តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។
ការខិតខំព្យាយាម និងស្មារតីជម្នះលើការលំបាក ក៏បានជួយគ្រួសារបងស្រី Kim Sương សន្សឹមៗផ្លាស់ប្តូរជីវភាពអាស្រ័យទម្រង់នៃការរស់នៅចីរភាព។
នៅភូមិ Huê ១ ឃុំ Vĩnh Thanh តូបលក់គ្រឿងទេសតូចរបស់បងស្រី Ngô Thị Én តែងមមាញឹកជាមួយអតិថិជន ជាពិសេសនៅពេលល្ងាច។ មានមនុស្សតិចណាស់ដែលដឹងថានៅពីក្រោយកញ្ចប់នំ ដបទឹក និងទំនិញសំខាន់ៗទាំងនោះ គឺជាដំណើរការដ៏លំបាករបស់ស្ត្រី Khmer ម្នាក់ដែលគ្មានដីសម្រាប់ផលិត។
ពីមុន ជីវិតគ្រួសារបងស្រី Én ភាគច្រើនពឹងផ្អែកលើកម្លាំងពលកម្មតាមរដូវ ប្រាក់ចំណូលទទទួលបានមិននឹងនរ។ តំបន់ដែលបងស្រីរស់នៅខណៈពេលនោះមានផ្លូវតូចចង្អៀត បណ្តោយឱ្យការធ្វើដំណើរជួបលំបាកខ្លាំង ហើយអ្នកធ្វើដំណើរទៅមកក៏តិចតួចណាស់ដែរ ដូច្នេះការលក់ដូរស្ទើរតែគ្មានប្រសិទ្ធភាព។
នៅពេលដែលផ្លូវជនបទត្រូវបានពង្រីកទូលាយដល់ ៣ ម៉ែត្រ បណ្តោយឱ្យការធ្វើដំណើរកាន់តែងាយស្រួល បងស្រីក៏បានសម្រេចចិត្តបើកហាងលក់គ្រឿងទេសតូចមួយនៅពីមុខផ្ទះរបស់ខ្លួន។ ទោះបីជាប្រាក់ចំណេញពីទំនិញនីមួយៗមិនច្រើនក៏ដោយ ក៏ចំនួនអតិថិជនកាន់តែច្រើនបានជួយធ្វើឱ្យអាជីវកម្មរបស់គាត់មានស្ថិរភាពផងដែរ។
“ផ្លូវបើកទូលាយដល់ណាគឺរថយន្តនឹងទៅដល់នោះ ហើយក៏មានមនុស្សធ្វើដំណើរឆ្លងកាត់កាន់តែច្រើន ដូច្នេះការលក់ដូរកាន់តែប្រសើរឡើង។ ប្រាក់ចំណូលមិនច្រើនទេ ប៉ុន្តែវាមានភាពនឹងនរប្រចាំថ្ងៃ ហើយជីវិតគ្រួសារខ្ញុំក៏កាន់តែមានស្ថិរភាពជាងមុនផងដែរ”។ បងស្រី Én បានចែករំលែកដូច្នេះ។
មិនត្រឹមដោយឡែកបងស្រី Én ប៉ុណ្ណោះទេ ស្ត្រី Khmer ជាច្រើន ទោះបីជាគ្មានដីផលិតក៏ដោយ ក៏បានរកឃើញឱកាសដើម្បីកែលម្អជីវិតរបស់រៀងខ្លួនតាមរយៈការងារដែលសមស្របទៅនឹងលក្ខណៈគ្រួសារផងដែរ។ នៅភូមិលេខ ២ ឃុំ Đông Hải បងស្រី Kim Sương បានធ្វើឱ្យជីវិតរបស់ខ្លួនមានស្ថិរភាពជាសន្សឹមៗតាមរយៈការជួញដូរខ្នាតតូច រួមផ្សំជាមួយនឹងការបិទស្រាលក់ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ គ្រួសារបងស្រីគ្នាដីផលិត ទ្រព្យសម្បត្តិធំបំផុតគឺមានត្រឹមធារផ្ទះប៉ុណ្ណោះ។
បណ្តាដងផ្លូវជនបទមួយថ្ងៃកាន់តែធំទូលាយស្អាតនៅសង្កាត់ Láng Tròn បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនស្ត្រី Khmer សន្សឹមៗលំនឹងជីវភាពរស់នៅដោយផ្តោតលើរបរលក់ដូរគ្រឿងទេស។
ឆ្លៀតយកអុសដែលអ្នកជិតខាងឱ្យ ជារៀងរាល់ថ្ងៃ បងស្រីតែងបិទស្រាពីព្រលឹម។ ទោះបីជាការងារនេះមានការពិបាកក៏ដោយ ប្រាក់ចំណូលពីការលក់ដូរ និងបិទស្រាក៏ជួយឱ្យគ្រួសារបងស្រីមានជីវភាពនឹងនរជាងមុនផងដែរ។
“យើងគ្មានដីផលិត យើងត្រូវតែខិតខំអ្វើការរកស៊ី។ អាស្រ័យការលក់ដូរកំប៊ិចកំប៉ុក ទើបគ្រួសារបងស្រីអាចរកបានប្រភពចំណូលប្រចាំថ្ងៃ ហើយជីវភាពគ្រួសារក៏មានភាពប្រសើរជាមុនច្រើនណាស់ដែរ” បងស្រី Kim Sương បានឱ្យដឹងដូច្នេះ។
យោងតាមលោក Lê Hoàng Ửng អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Thanh រួមជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគោលនយោបាយឧបត្ថម្ភជីវភាពរស់នៅសម្រាប់ជនជាតិភាគតិច ជីវិតរបស់បងប្អូនស្ត្រី Khmer ជាច្រើននៅក្នុងតំបន់នេះមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ សម្រាប់គ្រួសារដែលគ្មានដីផលិតកម្ម ការជួញដូរខ្នាតតូចគឺជាទិសដៅដ៏សមស្របមួយ ដែលជួយបង្កើតប្រាក់ចំណូលស្ថិរភាព និងរួមចំណែកដល់គ្រួសារជាច្រើនឱ្យមានលក្ខណៈឈានឡើងរួចផុតពីភាពក្រីក្រជាបណ្តើរៗ។
ប្រាក់ចំណេញបន្តិចបន្តួចដែលបានមកពីតូបលក់គ្រឿងទេសខ្នាតតូច អាចមិនច្រើននោះទេ ប៉ុន្តែវាបង្ហាញពីភាពធន់ និងសេចក្តីប្រាថ្នារបស់ស្ត្រី Khmer។ តាមរយៈភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែងរបស់ខ្លួន ពួកគេកំពុងសរសេរជំពូកបន្ទាប់នៃរឿងរ៉ាវស្តីពីការឈានឡើងរួចផុតពីភាពក្រីក្រនៅលើទឹកដីស្រុកកំណើតរបស់ខ្លួនទៀតផង៕
Nguyễn Đào - Chí Thức

Truyền hình



Xem thêm bình luận