ពេលកន្លងមក នៅលើភូមិសាស្ត្រឃុំ Phước Long បានលេចឡើងនូវទម្រង់ផលិត និងការចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពកាន់តែច្រើនឡើង ដែលនាំមកនូវប្រភពចំណូលនឹងនរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅភូមិភាគ។
សហករណ៍ Quyết Tiến អនុវត្តទម្រង់ដាំននោងលើដីស្រែ តាមទម្រង់ដាំឆ្លាស់ដំណាំលើផ្ទៃដីប្រមាណ ១០ ហិកតា។
នៅវាលស្រែភូមិ Mỹ 1 ព័ណ៌បៃតងនៃរន្ទាផ្លែននោង កំពុងតែជំនួសឱ្យរូបភាពដើមស្រូវដែលធ្លាប់ដាំដុះតែមួយមុខកាលពីមុន។ ដោយមានចំណុចខ្លាំងដូចជា៖ ងាយស្រួលថែទាំ រយៈពេលលូតលាស់ខ្លី ឆាប់បានប្រមូលផល និងមានទីផ្សារនាំចេញលំនឹង ទម្រង់ដាំននោងលើដីស្រែត្រូវបានសហករណ៍ Quyết Tiến អនុវត្តអស់រយៈពេលប្រហែល ៣ ឆ្នាំមកហើយ តាមទម្រង់ដាំឆ្លាស់ដំណាំលើផ្ទៃដីប្រមាណ ១០ ហិកតា។ តាមរយៈការផលិតជាក់ស្តែង ទម្រង់នេះមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយទាញយកផលប្រយោជន៍ពីដីធ្លី បង្កើតការងារធ្វើជាប្រចាំ និងលើកកម្ពស់ចំណូលជូនសមាជិកសហករណ៍ជាជំហានៗ។ បើតាមសមាជិកសហករណ៍ ក្រោយពេលដាំបានប្រហែលមួយខែកន្លះ ននោងចាប់ផ្តើមប្រមូលផល និងអាចបេះបានបន្តបន្ទាប់ក្នុងរយៈពេលជិត ២ ខែ នាំមកនូវចំណូលនឹងនរល្អ។
បងស្រី Cao Thị Diệu សមាជិកសហករណ៍ Quyết Tiến បានឱ្យដឹង៖ ទីផ្សារននោងបច្ចុប្បន្នមានភាពងាយស្រួលណាស់។ ននោងប្រភេទ ១ ត្រូវបានអាជីវករប្រមូលទិញយកទៅលក់នៅផ្សារបោះដុំក្នុងក្រុង Hồ Chí Minh ក្នុងតម្លៃពី ៨.០០០ ដល់ ៩.០០០ ដុង/គីឡូក្រាម ចំណែកប្រភេទតូចៗលក់ក្នុងមូលដ្ឋានក្នុងតម្លៃប្រហែល ៥.០០០ ដុង/គីឡូក្រាម។ ក្រោយការប្រមូលផលម្តងៗតែងតែមានចំណេញ ទៅតាមពេលវេលាដែលតម្លៃឡើងឬធ្លាក់ចុះ។ ការដាំឆ្លាស់ដំណាំជួយឱ្យដីមានពេលទំនេរ កាត់បន្ថយសត្វល្អិតបំផ្លាញ និងរក្សាប្រភពផលននោងបានស្ទើរតែពេញមួយឆ្នាំ។
ទូទាំងឃុំ Phước Long មានផ្ទៃដីជាង ៩០ ហិកតាដែលបានអនុវត្តការនាំយកដំណាំរួមផ្សំចុះទៅដាំក្នុងស្រែ ក្នុងនោះមានទម្រង់ដាំននោង។ ការផ្លាស់ប្តូរដីដាំស្រូវដែលមិនសូវមានប្រសិទ្ធភាព មកជាដាំបន្លែបង្ការ មិនត្រឹមតែជួយបង្កើនតម្លៃលើផ្ទៃដីដដែលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនប្រភពប្រាក់ចំណូលជូនប្រជាកសិករផងដែរ។ ទម្រង់ដាំននោងឆ្លាស់ដំណាំរបស់សហករណ៍ Quyết Tiến នាំមកនូវតម្លៃសេដ្ឋកិច្ចផង និងរួមចំណែកកែលម្អដី កាត់បន្ថយចំណាយលើជី កាត់បន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ សំដៅទៅរកវិស័យកសិកម្មប្រកបដោយចីរភាព និងបន្សុាំនឹងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងការដាំដុះ ទម្រង់ចិញ្ចឹមសត្វកញ្រ្ជោងននោង ក៏បានបើកចេញទិសដៅរកស៊ី ប្រសិទ្ធភាពជូនប្រជាជននៅឃុំ Phước Long ផងដែរ។ ក្រោយពេលសិក្សាស្វែងយល់បទពិសោធន៍ពីប្រភពផ្សេងៗ ក្នុងឆ្នាំ ២០២៤ លោក Trương Thành Lập នៅភូមិ Phước Thuận ១ បានសម្រេចចិត្តវិនិយោគសាងសង់ទ្រុង និងអនុវត្តទម្រង់ចិញ្ចឹមកញ្ច្រោងលក់សាច់។ ដំបូងឡើយ លោកបានសាកល្បងចិញ្ចឹមក្នុងទ្រុងចំនួន ៥០ ដែលមានសំពោច ៥០ ក្បាល។ ទ្រុងត្រូវបានរចនាឡើងយ៉ាងមានអនាម័យ និងខ្យល់ចេញចូលល្អ ដោយមានទំហំទទឹង ៤០ សង់ទីម៉ែត្រ កម្ពស់ ៦០ សង់ទីម៉ែត្រ និងជម្រៅ ៨០ សង់ទីម៉ែត្រ។
ដោយសង្កេតឃើញថាសត្វគញ្ច្រោងងាយស្រួលចិញ្ចឹម មិនសូវកើតមានជំងឺ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផងនោះ លោក Lập ក៏បានបន្តពង្រីកទ្រង់ទ្រាយចិញ្ចឹម។ មកទល់ពេលនេះ ចំនួនសំពោចសរុបបានកើនឡើងដល់ប្រហែល ២០០ ក្បាល។ ចំណីចម្បងរបស់វាគឺត្រីភីឡាព្យា និងចេកទុំ។ ប្រភពចំណីទាំងនេះទិញនៅក្នុងមូលដ្ឋាន ដែលជួយកាត់បន្ថយចំណាយបានយ៉ាងច្រើន និងបង្កើនប្រាក់ចំណេញ។ ចំណាយចំណីសរុបសម្រាប់សំពោចមួយក្បាល តាំងពីពេលចិញ្ចឹមរហូតដល់លក់ ចំណាយ អស់ប្រហែលតែ ១ លានដុងប៉ុណ្ណោះ។ ក្រោយពេលថែទាំបានប្រហែល ៨ ខែ សំពោចមានទម្ងន់លើសពី ៣,៥ គីឡូក្រាម និងអាចលក់ចេញបានក្នុងតម្លៃពី ១,៣ ដល់ ១,៤៥ លានដុង/គីឡូក្រាម ដែលនាំមកនូវប្រាក់ចំណេញខ្ពស់។
ចំណីដ៏ចម្បងរបស់កញ្ជ្រោងគឺផ្លែចេក។
បង Nguyễn Chí Thừa អ្នកថែទាំបច្ចេកទេសផ្ទាល់ក្នុងទម្រង់នេះ បានឱ្យដឹងថា៖ “នីតិវិធីនៃការចិញ្ចឹមសំពោចគឺសាមញ្ញណាស់ រាល់ថ្ងៃត្រូវសម្អាតទ្រុងឱ្យស្អាត និងឱ្យចំណី ៣ ដង។ រាល់សប្តាហ៍ត្រូវបាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុងម្តង។ សត្វកញ្ច្រោងមិនសូវមានជំងឺទេ បើមានគឺភាគច្រើនជាជំងឺផ្លូវពោះវៀនដោយសារការស៊ីចុក ប៉ុន្តែវាក៏ងាយស្រួលក្នុងការព្យាបាលដែរ”។
ទម្រង់ខាងលើមិនត្រឹមតែជួយបងប្អូនលើកកម្ពស់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតទិសដៅសមស្របក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្មផងដែរ។ នាពេលខាងមុខ មូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ឧបត្ថម្ភ និងពង្រីកទម្រង់ប្រសិទ្ធភាពទាំងនេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន៕
Trung Kiên

Truyền hình



Xem thêm bình luận