Chủ nhật, 18-10-26 22:40:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

Báo Cà Mau ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

ប្តីប្រពន្ធអ្នកមីង Huỳnh Kim Miên (ទីពីរ និងបីគិតពីឆ្វេង) រីករាយខណៈពេលដែលទទួលបានការឧបត្ថម្ភសង់ផ្ទះថ្មី។

ក្នុងវ័យ ៦៤ ឆ្នាំ អ្នកមីង Huỳnh Kim Miên នៅភូមិ Diêm Điền មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលសង់បានផ្ទាះមួយខ្នងដ៏រឹងមាំនៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២៦។ ពីមុន ប្តីប្រពន្ធអ្នកមីងរកប្រាក់ចិញ្ចឹមជីវិតដោយការធ្វើអំបិល ហើយអ្នកមីងថែមទាំងខិតខំរកប្រាក់ចំណូលបន្ថែមដោយទៅបកបង្គាស៊ីឈ្នួល។ ប្រាក់ចំណូលមិនស្ថិតស្ថេរមានន័យថាគ្រួសាររបស់គាត់តែងតែរស់នៅក្នុងការលំបាក។ ផ្ទះចាស់ទ្រុឌទ្រោម ទាំងពីរនាក់ប្តីប្រពន្ធមានវ័យចាស់ ហើយត្រូវចិញ្ចឹមចៅពីរនាក់ទៀតផង គឺមិនអាចមានសមត្ថភាពនឹងកែជួសជុលផ្ទះឱ្យបានល្អត្រឹមត្រូវបាននោះទេ។

ដោយយល់អំពីស្ថានភាពនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានសហការជាមួយសមាគមសហព័ន្ធនារីឃុំដើម្បីធ្វើការពិនិត្យឡើងវិញ ព្រមទាំងជំនួយឧបត្ថម្ភដល់គ្រួសារអ្នកមីងផងដែរ។ ដោយមានជំនួយពីកូនៗ និងសាច់ញាតិរបស់ខ្លួនផងនោះ ផ្ទះរឹងមាំនេះត្រូវបានសង់សម្រេចជាស្ថាពរ នាំមកនូវសេចក្តីរីករាយដែលមិនអាចវាស់វែងបាន។

«រដ្ឋបានជំនួយទឹកប្រាក់សម្រាប់សង់ផ្ទះ គ្រួសារខ្ញុំបានបំពេញបន្ថែមខ្លះទៀតដើម្បីសង់បានផ្ទះមួយខ្នងដ៏រឹងមាំផងដែរ។ ខ្ញុំពីរនាក់ប្តីប្រពន្ធមានក្តីសប្បាយរីករាយខ្លាំងណាស់ដែលមានកន្លែងរស់នៅល្អនឹងនរបែបនេះ ហើយសន្យាថានឹងខិតខំរកស៊ីដើម្បីឈានឡើង» អ្នកមីង Miên ចែករំលែក។

ជាអ្នករួមក្តីសប្បាយជាមួយផងដែរ គឺប្តីប្រពន្ធបងស្រី Bùi Thị Ý នៅភូមិ Diêm Điền គ្រួសារបងស្រីប្រកបរបររកស៊ីដោយផ្តោតលើការងារលំបាកៗជាច្រើន ប៉ុន្តែប្រាក់ចំណូលក៏មិនសូវនឹងនរនោះដែរ។ ដូច្នេះ ពួកគាត់អាចរស់នៅត្រឹមក្នុងផ្ទះបណ្ដោះអាសន្នប៉ុណ្ណោះ ដោយស្ទើរតែមិនអាចស៊ូទ្រាំឱ្យកន្លងថ្ងៃទៀតផង។

ផ្តើមពីកម្មវិធីឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១.០៦៩ ខ្នងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត គ្រួសារអ្នកមីង Ý ទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន ៨០ លានដុងដើម្បីសាងសង់ផ្ទះថ្មី។ រួមជាមួយប្រាក់ដែលគ្រួសារសន្សំបានខ្លះ និងជំនួយពីសាច់ញាតិ ផ្ទះរបស់គ្រួសារបងកំពុងជិតបានសម្រេចផងដែរ។ «ប្រសិនបើគ្មានការឧបត្ថម្ភរបស់រដ្ឋ និងសប្បុរសជននោះទេ គ្រួសារខ្ញុំមិនអាចសង់បានផ្ទះថ្មីបែបនេះនោះទេ។ ឥឡូវ គ្រួសារខ្ញុំមានផ្ទះធំទូលាយសមរម្យ គ្រួសារខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយឃាខ្លាំង និងសូមអរគុណយ៉ាងខ្លាំងចំពោះជំនួយនេះ។ គ្រួសារខ្ញុំសន្យាថានឹងខិតខំធ្វើការបន្ថែមទៀតដើម្បីឈានឡើងក្នុងការរស់នៅ» បងស្រី Ý បានមានប្រសាសន៍បែបនេះ។

ចាប់តាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានកៀរគរការឧបត្ថម្ភសម្រាប់សាងសង់ផ្ទះសាមគ្គីចំនួន ១៥ ខ្នង ក្នុងនោះមាន ១០ ខ្នងសម្រាប់គ្រួសារជនរួមជាតិ Khmer ក្រីក្រ ដែលប្រឈមនឹងការលំបាកខាងលំនៅដ្ឋាន។

អ្នកមីង Kiều Thị Ni ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền (ទីពីរគិតពីស្តាំ) អញ្ជើញមកសួរសុខទុក្ខប្តីប្រពន្ធបងស្រី Bùi Thị Ý ក្នុងផ្ទះថ្មីដែលកំពុងសង់ជិតបានសម្រេច។

អ្នកស្រី Kiều Thị Ni ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền  បានមានប្រសាសន៍ថា៖ នាពេលខាងមុខ ភូមិភាគនឹងបន្តអនុវត្តគោលនយោបាយសុខុមាលភាពសង្គម ដែលទាក់ទងនឹងការឧបត្ថម្ភដល់ជីវភាពរស់នៅ បង្កើតការងារធ្វើ និងប្រាក់ចំណូលសម្រាប់ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ ឃុំនឹងបន្តកៀរគរប្រភពធនធានសង្គម ដើម្បីថែទាំ និងគាំទ្រដល់មុខទំនិញចាំបាច់សម្រាប់គ្រួសារដែលមានការលំបាកក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យទានប្រពៃណី ឬនៅពេលប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ ហានិភ័យ ឬគ្រោះមហន្តរាយផ្សេងៗដទៃទៀតផងដែរ។

រាល់ផ្ទះមហាសាមគ្គីមួយខ្នងៗដែលត្រូវបានសង់ឡើង មិនត្រឹមតែមានតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យស្មារតីសាមគ្គីភាព និងការចែករំលែកក្នុងសហគមន៍ផងដែរ។ បណញតាផ្ទះថ្មីទាំងឡាយនៅឃុំឡុងដៀន កំពុងបង្កើតទំនុកចិត្ត និងការលើកទឹកចិត្តដល់ប្រជាជន ជួយពួកគេឱ្យកែលម្អជីវិត និងរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង៕

Tú Quyên - Trường Giang

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។