ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

លោក Danh Uôl នៅភូមិ (Đầu Sấu ខាងស្តាំ) ផ្តើមពីប្រភពទុនដែលបានបុលចំនួនទឹកប្រាក់ ៥០ លានដុងនៃមូលនិធិគាំទ្រកសិករ និងអភិវឌ្ឃន៍ទម្រង់ចិញ្ចឹមចម្រុះ (បង្គា បង្គារស បង្កងសាវទាវ) ផ្តល់ប្រាក់ចំណូលខ្ពស់ពស់)។
នៅឃុំ Hồng Dân ថវិកាជិត ២ ពាន់លានដុងពីប្រភពមូលនិធិត្រូវបានដោះស្រាយឱ្យ ៧០ គ្រួសារបានបុល ស្ថិតក្នុង ១៣ គម្រោង។ ដើមទុនមកដល់ទាន់ពេលវេលា បានជួយឱ្យកសិករដោះស្រាយបញ្ហា "តម្រូវការខាងដើមទុន" និងបង្កើតកម្លាំងចលកររុញច្រានទម្រង់ចិញ្ចឹមសត្វជាច្រើនប្រភេទឱ្យអភិវឌ្ឍប្រកបដោយចីរភាព។
កាលពីមុន ទោះបីមានដីត្រឹម ៤៥ កុងក៏ដោយ គ្រួសារលោក Danh Uôl នៅភូមិក្បាលក្រពើ នៅតែជួបការលំបាកដោយសារខ្វះដើមទុនវិនិយោគទិញពូជ។ តែចាប់តាំងពីបានខ្ចីប្រាក់ចំនួន ៥០ លានដុងពីមូលនិធិគាំទ្រកសិករមក លោកបានក្លាហានផ្លាស់ប្តូរទម្រង់របស់ខ្លួនទៅជាចិញ្ចឹមផ្លាស់ប្តូរគ្នារវាងបង្គា បង្កងសាវទាវ បង្គាស។ ការធ្វើឱ្យចម្រុះមុខសញ្ញាចិញ្ចឹម បានជួយឱ្យគ្រួសារលោកម្ចាស់ការក្នុងការផលិត ព្រមទាំងមានប្រភពចំណូលបន្ថែមជាច្រើនទៀតផង។
«មានប្រភពដើមទុនបុល ខ្ញុំមានប្រាក់ទិញពូជ និងចំណាយក្នុងការចិញ្ចឹមទៀតផង។ ដើមរដូវកន្លង បង្គាសលក់ចំណេញបាន ៤០ លានដុង ឯបង្គាសាវទាវទើបតែដាក់លក់ប៉ុន្មានយប់នេះ ក្នុងមួយយប់បានប្រមាណ ៣ លានដុង។ ឥឡូវមានប្រភពចំណូលនេះ គ្រួសារបន្ថយការព្រួយបារម្ភច្រើនណាស់ដែរ» លោក Danh Uôl បានចែករំលែកដោយក្តីរីករាយ។
លោក Danh Thanh Ỷ អនុប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិ Việt Nam ឃុំ និងជាប្រធានសមាគមកសិករឃុំ Hồng Dân ឱ្យដឹង៖ «សមាគមបានអាទិភាពវិនិយោគលើគ្រួសារដែលមានទម្រង់ផលិតសមស្រប ព្រមទាំងពិនិត្យមើលការប្រើប្រាស់ដើមទុនជាប្រចាំ និងបង្កើតបណ្តាក្រុមសមាគមមុខរបរ ដើម្បីឱ្យបងប្អូនប្រជាជនប្រជុំជីវភាព ផ្លាស់ប្តូរសិក្សាបទពិសោធន៍ពីគ្នាទៅវិញទៅមក»។
នៅភូមិ Trèm Trẹm ប្រសិទ្ធភាពពីប្រភពដើមទុនឧបត្ថម្ភ ក៏បានបង្ហាញយ៉ាងច្បាស់តាមរយៈទម្រង់ចិញ្ចឹមកង្កែប។ បន្ទាប់ពី ៣ ឆ្នាំទទួលបានប្រភពដើមទុន ១០០ លានដុងដំបូង ក្រុមចិញ្ចឹមកង្កែបដែលមានកសិករ ១០ នាក់ បានឈានទៅបំប៉នបន្ថែមខាងបច្ចេកទេស និងពង្រីកទ្រង់ទ្រាយផលិតជាបណ្តើរៗ។

ប្រជាកសិករឃុំ Hồng Dân ទទួលដើមទុនអាទិភាពសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក Danh Hoàng បានចែករំលែកថា៖ «ខ្ញុំចិញ្ចឹមកង្កែប ១.០០០ ក្បាល ដោយចំណាយ ចំណីអស់ប្រមាណពី ៣-៤ បាវ ចំណាយអស់តែជាង ១ លានដុងប៉ុណ្ណោះ។ បន្ទាប់ពីចិញ្ចឹមបានរយៈពេល ៣ ខែ ប្រមូលផលបានកង្កែបសាច់ ៣០០ គីឡូក្រាម ក្នុងតម្លៃ ៣៥ ពាន់ដុង/គីឡូក្រាម ផ្តល់ប្រាក់ចំណេញខ្ពស់ជាងការចិញ្ចឹមជ្រូក។ ក្រៅពីនេះ ខ្ញុំនៅទាំងបង្កាត់ពូជកង្កែបសម្រាប់ផ្គត់ផ្គង់ជូនអ្នកចិញ្ចឹមក្នុងតំបន់ ចំណូល និងជីវភាពរស់ក៏មានការលើកកម្ពស់យ៉ាងច្បាស់ក្រែតផងដែរ»។
ពីការនៅមិនទាន់ស៊ាំជាមួយទម្រង់ថ្មី បណ្តាសមាជិកក្នុងក្លឹបក៏បានសន្សំសំចៃបទពិសោធន៍ជាបណ្តើរៗ ក្លាហានវិនិយោគ និងពង្រីកការផលិត។ ទម្រង់ចិញ្ចឹមកង្កែបមិនត្រឹមតែនាំមកនូវចំណូលស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបើកចេញនូវទិសដៅប្រកបរបររកស៊ីសមស្របនឹងលក្ខណៈរបស់គ្រួសារប្រជាជនជាច្រើននៅលើទឹកដីភូមិកំណើតរបស់ខ្លួនទៀតផង។
លោកស្រី Nguyễn Thu Hà ប្រធានក្លឹបចិញ្ចឹមកង្កែបភូមិ Trèm Trẹm បានសម្តែងថា៖ «យើងខ្ញុំសង្ឃឹមថាសមាគមកសិករនឹងជួយឧបត្ថម្ភបន្ថែមប្រភពដើមទុន ដើម្បីឱ្យបងប្អូនកើនចំនួនហ្វូងចិញ្ចឹម ពង្រីកទម្រង់ បង្កើតការងារធ្វើបន្ថែម និងអភិវឌ្ឍសេដ្ឋកិច្ច»។
ការរួមដំណើរទាន់ពេលវេលាពីមូលនិធិគាំទ្រកសិករ មិនត្រឹមតែដោះស្រាយការលំបាកអំពីប្រភពដើមទុនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺបានបញ្ជូនបន្ថែមជំនឿទុកចិត្ត ញ៉ាំងស្មារតីម្ចាស់ការឈានឡើងរបស់បងប្អូនជនរួមជាតិ Khmer នៅឃុំ Hồng Dân។ បណ្តាទម្រង់មានប្រសិទ្ធភាព ដូចជា៖ ចិញ្ចឹមបង្គាចម្រុះពូជ ឬចិញ្ចឹមកង្កែបយកសាច់ កំពុងតែត្រូវបានបញ្ជាក់ជាបណ្តើរៗនូវទិសដៅត្រឹមត្រូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជាមូលដ្ឋានគ្រឹះរឹងដ៏មាំដើម្បីបង្កើតសន្ទុះថ្មី ជួយឱ្យកសិករ Khmer មានលក្ខណៈឈានឡើងប្រកបដោយចីរភាព៕
Thanh Hải - Hoàng Đăng

Truyền hình



Xem thêm bình luận