ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

ផ្តើមពីទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារជនជាតិភាគតិចជាច្រើនមានជីវភាពរស់នៅស្ថិរភាព ការងារធ្វើ និងប្រាក់ចំណូល បង្កើតមូលដ្ឋានគ្រឹះសម្រាប់រួចាចកក្រចីរភាព។
សារាចរលេខ ០៤ កំណត់ការគ្រប់គ្រង តាមដានផ្តោតលើបណ្តាបទដ្ឋាន ចំនួនតាមអនុក្រឹត្យលេខ ២៥៥/២០២៥, អនុក្រឹត្យលេខ ២៧២/២០២៥ ចាប់ពីភូមិ ឃុំ រហូតដល់ខេត្ត និងទូទាំងប្រទេស។ ខ្លឹមសារផ្តោតលើភាពក្រីក្រពហុបរិមាណ កម្រិតអភិវឌ្ឍន៍ លក្ខណៈសេដ្ឋកិច្ច - សង្គម និងលទ្ធផលអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។
ចំពោះ Cà Mau សំណូមពរនេះមានអត្ថន័យសំខាន់ក្នុងបរិបទអនុវត្តទម្រង់រដ្ឋបាល ២ ថ្នាក់។ ថ្នាក់ឃុំជាកន្លែងក្តាប់ស្ថានភាពប្រជាជន ការងារធ្វើ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជនដោយផ្ទាល់។ ម៉្លោះហើយ ទិន្នន័យចាំបាច់ត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ឆ្លុះបញ្ចាំងត្រូវតាមការជាក់ស្តែង ដើម្បីកំណត់តម្រូវការ និងបែងចែកប្រភពធនធានឱ្យបានសមស្រប។
នេះក៏ជាមូលដ្ឋានដើម្បីឱ្យប្រភពធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពជាង តាមបណ្តាកម្មវិធីឧបត្ថម្ភទៅដល់ចំកន្លែង ចំមនុស្ស ជួយឱ្យប្រជាជនមានលក្ខណៈបន្ថែមដើម្បីស្ថិរភាពជីវភាពរស់នៅ និងឈានឡើង។
តាមលោក Lương Văn Pho អនុប្រធានមន្ទីរជនជាតិ និងសាសនា៖ ពេលវេលាកន្លង បណ្តាគោលនយោបាយសម្រាប់ជនរួមជាតិភាគតិច ត្រូវបានខេត្តចាត់តាំងអនុវត្តព្រមៗគ្នា ទាន់ពេលវេលា ធានាលក្ខណៈជាបន្តបន្ទាប់។ បញ្ចប់ដំណាក់កាល I កម្មវិធីគោលដៅជាតិនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិជនជាតិភាគតិច និងតំបន់ភ្នំ ទូទាំងខេត្តមានប្រមាណ ៤ ពាន់គ្រួសារជនរួមជាតិភាគតិចដែលទទួលបានការឧបត្ថម្ភអំពីផ្ទះនៅ ផ្លាស់ប្តូរមុខរបរ អភិវឌ្ឍន៍ផលិតកម្ម; ប្រមាណ ១៣០ ទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានកសាង ទាក់ទាញប្រមាណ ១.៣០០ គ្រួសារចូលរួម តាមនោះ គ្រួសារជាច្រើនមានការងារធ្វើ លើកកម្ពស់ប្រាក់ចំណូល ស្ថិរភាពការចិញ្ចឹមជីវិត។ អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចថយចុះជាមធ្យមជាង ២% ក្នុងមួយឆ្នាំៗ។
បណ្តាលទ្ធផលខាងលើបង្ហាញឱ្យឃើញថា នៅពេលឧបត្ថម្ភត្រូវតាមតម្រូវការ ប្រសិទ្ធភាពនាំមកមិនត្រឹមតែជាការដោះស្រាយការលំបាកចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈ ឱ្យប្រជាជនមានការងារធ្វើ ចិញ្ចឹមជីវិត និងប្រាក់ចំណូលស្ថិរភាពទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពគឺជាដំណើរការដ៏យូរអង្វែង និងចាំបាច់ត្រូវបន្តក្តាប់ជាប់តាមក្រុមគ្រួសារនីមួយៗ និងតាមគ្រប់ភូមិសាស្ត្រ ដើម្បីរកឃើញទាន់ពេលវេលានូវបណ្តាការលំបាកថ្មីៗ - នោះក៏ជាស្មារតីរបស់សារាចរលេខ ០៤។
ចំណុចគួរឱ្យយកចិត្តទុកដាក់មួយទៀតរបស់សារាចរលេខ ០៤ គឺសំណូមពរអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិច។ ការផ្លាស់ប្តូរឌីជីថលក្នុងកិច្ចការជនជាតិ មិនគ្រាន់តែជាការនាំយកទិន្នន័យឡើងលើបរិស្ថានអេឡិចត្រូនិកប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការតភ្ជាប់បណ្តាប្រភពព័ត៌មាន ដើម្បីមានការមើលឃើញពេញលេញអំពីភូមិសាស្ត្រនីមួយៗ គ្រួសារនីមួយៗ ពីនោះវាយតម្លៃប្រសិទ្ធភាពឧបត្ថម្ភផ្តោតលើបណ្តាការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅ។
អាចឃើញថា សារាចរលេខ ០៤ ដាក់ចេញនូវសំណូមពរថ្មីខ្លាំងចំពោះកិច្ចការគ្រប់គ្រង តាមដានតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២៦-២០៣០។ ចំពោះ Cà Mau អ្វីដែលសំខាន់មិនត្រឹមតែជាការធ្វើបច្ចុប្បន្នភាពបានពេញលេញ ច្បាស់លាស់នូវបណ្តាទិន្នន័យប៉ុណ្ណោះទេ ថែមទាំងត្រូវប្រើប្រាស់ទិន្នន័យដូចជាឧបករណ៍បម្រើការរៀបចំផែនការ និងចាត់តាំងអនុវត្តបណ្តាកម្មវិធី គោលនយោបាយសម្រាប់ជនរួមជាតិភាគតិចឱ្យស្របតាមការជាក់ស្តែងជាង៕
Kiều Nương

Truyền hình



Xem thêm bình luận