Thứ bảy, 4-7-26 23:58:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

Báo Cà Mau ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។

សិប្បការិនី Thạch Thị Thea Ry ជួយបង្ហាត់បង្ហាញចង្វាក់រាំសល់ប្អូនៗយ៉ាងអស់ពីចិត្ត។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក បន្ទាប់ពីម៉ោងសិក្សា ទីធ្លាវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) តែងមានភាពអ៊ូអរជាមួយនឹងសម្លេងសូរសព្ទតន្ត្រី និងរបាំប្រពៃណី Khmer ។ នៅទីកន្លែងដែលពោរពេញទៅដោយប្រពៃណីនេះ សិប្បករ Thạch Thị Thea Ry ប្រធានក្រុមរបាំ Khmer ប្រចាំវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានណែនាំប្អូនៗកុមារអំពីកាយវិការ និងភាពអត់ធ្មត់តាមរយៈចលនានីមួយៗ។ ដំបូងឡើយ រាល់ចង្វាក់រាំទាំងឡាយមិនសូវស៊ីសង្វាក់គ្នា តែតាមរយៈការណែនាំដ៏អស់ពិចិត្តរបស់នាង ប្អូនៗកុមារកាន់តែមានទំនុកចិត្ត និងបត់បែនបានកាន់តែល្អរាល់ចង្វាក់រាំវង់ និងសារ៉ាវ៉ាន់ដែលពេញនិយមផងដែរ។

ក្រៅពីបង្រៀនខាងបច្ចេកទេស បងស្រីថែមទាំងបណ្តុះសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ បន្ទាប់ពីម៉ោងរៀន ប្អូនៗនាំគ្នាទៅវត្តហាត់រាំដើម្បីចូលរួមរាំលេងកម្សាន្តក្នុងឱកាសបុណ្យទានប្រពៃណី Khmer ។ ដូច្នេះ ទីធ្លាវត្តមិនត្រឹមតែជាកន្លែងជួបជុំសហគមន៍ប៉ុណ្ណោះទេ ថែមទាំងក្លាយជា "ថ្នាក់រៀន" ដ៏ពិសេសមួយសម្រាប់ថែរក្សាសិល្បៈប្រជាប្រិយពីមួយជំនាន់ទៅមួយជំនាន់ទៀតផង។

ផ្តើមពីបណ្តា "គ្រាប់ពូជ" ដែលបានបណ្តុះនៅក្នុងភូមិស្រុក មានយុវជនជាច្រើនបានវិវឌ្ឍខ្លួន ហើយអាចចូលរួមសម្តែងដោយជំនាញ។ នេះក៏ជារបៀបដែលអណ្តាតភ្លើងនៃចំណង់ចំណូលចិត្តចំពោះវប្បធម៌ដែលត្រូវបានរក្សាទុកផងដែរ។

សិល្បករវ័យក្មេង Kim Pin Na Ri នៃក្រុមសិល្បៈ Khmer (រោងមហោស្រព Cao Văn Lầu) គឺជាសិល្បករម្នាក់ក្នុងចំណោមអ្នកដែលបន្តដំណើរនេះ។ កើតក្នុងត្រកូលគ្រួសារដែលមានប្រពៃណីខាងសិល្បៈយូកេ បងគិតថាការសម្តែងនីមួយៗនៅលើឆាកមិនត្រឹមតែជាការសម្តែងធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវក្នុងការថែរក្សាបេតិកភណ្ឌដែលបន្សល់ទុកដោយ បុព្វបុរសជំនាន់ដើមផងដែរ។ ក្តីស្រឡាញ់ខាងវិស័យសិល្បៈប្រពៃណីបានក្លាយជាកម្លាំងចិត្តសម្រាប់បងខិតខំសិក្សារៀនសូត្រ និងលត់ដំខ្លួន និងបន្តពង្រីកសាយភាយនូវតម្លៃវប្បធម៌ជនជាតិដល់សាធារណៈជនទៀតផង។

ក្រៅពីការអភិរក្ស សិល្បករទាំងឡាយគ្រប់រូបនាពេលបច្ចុប្បន្ន កំពុងច្នៃប្រឌិតយ៉ាងសកម្មដើម្បីនាំយកសិល្បៈប្រពៃណីឱ្យកាន់តែខិតជិតជីវិតសម័យទំនើប។ តួយ៉ាងដូចជាបង Thạch Thiệu អនុប្រធានក្រុមសិល្បៈ Khmer (រោងមហោស្រព Cao Văn Lầu) រយៈពេលជាច្រើនឆ្នាំជាមួយសិល្បៈយូកេ​ បងតែងតែយកចិត្តទុកដាក់ក្នុងការស្វែងរកទិសដៅថ្មីៗសម្រាប់ទម្រង់សិល្បៈនេះ។ ចាប់ពីការច្នៃប្រឌិតខាងនិពន្ធ ដឹកនាំសម្តែង និងការបញ្ចូលដង្ហើមនៃជីវិតទៅក្នុងវណ្ណកម្មរហូតដល់ការសម្តែងនៅលើឆាក តន្ត្រី និងអាគ្គិសនីបំភ្លឺ ទាំងអស់សុទ្ធតែជាភាពទាក់ទាញមិត្តទស្សនិកជនវ័យក្មេង។

សិល្បករ Kim Pin Na Ri ក្នុងឈុតរឿងយូកេរមួយដែលបានសម្តែងបម្រើមាមីងនៅភូមិស្រុក។

រួមជាមួយនឹងដំណើរចេញទៅសម្តែង ដោះដូរវប្បធម៌ ចូលរួមការប្រឡង និងសម្តែង លោកក៏មានឱកាសស្វែងរកទេពកោសល្យវ័យក្មេងដែលមានចិត្តស្រឡាញ់ខាងវិស័យសិល្បៈប្រពៃណី ផ្តើមពីនោះអាចជួយបណ្តុះបណ្តាលអ្នកជំនាន់ក្រោយសម្រាប់ផ្នែកខាងសិល្បៈយូកេរ Khmer ។

សេចក្តីរីករាយពីការទទួលយកអំពីភ្ញៀវទស្សនិកជន និងពានរង្វាន់ដែលទទួលបានមិនត្រឹមតែជាការទទួលស្គាល់សម្រាប់សិល្បករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវការលើកទឹកចិត្តបន្ថែមទៀតសម្រាប់សិល្បករ សិល្បការិនីទាំងឡាយគ្រប់រូបបន្តរួមដំណើរការរក្សាអត្តសញ្ញាណជាតិផងដែរ។

ក្នុងសម័យទំនើប បណ្តាអ្នកដែល "រក្សាអណ្តាតភ្លើង" តែងបន្តបណ្តុះពូជដោយស្ងៀមស្ងាត់នូវការស្រឡាញ់ខាងវិស័យវប្បធម៌ដែលផ្តើមពីភាពសាមញ្ញបំផុត។ ពួកគេកំពុងរួមចំណែកក្នុងការធានាថាអត្តសញ្ញាណវប្បធម៌ជាតិមិនត្រឹមតែត្រូវបានថែរក្សាប៉ុណ្ណោះទេ ថែមទាំងបន្តរីករាលដាលប្រកបដោយចីរភាពក្នុងជីវិតសម័យបច្ចុប្បន្ន និងអនាគតទៀតផង៕

Kim Trúc - Anh Tuấn

ទីបង្អែលនៃគោលនយោបាយ

ក្នុងវ័យ ៧០ ឆ្នាំ នៅពេលដែលមានអ្នកជាច្រើនកំពុងកក់ក្តៅនៃវ័យចាស់ជរារបស់ខ្លួនជាមួយកូនចៅ លោកយាយ Lý Thị Bình នៅភូមិ Phạm Kiệt ឃុំ Khánh Bình តែងខិតខំតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ជូភាពនូវតែជួបការលំបាកខ្លាំង។ ក្តីសប្បាយរីករាយបានឈានចូលមកដល់ខណៈពេលដែលលោកយាយទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ និងធានាជីវភាពរស់នៅ ព្រមទាំងបន្ថយបន្ទុកក្នុងការរស់នៅរបស់ខ្លួន ជីវភាពកាន់តែសុខសាន្តថែមទៀតសម្រាប់អនាគតរបស់លោកយាយ។

ប្រសិទ្ធភាពនៃទម្រង់ដាំដំណាំ និងចិញ្ចឹមសត្វចម្រុះ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កសិករនៅក្នុងឃុំ Vĩnh Lợi បានស្វែងយល់ និងច្នៃប្រតិដ្ឋវិធីសាស្រ្តផលិតជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចលើផ្ទៃដីតែមួយ។ ក្នុងនោះ ទម្រង់ចម្រុះ ដែលរួមបញ្ចូលគ្នានូវបណ្តាផលដំណាំ និងសត្វចិញ្ចឹមជាច្រើនប្រភេទ កំពុងក្លាយជាវិធីសាស្រ្តសមស្របមួយ ដែលត្រូវបានជ្រើសរើសដោយគ្រួសារជាច្រើនផងដែរ នេះបានបង្ហាញឱ្យឃើញជាសន្សឹមៗអំពីប្រសិទ្ធភាពរបស់វា។

ផ្លាស់ប្តូរផ្នត់គំនិត ដើម្បីជម្នះលើការលំបាក

នៅភូមិ Bình Tốt B ឃុំ Vĩnh Phước លោក Đặng Văn Em ត្រូវបានគេស្គាល់ថាជាជាងជួសជុលគ្រឿងចក្រកសិកម្មដែលមានការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមមួយរូប។ មានមនុស្សតិចណាស់ដែលស្រមៃថានៅពីក្រោយដៃទាំងនោះ ដែលជារឿយៗប្រឡាក់ដោយប្រេង និងខ្លាញ់ គឺជារឿងរ៉ាវរបស់កសិករ Khmer ម្នាក់ ដែលទោះបីជាមានដីផលិតតិចតួចក៏ដោយ ក៏គាត់នៅតែក្លាហានផ្លាស់ប្តូរដើម្បីស្វែងរកផ្លូវយ៉ាងសមស្របសម្រាប់ជីវិតគ្រួសាររបស់ខ្លួនផងដែរ។

នារីរួមដំណើរការអភិវឌ្ឍសេដ្ឋកិចភូមិស្រុក

ប៉ុន្មានឆ្នាំកន្លងឆ្នាំមកនេះ សមាគមសហព័ន្ធនារីឃុំ Tân Hưng តែងផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃសកម្មភាពរបស់ខ្លួន ពង្រីកតួនាទីនៃការប្រមូលផ្តុំ សាមគ្គីរវាងសមាជិកនារីឱ្យចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ បានជួយឱ្យបងប្អូននារីឆ្លងកាត់លំបាក ធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងជាសន្សឹមៗ រួមចំណែកកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លើកកម្ពស់បំណិនឌីជីថលជូនបងប្អូននារី

មិនត្រឹមតែនៅទីក្រុងប៉ុណ្ណោះទេ បច្ចុប្បន្ននៅតាមតំបន់ជនបទទូទាំងខេត្ត Cà Mau បងប្អូននារីទាំងឡាយក៏សន្សឹមៗបានចូលជិតបច្ចេកវិទ្យាអនុវត្តកម្មវិធីឌីជីថលដើម្បីបម្រើការងាររបស់ខ្លួនក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ។ តាមរយៈបណ្តាទម្រង់ជាក់ស្តែងជាច្រើន សមាគមសហព័ន្ធនារីទូទាំងខេត្តបានរួមចំណែកបង្កើតពលរដ្ឋឌីជីថលនៅតាមមូលដ្ឋានទៀតផង។

អ្នក «រក្សាអណ្តាតភ្លើង» នៃវប្បធម៌ជនជាតិ

ជាមួយសង្វាក់នៃជីវិតសម័យទំនើប និងការផ្លាស់ប្តូរជាច្រើន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិបានក្លាយជាដំណើរមួយដែលទាមទារការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ទាំងមូល។ ក្នុងដំណើរការនេះ មានអ្នកដែល «រក្សាអណ្តាតភ្លើង» ដោយស្ងាត់ស្ងៀម បង្ហាញនូវក្តីស្រឡាញ់របស់ខ្លួនចំពោះវប្បធម៌ដល់យុវជនជំនាន់ក្រោយដោយអស់ពីចិត្ត និងមោទនភាពចំពោះប្រភពដើមរបស់ពួកគេផងដែរ។

ស្ពានតភ្ជាប់សម្រាប់ការរក្សាសាមគ្គីភាព

បច្ចុប្បន្នទូទាំងខេត្តមានអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចទាំងអស់ជាង ២០០ នាក់។ ទោះបីម្នាក់មានស្ថាភាព និងមុខងារខុសៗគ្នាតែងពួកគាត់សុទ្ធសឹងជា "ស្ពានតភ្ជាប់" រវាងគណៈកម្មាធិការបក្ស រដ្ឋអំនាចភូមិភាគ និងប្រជាជន រួមចំណែករក្សាសាមគ្គីភាព កសាងជីវភាពវប្បធម៌ និងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

ឈានឡើងផ្តើមពីរបរដាំបន្លែបៃតង

នៅភូមិ Huê ១ ឃុំ Vĩnh Thanh អ្នកមីង Sơn Thị The ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារការតស៊ូ និងខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជំនះលំបាកដើម្បីសម្រេចបាននូវជីវភាពដែលមានស្ថិរភាព។ ផ្តើមពីគ្រួសារក្រីក្រដែលគ្មានដីសម្រាប់ផលិត ពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មស៊ីឈ្នួល ឥឡូវនេះជីវិតគ្រួសារគាត់បានផ្លាស់ប្តូរដោយសារទម្រង់នៃការដាំបន្លែរយៈពេលខ្លីនៅមុខផ្ទះរបស់ខ្លួន។

“ទីបង្អែក” ជួយជនរួមជាតិរួចចាកក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិមួយថ្ងៃកាន់តែបានបញ្ជាក់ នូវតួនាទីរបស់ខ្លួនជា «ស្ពានតភ្ជាប់» ក្នុងការនាំយកគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៅកាន់ប្រជាជន។ តាមរយៈនេះ ក៏ជំរុញទឹកចិត្តបងប្អូនឱ្យខិតំឈានឡើងក្នុងការកសាងជីវភាពសុខក្សេមក្សាន្តជូនបងប្អូនជនរួមជាតិ។

បំផុសគំនិតផ្តើមអាជីព

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្មវិធី "ស្ត្រី Việt Nam មានទំនុកចិត្តធ្វើអាជីវកម្ម" កំពុងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលជួយស្ត្រីជាច្រើននៅខេត្ត Cà Mau ផ្តើម អាជីវកម្មដោយក្លាហាន និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងជីវិតសង្គម។ ចាប់ពីទម្រង់ខ្នាតតូចដែលទាក់ទងនឹងសិប្បកម្មប្រពៃណី និងជំនាញពិសេសក្នុងស្រុក ស្ត្រីជាច្រើនមានលក្ខណៈឈានឡើងជាសន្សឹមៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។