ទោះបីជាតម្លៃសម្ភារៈមិនធំដុំក៏ដោយ ប៉ុន្តែវាគឺជាការរួមផ្សំគ្នានៃចិត្តមេត្តាករុណារបស់វត្តអារាម និងការរួមចំណែករបស់សហគមន៍។

មិនត្រឹមតែចែកអំណោយជាប្រចាំប៉ុណ្ណោះទេ គណៈកម្មការសប្បុរសធម៌សង្គមវត្តកោះដូង ក៏ជា "តួអង្គចម្បង" ក្នុងសកម្មភាពសង្គ្រោះបន្ទាន់ផងដែរ។ មិនថាគ្រួសារមានធុរៈដូចជាមានមរណទុក្ខ ឬពេលមានជំងឺដង្កាត់ វត្តតែងបើកលាដៃជួយសង្គ្រោះ លើកទឹកចិត្ត និងឧបត្ថម្ភថវិកាឱ្យទាន់ពេលវេលា ដើម្បីជួយបងប្អូនឱ្យឆ្លងផុតពីទុក្ខលំបាក។

ផ្សព្វផ្សាយព្រះធម៌ក្នុងជីវភាពរស់នៅ

ជាពិសេស ក្នុងឱកាសបុណ្យទានប្រពៃណីជាតិ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Việt Nam ឬបុណ្យទានផ្សេងៗរបស់បងប្អូនខ្មែរដូចជា៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតាជាដើម សកម្មភាពសប្បុរសធម៌របស់វត្តកាន់តែមានភាពផុសផុលខ្លាំងឡើង។ អំណោយដែលបានជូន មិនត្រឹមជួយឱ្យបងប្អូនមានឱកាសបុណ្យទានដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងភូមិស្រុក រក្សានូវភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីដែលផ្សារភ្ជាប់នឹងសីលធម៌ "អ្នកមានជួយឧបត្ថម្ភអ្នកក្រីក្រ”។

ជារៀងរាល់ខែ វត្តកោះដូងតែងជូនអំណាយដល់មាមីងប្រជាពុទ្ធបរិស័ទក្រលំបាក។

រូបភាពព្រះចៅអធិការដែលមានស្នាមញញឹមប្រកបដោយក្តីមេត្តា ជូនអង្ករ និងអំណោយនៃក្តីស្រឡាញ់ផ្ទាល់ដល់ដៃបងប្អូន បានក្លាយជាភាពស៊ាំភ្នែកនៅឃុំវិញភឿកយូរណាស់មកហើយ។ សកម្មភាពរបស់គណៈកម្មការសប្បុរសធម៌សង្គមវត្តកោះដូង គឺជាភស្តុតាងដ៏រស់រវើកសម្រាប់ទិសស្លោក "ព្រះធម៌អមដំណើរជាមួយជនជាតិ" ដោយកម្លាយចិត្តមេត្តាករុណាទៅជាសកម្មភាពជាក់ស្តែង រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគអនុវត្តបានល្អនូវកិច្ចការធានាសុខុមាលភាពសង្គម និងបន្ថែមថាមពលដល់ជីវិតដែលកំពុងជួបលំបាកឱ្យបន្តឈានទៅមុខ៕

Thạch Đờ Ni

ផ្តើមអាជីពពីចំណង់ចំណូលចិត្ត

ដែលផ្តើមពីចំណង់ចំណូលចិត្តធម្មតាៗ យុវជនជាច្រើននាពេលបច្ចុប្បន្ននេះកំពុងក្លាហានបង្វែចំណង់ចំណូលចិត្តរបស់រៀងខ្លួនទៅជាផ្លូវបង្កើតអាជីពនៅតាមស្រុកកំណើតរបស់ខ្លួនទៀតផង។ នៅសង្កាត់ Vĩnh Trạch ប្រវត្តិរបស់យុវជន Ngô Văn Điền នៅអនុសង្កាត់ Bờ Xáng គឺជាភស្តុតាងមួយនៃស្មារតីក្លាហានសម្រាប់យុវជនជនបទ នៅពេលដែលទទួលបានការឧបត្ថម្ភយ៉ាងល្អត្រឹមត្រូវ។

លទ្ធភាពអនាគតនៃការចិញ្ចឹមគ្រែងឈាមធម្មជាតិ

ដោយភាពមានប្រៀបខ្លាំងចំពោះដីផលិតនៅជិតមាត់ព្រែក ជាច្រើនឆ្នាំកន្លងមកនេះ លោក Thạch Ha នៅភូមិ Phước Thắng A ឃុំ Định Thành បានស្វែងយល់ និងពិសោធន៍ទទួលបានជោគជ័យជាមួយទម្រង់ចិញ្ចឹមគ្រែងឈាមធម្មជាតិផងដែរ។

លំនឹងសេដ្ឋកិច្ចអាស្រ័យទម្រង់ចិញ្ចឹមមាន់

ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិ Khmer នៅឃុំ Quách Phẩm មានភាពប្រសើរឡើងជាសន្សឹមៗ ដោយសារការផ្លាស់ប្តូរទម្រង់ផលិតសមស្របទៅតាមលក្ខណៈភូមិភាគ។ ក្នុងនោះ លោក Sơn Chi នៅភូមិ Cái Keo ជាមួយនឹងទម្រង់ចិញ្ចឹមមាន់ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃក្តីជម្នះលើការលំបាក និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

ទទួលបានប្រាក់ចំណូលនឹងនរពីផ្កាស្បៃរឿង

នៅអនុសង្កាត់ Giồng Giữa សង្កាត់ Hiệp Thành ខេត្ត Cà Mau ទម្រង់ដាំផ្កាស្បៃរឿងរបស់អ្នកមីង Lê Bích Thuỳ បានផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចនឹងនរ ជួយគ្រួសារជាច្រើនមានប្រភពចំណូលសមគួរ។ មិនត្រឹមតែផ្សារភ្ជាប់ជាមួយរបរនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះទេ ប៉ុន្តែអ្នកមីង ធ្វី ក៏មានភាពបត់បែនក្នុងវិធីសាស្រ្តរបស់គាត់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដោយបង្កើនតម្លៃនៃផ្កាប្រពៃណីនេះជាសន្សឹមៗទៀតផង។

បក្ខជន ស្អាតផ្លូវធម៌ បវរផ្លូវលោក

ក្នុងបរិយាកាសរីករាយនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ បងប្អូន Khmer នៅឃុំ Hồ Thị Kỷ កាន់តែមានភាពសប្បាយរីករាយទ្វេឡើង ពេលរំលឹកដល់ព្រះតេជគុណ Hữu Nhiều។ ព្រះអង្គមិនត្រឹមតែជាព្រះចៅអធិការវ័យក្មេងដែលខិតខំអស់ពីព្រះកាយពលប៉ុណ្ណោះទេ ថែមទាំងមានកិត្តិយសជាបក្ខជនមួយរូប នៃបក្ខភាគខេត្ត Cà Mau ផងដែរ។

ផ្តល់ទុនគ្មានប្រាក់ចុងការ - ដើម្បីបង្កើតឱកាសផ្លាស់ប្តូរជីវភាព

ដើមឆ្នាំ ២០២៦ នៅឃុំចំនួនពីរគឺ ឃុំ Năm Căn និងឃុំ Cái Đôi Vàm ថវិកាចំនួន ៣០០ លានដុង ដែលជាទុនគ្មានការប្រាក់ពីមូលនិធិ "ដើម្បីកម្ពស់ Việt Nam" បានក្លាយជា "កម្លាំងចលករ" ជួយជ្រោមជ្រែងដល់នារីដែលមានជីវភាពលំបាកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈបុល ១០ លានដុងក្នុងម្នាក់ៗ ទម្រង់ចិញ្ចឹមជីវភាពជាច្រើនបានបង្កើតឡើង បើកឱកាសឱ្យពួកគាត់ចាកផុតពីភាពក្រីក្រចីរភាព និងបញ្ជាក់ពីតួនាទីរបស់នារីនៅក្នុងសេដ្ឋកិច្ចគ្រួសារ។

ដំណើរឈានឡើងឆ្លងផុតពីភាពក្រីក្រ

ជាគ្រួសារក្រដែលខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល បង Tô Văn Tấn នៅភូមិ Hoàng Minh ឃុំ An Trạch បានប្ដេជ្ញាចិត្តមុតមាំក្នុងការឈានឡើង ដោយស្វែងរកចម្លើយសម្រាប់ប្រស្នាថា៖ តើគួរចិញ្ចឹមសត្វអ្វីដែលមានដើមទុនទាប ប្រិតសំចៃផ្ទៃដីចិញ្ចឹម ប៉ុន្តែនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទម្រង់នៃការចិញ្ចឹមកន្ធាយលឿង គឺជាចម្លើយដ៏ត្រឹមត្រូវ និងជាចំណុចចាប់ផ្តើមនៃដំណើរខិតខំដើម្បីចាកផុតពីភាពក្រីក្រ។

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

វត្តកោះដូង៖ បង្អែកនៃទឹកចិត្តសប្បុរសសម្រាប់ជីវិតឯកកោ

ស្ថិតនៅឃុំ Vĩnh Phước ខេត្ត Cà Mau វត្តកោះដូង មិនត្រឹមជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយជា "ផ្ទះរួម" ដ៏កក់ក្តៅ ដែលមានសន្តានចិត្តសប្បុរស តែងត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។