Thứ năm, 15-10-26 15:51:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

Báo Cà Mau កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

គណៈប្រតិបត្តិការសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam អាណត្តិកាល ២០២៦ - ២០៣១ បង្ហាញមុខចំពោះមហាសន្និបាត។

ជាមួយស្មារតី «សាមគ្គី - អត្តសញ្ញាណ - ផ្លាស់ថ្មី - អភិវឌ្ឍន៍» មហាសន្និបាតបានវាយតម្លៃ បូកសរុបអាណត្តិកាលកន្លងហើយ ព្រមទាំងកំណត់ទិសដៅ ភារកិច្ចក្នុងដំណាក់កាលថ្មី សំដៅបំផុសយ៉ាងខ្លាំងក្លានូវក្តីបំណងប្រាថ្នាច្នៃប្រតិដ្ឋ និងការថែរក្សាអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិភាគតិច។

អាណត្តិកាល ២០២៦ - ២០៣១ បានដាក់ចេញនូវតម្រូវការបន្តពង្រីកកម្លាំងផ្ទៃក្នុងនៃវប្បធម៌ នាំយកអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិចធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងចរន្តរួមនៃអក្សរសិល្ប៍ និងសិល្បៈរបស់ប្រទេសជាតិ។

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការអាណត្តិទី VII រួមមានសមាជិកចំនួន ១៨ រូប និងគណៈអចិន្ត្រៃយ៍ ៧ រូប។ សិល្បករថតរូប Mã Thế Anh ប្រធាននាយកដ្ឋានខាងវិចិត្រសិល្បៈ ថតរូប និងតាំងពិព័រណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ទទួលបានការជឿទុកចិត្តបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានសមាគម។ បណ្តាអនុប្រធានសមាគមរួមមាន៖ វិចិត្រករ Trần Thái (អនុប្រធានប្រចាំការ) អ្នកនិពន្ធ Niê Thanh Mai អ្នកស្រាវជ្រាវខាងវប្បធម៌ប្រជាប្រិយ Phú Văn Hẳn និងអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Thạch Đờ Ni។

អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ ថាច់ឌ់នី ថ្លែងបទអន្តរាគមន៍ក្នុងមហាសន្និបាត។

ពិសេស ការដែលអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ - កវី Thạch Đờ Ni ជាប់ឆ្នោតកាន់តំណែងជាអនុប្រធានសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam បាននាំមកនូវកិត្តិយស និងមោទនភាពយ៉ាងធំធេងចំពោះមជ្ឈដ្ឋានសិល្បករ សិល្បការិនីនៃតំបន់ណាមបូទាំងមូល ជាពិសេសគឺខេត្ត Cà Mau ដែលជាតំបន់ចុងបំផុតរបស់ប្រទេស។ ការជឿទុកចិត្តរបស់ប្រតិភូតមណាងមហាសន្និបាត មិនត្រឹមតែបានបញ្ជាក់ពីសមត្ថភាព កិត្យានុភាពរបស់បុគ្គលអ្នកស្រាវជ្រាវខាងវប្បធម៌ប្រជាប្រិយ Thạch Đờ Ni ដែលជាអ្នកតែងតែលះបង់អស់ពីចិត្តចំពោះវប្បធម៌របស់ជនរួមជាតិ Khmer និងទូទាំងតំបន់ Nam Bộ ប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់មជ្ឈិមចំពោះជួរកងអ្នកសិល្បៈតំបន់ជនបទទៀតផង។

មហាសន្និបាតសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈប្រតិបត្តិការអាណត្តិទី VII ចលនាអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច នឹងបន្តទទួលបានសមិទ្ធផលត្រចះត្រចង់ជាច្រើន រួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិសម្រាប់ក្នុងយុគសម័យថ្មី៕

Chim Đôn Ta

 

 

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។

ប្រឡងប្រណាំងលើកកម្ពស់ជីវភាពជនរួមជាតិភាគតិច

ចលនាប្រឡងប្រណាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ (កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច) នៅលើភូមិសាស្ត្រខេត្ត Cà Mau ឆ្នាំ ២០២៦ កំពុងតម្រង់ទិសយ៉ាងខ្លាំងក្លាឆ្ពោះទៅកាន់មូលដ្ឋាន ដោយផ្តោតលើការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរបស់ប្រជាជន ពិសេសគឺតំបន់ជនរួមជាតិភាគតិច ធ្វើជាគោលដៅឆ្ពោះទៅរក។

ឃោសនាស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងករណីឆបោកតាមអ៊ីនធឺណិត

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញសេចក្តីណែនាំលេខ ៣០/CT-TTg ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ ស្តីពីការបន្តកែលម្អប្រសិទ្ធភាពនៃការបង្ការ ប្រយុទ្ធប្រឆាំង និងដោះស្រាយរាល់ករណីឆបោក និងការឆក់យកទ្រព្យសម្បត្តិក្នុងស្ថានភាពថ្មី។ សេចក្តីណែនាំនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្ការជាមុនប្រឆាំងនឹងវិធីសាស្រ្ត និងយុទ្ធសាស្ត្រក្លែងបន្លំដែលកាន់តែស្មុគស្មាញនាពេលសព្វថ្ងៃ ជាពិសេសនៅលើលំហប្រព័ន្ធអ៊ីនធឺណិត។ នៅខេត្ត Cà Mau ជនរួមជាតិ Khmer មានជិត ៦.៥% នៃចំនួនប្រជាជន និងរស់នៅប្រសព្វគ្នានៅក្នុងតំបន់ជាច្រើន។ ការនាំយកការព្រមានឱ្យកាន់តែខិតជិតប្រជាជន អាចជួយពួកគេកំណត់អត្តសញ្ញាណយុទ្ធសាស្ត្រក្លែងបន្លំ និងទប់ស្កាត់ពួកគេជាមុន គឺជាដំណោះស្រាយជាក់ស្តែងមួយដើម្បីការពារករណីឆបោកនៅកម្រិតមូលដ្ឋាន។