រឹតបន្តឹងចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជន
និយាយដល់ស្រុក Đầm Dơi គឺនិយាយអំពីរបរធ្វើនំដ៏ល្បីឈ្មោះ មានដូចជា៖ នំអាកោ នំពងមាន់ នំប៉ាវប្រចាំស្រុក Bờ Đập និងបណ្តាប្រភេទនំផ្សេងៗដទែទៀត៖ នំអន្សោមជ្រូក នំទៀនឃុំ Tạ An Khương។ ក្នុងបណ្តាថ្ងៃជិតដល់បុណ្យចូលឆ្នាំ Tết Nguyên Đán ២០២៥ យុវជននៃនគរបាល Cà Mau មានចូលរួមបំពេញការងារដ៏មានអត្ថន័យខ្លឹមសារនៅភូមិ Tân Điền B ឃុំ Tạ An Khương ស្រុក Đầm Dơi។ នៅទីនេះ បណ្តាយុទ្ធជនទាំងឡាយក៏មានឱកាសបានដោះដូរអំពីស្ថានភាពសន្តិសុខនៅមូលដ្ឋាន រួមទាំងដកពិសោធ និងដោះដូរការវេចនំអន្សោមជ្រូកប្រពៃណីទៀតផង។