Thứ tư, 23-9-26 14:02:20
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនកម្លាំងចិត្តផ្តើមពីទ្រនំសុខ

Báo Cà Mau រាល់លំនៅឋាននីមួយដែលបានបង្ហើយ គឺសម្រាប់គ្រួសារដែលជួបលំបាកមានកន្លែងសម្រាប់ស្នាកើនៅរឹងមាំ បន្ថែមជំនឿទុកចិត្តដើម្បីតាំងទីលំនៅថ្មី ស្ថេរភាពជីវភាព និងឆ្ពោះទៅកាន់អនាគតល្អប្រសើរជាង។

សមាគមសហព័ន្ធនារីឃុំ Cái Đôi Vàm រួមជាមួយសប្បុរសជនជូនផ្ទះមេត្តធម៌ដល់គ្រួសារអ្នកមីង Trần Thị Út ដែលមានជីវភាពជួបលំបាក។

ចាប់ពីដើមឆ្នាំមកទល់ពេលនេះ សមាគមសហព័ន្ធនារី សមាគមកាកបាទក្រហមឃុំ Cái Đôi Vàm បានសកម្មតភ្ជាប់បណ្តាអង្គការ សប្បុរសជន និងបណ្តាអ្នកមានទឹកចិត្តសប្បុរស ដើម្បីថែទាំលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារមានកាលៈទេសៈលំបាកពិសេស។ ពីប្រភពថវិកាចលនាបានជាង ១ ពាន់លានដុង សមាគមបានកសាង និងប្រគល់ផ្ទះ ១០ ខ្នង ដោយមួយខ្នងៗមានតម្លៃចាប់ពី ៨៥ ដល់ ១៣០ លានដុង។ ក្រៅពីប្រភពឧបត្ថម្ភ ញាតិសន្តានរបស់បណ្តាគ្រួសារក៏បានរួមបញ្ចូលបន្ថែមទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីឱ្យបណ្តាដំបូលផ្ទះបានបង្ហើយក្នុងរយៈពេលឆាប់ៗ។

លោកស្រី Đào Thị Thanh An ប្រធានសមាគមកាកបាទក្រហមឃុំ Cái Đôi Vàm ឱ្យដឹងថា៖ «ចាប់ពីដើមឆ្នាំមកទល់ពេលនេះ សមាគមខិតខំឃោសនា ចលនាប្រជាជន បណ្តាសប្បុរសជន រួមដៃជួយឧបត្ថម្ភបណ្តាគ្រួសារជួបលំបាកពិសេសអំពីលំនៅឋាន។ ប្រការគួរឱ្យកោតសរសើរ គឺអ្នករាល់គ្នាសុទ្ធតែយល់ច្បាស់ ចែករំលែក រួមកម្លាំងជួយឱ្យពួកគាត់មានទីលំនៅសមរម្យ ដើម្បីឈានឡើងក្នុងជីវភាព»។

ស្ថានភាពរបស់អ្នកមីង Trần Thị Út នៅភូមិសាវលឺយ ធ្វើឱ្យមនុស្សជាច្រើនរំជួលចិត្ត។ អ្នកមីង Út មានជំងឺបេះដូង រស់នៅជាមួយចៅតូចៗ ២ នាក់កំព្រាឪពុកម្តាយក្នុងផ្ទះស្លឹកបណ្តោះអាសន្ន។ រាល់ពេលរដូវភ្លៀងធ្លាក់ម្តងៗ ផ្ទះក៏ត្រូវលិចលង់ ជីវភាពរបស់ ៣ នាក់ជីដូននិងចៅកាន់តែលំបាកថែមទៀត។

យល់ច្បាស់ពិស្ថានភាពនេះ សមាគមសហព័ន្ធនារីឃុំ Cái Đôi Vàm បានតភ្ជាប់ជាមួយមហា វិទ្យាល័យគរុកោសល្យទីក្រុង Hồ Chí Minh ព្រមទាំងបណ្តាសប្បុរសជន ចលនាថវិកាកសាងសង់ជូន ៣ នាក់ជីដូននិងចៅនូវខ្នងផ្ទះដ៏រឹងមាំ។ ឥឡូវនេះ មានកន្លែងនៅរឹងមាំជាង ២ នាក់ចៅមានលំហសិក្សា រស់នៅស្ថេរភាព លោកស្រីក៏បន្ធូរបន្ថយការព្រួយបារម្ភពេលវ័យចាស់ កម្លាំងខ្សោយ។

ទ្រនំសុខថ្មីបានជួយអ្នកមីង Trần Thị Út និងចៅទាំង ២ នាក់មានលំនៅឋានសមរម្យ ព្រមទាំងសុខសាន្តចិត្តក្នុងការរស់នៅ និងសិក្សារៀនសូត្រផងដែរ។

អ្នកមីង Trần Thị Út រំជួលចិត្តនិយាយថា៖ «ខ្ញុំអរណាស់។ ស្ថានភាពខ្ញុំក្រលំបាក ប៉ុន្តែបានសប្បុរសជនអាណិត មាមីងបងប្អូនសប្បុរសជនជួយឧបត្ថម្ភ គ្រួសារខ្ញុំពិតជាដឹងគុណណាស់»។

លោក Lê Văn Út សាស្ត្រាចារ្យមហាវិទ្យាល័យគរុកោសល្យទីក្រុង Hồ Chí Minh ចែករំលែកថា៖ «យើងខ្ញុំខិតខំចលនា បានប៉ុន្មានគឺរួមបដិភាគប៉ុណ្ណោះ។ ខ្ញុំសប្បាយចិត្តណាស់ពេលបានរួមកម្លាំងជួដល់អ្នករាល់គ្នា ដើម្បីផ្តើមពីការចំណែកតូចតាច បង្កើតបានជាខ្នងផ្ទះដ៏រឹងមាំជូនប្អូនៗ»។

ផ្តើមពីបណ្តាដុំឥដ្ឋ ផ្ទាំងស័ង្កសី និងការរួមកម្លាំងរបស់សប្បុរសជនទាំងឡាយ ដំបូលផ្ទះមនោសញ្ចេតនាជាបន្តបន្ទាប់បានសង់ឡើង។ បណ្តាដំបូលផ្ទះទាំងនោះកំពុងផ្តល់ជូនប្រជាជនក្រីក្រនូវទីពឹងអាស្រ័យដើម្បីតាំងទីលំនៅ; ផ្តល់ជូនកុមារនូវលំហសិក្សា; មនុស្សចាស់បន្ថែមភាពកក់ក្តៅ ស្ងប់ចិត្តក្នុងបណ្តាឆ្នាំខែវ័យចាស់របស់ខ្លួន។ ពីនោះ ជំនឿទុកចិត្តបន្តបានអុជបំភ្លឺឡើង ដើម្បីឱ្យបណ្តាគ្រួសារនៅជួបការលំបាកមានបន្ថែមជម្រុញកម្លាំងចិត្តឈានឡើង ឆ្ពោះទៅកសាងជីវភាពស្ថេរភាព និងល្អប្រសើរជាង៕

Hoàng Vũ - Lê Thái

 

 

បង្កើនកម្លាំងចិត្តផ្តើមពីទ្រនំសុខ

រាល់លំនៅឋាននីមួយដែលបានបង្ហើយ គឺសម្រាប់គ្រួសារដែលជួបលំបាកមានកន្លែងសម្រាប់ស្នាកើនៅរឹងមាំ បន្ថែមជំនឿទុកចិត្តដើម្បីតាំងទីលំនៅថ្មី ស្ថេរភាពជីវភាព និងឆ្ពោះទៅកាន់អនាគតល្អប្រសើរជាង។

ដោះស្រាយស្ថានភាពការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋាន

ឆ្នាំ ២០២៦ ខេត្ត Cà Mau មានទាំងអស់ ១៦ ឃុំ និងសង្កាត់ដែលបានរៀបចំសមយុទ្ធប្រយុទ្ធការពារជាតិ។ នេះគឺជាវិធីសាស្ត្រហ្វឹកហ្វឺនដ៏ទូលំទូលាយ និងរួមបញ្ចូលគ្នាសម្រាប់ប្រព័ន្ធនយោបាយនៅកម្រិតមូលដ្ឋានផងដែរ។ សមយុទ្ធនេះមានគោលបំណងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពល្អ ព្រមទាំងពង្រឹងការការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋានយ៉ាងរឹងមាំ។

ផ្លូវថ្មីនាំមកនូវការផ្លាស់ប្តូរដល់ជីវភាពរស់នៅ

នៅពេលព្រឹកព្រលឹមនៃភូមិ Cái Đôi ឃុំ Phú Tân បណ្តារថយន្តម៉ូតូឥឡូវនេះអាចបើកបរទៅដល់ផ្ទះបានយ៉ាងងាយស្រួល។ ទំនិញត្រូវបានដឹកជញ្ជូន ហើយអ្នកទិញ និងអ្នកលក់ធ្វើដំណើរបានកាន់តែងាយស្រួលទៀតផង។ ការអភិវឌ្ឍដែលហាក់ដូចជាធម្មតានេះ កាលពីជាង ១ ឆ្នាំមុន គឺជាក្តីស្រមៃសម្រាប់គ្រួសារជាច្រើននៅទីនេះផងដែរ។

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។