Chủ nhật, 18-10-26 22:40:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

Báo Cà Mau ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

អ្នកឯកទេសបានណែនាំប្រជាកសិករអំពីការប្រើប្រាស់ផែនទីឌីជីថល និងបច្ចេកទេសក្នុងការគ្រប់គ្រងតំបន់ផលិតស្រូវ។

នៅវគ្គបណ្តុះបណ្តាលនៃឃុំ Hồng Dân បណ្តាអ្នកជំនាញមកពីសាកលវិទ្យាល័យ Cần Thơ បានណែនាំកសិករមួយជំហានម្តងៗក្នុងការចូលប្រើវិធីសាស្រ្តគ្រប់គ្រងផលិតកម្មដែលជំរុញដោយទិន្នន័យឌីជីថល។ កសិករបានអនុវត្តការប្រើប្រាស់ផែនទី Google Maps និង Google Earth ដើម្បីកំណត់ទីតាំងតំបន់កសិកម្ម គ្រប់គ្រងទម្រង់ ត្រួតពិនិត្យវាលស្រែ និងកត់ត្រាកំណត់ហេតុផលិតកម្មអេឡិចត្រូនិក។

លោក Lý Tèo នៅភូមិ Tà Ben បានចែករំលែកថា៖ «តាមរយៈការបង្រៀនរបស់អ្នកជំនាញ កសិករយើងខ្ញុំក៏កំពុងផ្លាស់ប្តូរឌីជីថលបន្តិចម្តងៗសម្រាប់ក្នុងការផលិតប្រចាំថ្ងៃផងដែរ»។

មិនត្រឹមអនុវត្តបច្ចេកវិទ្យានោះទេ កសិករក៏ទទួលបានការណែនាំអំពីដំណោះស្រាយកសិកម្មបៃតងដើម្បីកាត់បន្ថយថ្លៃដើម បង្កើនប្រសិទ្ធភាព និងការពារបរិស្ថានផងដែរ។ ជាពិសេស ដំណើរការ "១ ត្រូវតែ ៥ កាត់បន្ថយ" ជួយកាត់បន្ថយបរិមាណគ្រាប់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ប្រភពទឹកស្រោចស្រព និងការខាតបង់ក្រោយពេលប្រមូលផលទៀតផង។ បច្ចេកទេសស្រោចស្រពសើម និងស្ងួតឆ្លាស់គ្នា (AWD) ក៏ត្រូវបានណែនាំផងដែរ ដើម្បីសន្សំសំចៃទឹក និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

សម្រាប់ចំបើងវិញ គឺជំនួសឱ្យការដុតវាចោល កសិករក៏ទទួលបានការណែនាំអំពីការប្រើប្រាស់ជីវសាស្រ្ត ដើម្បីរំលាយវាដោយផ្ទាល់នៅវាលស្រែតែម្តង រួមចំណែកដល់ការកែលម្អផ្ទៃដី និងកាត់បន្ថយការបំពុលដោយប្រការផ្សេងៗជាដើម។ ការអនុវត្តស្តង់ដារ VietGAP និងស្តង់ដារលើការអនុវត្តអង្ករប្រកបដោយចីរភាព (SRP) ធ្វើអោយប្រសើរឡើងនូវគុណភាពផលិតផល និងបំពេញតាមតម្រូវការរបស់ទីផ្សារផងដែរ។

ទន្ទឹមជាមួយបច្ចេកទេសក្នុងការផលិត កម្មវិធីនេះក៏បានផ្តល់ឱ្យកសិករនូវចំណេះដឹងអំពីសេដ្ឋកិច្ចសមូហភាព ការគ្រប់គ្រងសហប្រតិបត្តិការ ជំនាញក្នុងការចរចា និងសមត្ថភាពក្នុងការចុះហត្ថលេខាលើកិច្ចសន្យាទិញផលិតផលជាមួយអាជីវកម្ម។ តាមរយៈនេះ កសិករកំពុងផ្លាស់ប្តូរជាសន្សឹមៗអំពីការផលិតជាលក្ខណៈបុគ្គលទៅជាការតភ្ជាប់ បង្កើនតម្លៃផលិតផលកសិកម្ម។

បងប្អូនកសិករសន្សឹមៗចេះអនុវត្តការផ្លាស់ប្តូរឌីជីថល រួមចំណែកលើកកម្ពស់គុណភាព និងតម្លៃខាងកសិផលផងដែរ។

លោក Danh Thanh Ỷ ប្រធានសមាគមកសិករឃុំ Hồng Dân ឱ្យដឹង៖ “ការផលិតស្រូវនៅតំបន់នេះមានតួនាទីយ៉ាងសំខាន់សម្រាប់ខាងវិស័យសេដ្ឋកិច្ចកសិកម្ម ដោយមានផ្ទៃដីផលិតកសិកម្មប្រហែល ១០.០០០ ហិកតា ដែលក្នុងនោះផ្ទៃដីបានប្តូរទៅជាការចិញ្ចឹមស្រូវ-បង្គាមានទំហំជាង ៥.៩០០ ហិកតា។ ឃុំបានផ្តោតលើការកសាងតំបន់កសិកម្មឯកទេសស្រូវដែលមានគុណភាពខ្ពស់ រួមផ្សំជាមួយនឹងការអភិវឌ្ឍទម្រង់ឆ្លាស់គ្នារវាងស្រូវ-បង្គាជាមួយម៉ាក “អង្ករក្រអូប បង្គាស្អាត” រួមចំណែកបង្កើនតម្លៃផលិតកម្ម និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ”។

ការនាំយកបច្ចេកវិទ្យាឌីជីថល និងបច្ចេកទេសកសិកម្មទំនើបចូលជិតកសិករ មិនត្រឹមតែជួយកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ផលិតកម្មដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ នេះក៏ជាជំហានដ៏សំខាន់មួយដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅនៃគម្រោងលើស្រូវដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបចំនួន ១ លានហិកតា ដែលជាប់ទាក់ទងនឹងកំណើនបៃតងនៅតំបន់ដីវាលរាបទន្លេគឺវឡុងរហូតដល់ឆ្នាំ ២០៣០ ទៀតផង៕

Thanh Hải - Hoàng Đăng

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។