Thứ ba, 25-8-26 06:21:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

Báo Cà Mau ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lê Văn Sử រួមជាមួយប្រតិភូតំណាងថ្នាក់ដឹកនាំឃុំ Long Điền និងម្ចាស់ឧបត្ថម្ភ រួមជាមួយមាមីងបងប្អូនលើភូមិសាស្ត្រ ធ្វើដំណើរលើស្ពាន Vươn Tầm នៃថ្ងៃសម្ពោធឆ្លង។

ចាប់ពីដើមឆ្នាំ ២០២៦ រហូតមកដល់បច្ចុប្បន្ន ឃុំ Long Điền បានចាប់ផ្តើមសាងសង់ស្ពានចរាចរណ៍ជនបទសរុបទាំងអស់ចំនួន ១៤ ខ្សែ ដែលក្នុងនោះស្ពាន ៧ ខ្សែសង់សម្រេច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។ តម្លៃដ៏ធំបំផុតសម្រាប់ស្ពានទាំងនេះដែលតភ្ជាប់ច្រាំងព្រែកបឹងទន្លេពីម្ខាងទៅម្ខាងគឺជាក្តីសប្បាយរីករាយជាខ្លាំងណាស់សម្រាប់បងប្អូនប្រជាជនក្នុងតំបន់។ ជាតំបន់ដែលមានជនរួមជាតិ Khmer រស់នៅច្រើន ស្ពានចរាចរណ៍ជនបទឆ្លងកាត់ភូមិ Rạch Rắn (ភូមិ Thạnh Trị ចាស់) ពីមុនត្រូវបានទ្រុឌទ្រោម មានត្រឹមតែអ្នកដើរឆ្លងទៅឆ្លងមកប៉ុណ្ណោះ ហើយវាអាចបង្កគ្រោះថ្នាក់ និងរារាំងការដឹកជញ្ជូនទំនិញ ព្រមទាំងផលិតផលកសិកម្ម ប្រជាកសិករពិតជាជួបលំបាកខ្លាំងណាស់។

ផ្តើមពីការជាក់ស្តែងនោះ ស្ពាន Tường Vân ៣៩ ត្រូវបានសាងសង់ឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់ការិយាល័យបច្ចេកទេស និងបន្ទាត់ខាងក្រៅ (នគរបាលខេត្ត Cà Mau) សហការជាមួយសមាគមសប្បុរសធម៌វត្ត Tường Quân (ទីក្រុង Hồ Chí Minh) ឧបត្ថម្ភជាទឹកប្រាក់សរុបចំនួន ២០០ លានដុង។ ស្ពានរឹងមាំ និងសាងសង់បានល្អ កំពុងដំណើរការនាពេលបច្ចុប្បន្ននេះ មិនត្រឹមតែឆ្លើយតបតាមក្តីបំណងប្រាថ្នារបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការផលិត និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចរបស់អ្នកស្រុកនៅទីនេះទៀតផង។

លោក Danh Văn Hoàng នៅភូមិ Rạch Rắn បានចែករំលែកថា៖ «យើងពិតជារីករាយណាស់ដែលមានស្ពានដ៏រឹងមាំបែបនេះ។ យើងលែងភ័យខ្លាចគ្រោះថ្នាក់ទៀតហើយនៅពេលឆ្លងកាត់តាមព្រែកទន្លេ ហើយការដឹកជញ្ជូនទំនិញក៏កាន់តែមានភាពងាយស្រួលផងដែរ។ យើងខ្ញុំសូមអំណរគុណយ៉ាងខ្លាំងចំពោះរដ្ឋអំណាចភូមិភាគ ព្រមទាំងម្ចាស់ឧបត្ថម្ភផងដែរ»។

លោក Lâm Minh Quang ប្រធានសមាគមកសិករភូមិ Rạch Rắn បាននិយាយដោយរីករាយថា៖ «ភូមិនេះមានប្រជាជន Khmer ច្រើនជាងគេទូទាំងឃុំ។ ចាប់តាំងពីស្ពានទឿនវឹនចំនួន ៣៩ ខ្សែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមក ប្រជាជនអាចធ្វើដំណើរបានកាន់តែងាយស្រួល ហើយការជួញដូរក៏ត្រូវបានតភ្ជាប់ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក្នុងតំបន់ផងដែរ»។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lê Văn Sử (ពីបីគិតពីឆ្វេង) រួមជាមួយប្រតិភូតំណាងថ្នាក់ដឹកនាំឃុំ Long Điền និងម្ចាស់ឧបត្ថម្ភ ប្រារព្ធពិធីកាត់ខ្សែបូសម្ពោធស្ពាន Vươn Tầm។

ថ្មីៗនេះដែរ កម្មវិធី "ដំណើរសុខភាពពណ៌បៃតងរដូវកាលទី៤" ដែលរៀបចំរួមគ្នាដោយសមាគមអាជីវករវ័យក្មេងរបស់បណ្តាខេត្ត ក្រុង មានដូចជា៖ Cà Mau, Tây Ninh ទីក្រុង Hồ Chí Minh, Đồng Nai ដែលបានសហការចាត់តាំងឡើងនៅឃុំ Long Điền។​ កម្មវិធីនេះបានជ្រើសរើសសាងសង់ស្ពាន Vươn Tầm ដែលមានទីតាំងស្ថិតនៅភូមិ Diêm Điền។ ស្ពាន Vươn Tầm ត្រូវបានផ្តើមកសាងសង់ចាប់ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងការវិនិយោគទឹកប្រាក់សរុបជាង ៧០០ លានដុង។

រួមជាមួយនោះដែរ កម្មវិធីនេះបានផ្តល់អំណោយជាច្រើនចំណែក មានទាំងគ្រឿងសម្ភារៈសំណង់ កម្លាំងពលកម្មរាប់ពាន់ថ្ងៃ និងទម្រង់នៃឧបត្ថម្ភផ្សេងៗដទៃទៀតផងដែរ ជាមួយនឹងធនធានប៉ាន់ស្មានសរុបជាង ៦ ពាន់លានដុង។ កម្មវិធីនេះបានតភ្ជាប់នូវក្តីសប្បាយរីករាយ និងផ្តល់ការឧបត្ថម្កម្ភយ៉ាងជាក់ស្តែងសម្រាប់សិស្សានុសិស្ស និងបងប្អូនប្រជាជន ព្រមទាំងគ្រួសារជាច្រើនដែលមានជីវភាពជួបលំបាកទៀតផង ជាពិសេសគ្រួសារជនរួមជាតិ Khmer  ទាំងឡាយលើភូមិសាស្ត្រឃុំទាំងមូល។

ស្ពានទាំងនេះមិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនប្រកបដោយភាពងាយស្រួលសម្រាប់ប្រជាជនឃុំ Long Điền ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគផងដែរ ជាពិសេសនៅក្នុងតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនកុះករ៕

Kim Phượng - Ngọc Thắm

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។