Thứ bảy, 5-9-26 19:33:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

Báo Cà Mau ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

ជាមួយបងប្អូនជនរួមជាតិភាគតិច ការណែនាំដោយអស់ពីចិត្ត ​និងងាយយល់កំពុងក្លាយជាចំណែកមួយដ៏សំខាន់នៃការដោះស្រាយនីតិវិធីរដ្ឋបាលនៅមូលដ្ឋានផងដែរ។

នៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ Vĩnh Phước លោក Danh Hành នៅភូមិ Phước Thọ Hậu  បានមកដាក់ពាក្យសុំច្បាប់សម្រង់សំបុត្រកំណើតរបស់ខ្លួន។ លើកនេះ គាត់មិនចាំបាច់រៀបចំឯកសារច្រើន ឬរង់ចាំរយៈពេលយូរដូចដែលគាត់ធ្លាប់ព្រួយបារម្ភពីមុនទៀតនោះទេ។ ពីមុនគាត់បានទទួលការគាំទ្រពីកម្មាភិបាលភូមិភាគដើម្បីចុះឈ្មោះសម្រាប់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២។ ពេលគាត់មកដល់ ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ក៏ត្រូវបានផ្ទៀងផ្ទាត់រួចទៅហើយ ហើយបុគ្គលិកបានទទួល និងណែនាំគាត់ភ្លាមៗផងដែរ។ ដំណើរការរហ័សនៃពាក្យសុំរបស់គាត់បានធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល។ លោក Danh Hành បានចែករំលែកថា៖ "ខ្ញុំអាចធ្វើវាបានភ្លាមៗ។ វាត្រូវបានធ្វើយ៉ាងឆាប់រហ័ស ដូច្នេះខ្ញុំមិនចាំបាច់រង់ចាំរយៈពេលយូរទៀតនោះទេ"។

យោងតាមលោក Trần Quốc Toàn អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Phước នីតិវិធីរដ្ឋបាលមិនត្រឹមតែទាក់ទងនឹងឯកសារផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ បណ្តារាល់ឯកសារដែលទាក់ទងអំពីការស្វែករកការងារធ្វើ និងបង្កើតការងារធ្វើប្រចាំខេត្ត រួមទាំងនៅតាមភូមិភាគក៏ទទួលបានការយកចិត្តទុកដាក់​និងណែនាំល្អត្រឹមត្រូវដើម្បីបងប្អូនប្រជាជនងាយបានសម្រេច និងបង្កើតប្រាក់ចំណូលបានយ៉ាងឆាប់រហ័ស។ "ការដោះស្រាយនីតិវិធីបានយ៉ាងឆាប់រហ័ស និងងាយស្រួលក៏បង្កើតលក្ខណៈសម្រាប់ប្រជាជនក្នុងការទទួលបានគោលនយោបាយ ការងារធ្វើ និងជីវភាពរស់នៅល្អប្រសើរផងដែរ"។ លោក Toàn បានមានប្រសាសន៍ដូច្នេះ។

ការរួមបញ្ចូល និងទាញយកព័ត៌មានបញ្ជាក់ពីអត្តសញ្ញាណអេឡិកត្រូនិកក៏ជួយកាត់ បន្ថយរយៈពេលខាងបែបបទលិខិតស្នាម បង្កភាពងាយស្រួលសម្រាប់ជនរួមជាតិ បានចូលជិតសេវាសាធាររណៈ។ (រូបថតនៅមណ្ឌលបម្រើសេវាកម្មសាធារណៈឃុំ Vĩnh Phước)។

នៅឃុំ Đất Mới នាពេលដើមឆ្នាំសិក្សាថ្មី បងប្អូនជនជាតិភាគតិចជាច្រើនបានមកបំពេញឯកសារសម្រាប់កូនៗរបស់ខ្លួនដើម្បីចុះឈ្មោះចូលរៀន។ លោក Nguyễn Quang Vinh កម្មាភិបាលទទួលបន្ទុកការងារខាងចុះបញ្ជីយុត្តិធម៌ និងអត្រានុកូលដ្ឋានឃុំ បានឱ្យដឹង៖ បណ្តាសំណុំលិខិតត្រូវបានផ្តល់ជាអាទិភាព ណែនាំ និងដំណើរការយ៉ាងឆាប់រហ័ស កាត់បន្ថយតម្រូវការសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ និងរង់ចាំ។

លើសពីនេះ មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ Đất Mới ថែមទាំងបានចាត់តាំងឱ្យកម្មាភិបាលដើម្បីចុះទៅដល់ភូមិ Xẻo Thùng ដែលជាតំបន់មានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន ដើម្បីណែនាំក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ក្នុងការជំនួយឧបត្ថម្ភប្រជាជន។ ចាប់ពីការចុះបញ្ជីកំណើត និងមរណភាព និងការបញ្ជាក់ស្ថានភាពអាពាហ៍ពិពាហ៍ រហូតដល់នីតិវិធីផ្តល់អត្ថប្រយោជន៍ដល់ជនពិការ អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងនៅក្នុងស្រុក ដោយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងពេលវេលា។ នេះក៏ជាមធ្យោបាយមួយដើម្បីធានាថាការផ្លាស់ប្តូរឌីជីថលមិនក្លាយជា "បញ្ហាលំបាក" សម្រាប់ប្រជាជននោះទេ ជាពិសេសចំពោះបងប្អូនជនរួមជាតិភាគតិច៕

Nguyễn Đào - Chí Thức

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។