មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។
ប្រជាជនភូមិ Vĩnh Lộc តុបតែងខ្លោងទ្វាររបងវត្តខ្វែងដង្ហិត (Đìa Muồng) ដែលស្ថិតនៅលើភូមិសាស្ត្រភូមិ។
ទូទាំងខេត្តបច្ចុប្បន្នមានគ្រួសារ Khmer ជាង ៣២ ពាន់គ្រួសារ ដោយមានប្រជាជនសរុបទាំងអស់ជិត ១៤០ ពាន់នាក់ ស្រូបអត្រាជិត ៦,៥%។ នៅឃុំ Hưng Hội ជាកន្លែងដែលមានជនរួមជាតិ Khmer រស់នៅជាង ៩ ពាន់នាក់ ជីវភាពរស់នៅរបស់ប្រជាជនកំពុងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបានរដ្ឋអមណាចភូមិភាគបង្កលក្ខណៈងាយស្រួលក្នុងការទទួលបានប្រភពទុនកម្ចីអនុគ្រោះ ឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិត និងណែនាំបច្ចេកទេសក្នុងការផលិតទៀតផង។
គ្រួសារលោក Sơn Tài នៅភូមិ Đay Tà Ni ឃុំ Hưng Hội យល់ឃើញថា ការខិតខំពលកម្ម បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ គឺជាវិធីដើម្បីកុំឱ្យខកបំណងចំពោះការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ សេដ្ឋកិច្ចធូរធារ ផ្ទះសម្បែងសាងសង់បានល្អសមរម្យស្អាតបាត ក៏ជាលក្ខណៈដើម្បីឱ្យប្រជាជនម្នាក់ៗរួមដៃ រួមកម្លាំងកសាងភូមិស្រុកកាន់តែផ្លាស់ប្ដូរថ្មីឡើង។
របងឈើលម្អដែលត្រូវបានកាត់តម្រឹមយ៉ាងស្រស់ស្អាតនៅឃុំ Vĩnh Phước ក៏មានការរួមចំណែកយ៉ាងសកម្មរបស់បងប្អូនជនរួមជាតិ Khmer លើភូមិសាស្ត្រឃុំផងដែរ។
ភូមិ Vĩnh Lộc ឃុំ Phước Long មានប្រជាជនខ្មែរប្រមាណជាង ៩០% ។ ពីមុន ហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិនៅមានកម្រិត សេដ្ឋកិច្ចអភិវឌ្ឍយឺត គ្រួសារជនរួមជាតិ Khmer ភាគច្រើនជួបការលំបាក។ ប៉ុន្តែ អាស្រ័យដោយមានការជួយឧបត្ថម្ភជាក់ស្ដែងពីមូលដ្ឋាន និងសហគមន៍តាមទិសស្លោក «ផ្ដល់សន្ទូច ប្រសើរជាងផ្ដល់ត្រី» ទើបគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ ថែមទាំងឈានឡើងជីវភាពធូរធារទៀតផង។
លោក Sơn Minh Viễn នៅភូមិ Vĩnh Lộc រីករាយឱ្យដឹង៖ «ចាប់តាំងពីសេដ្ឋកិច្ចមានការរីកចម្រើនមក បងប្អូនជនរួមជាតិ Khmer ក្នុងភូមិបានចូលរួមយ៉ាងសកម្មក្នុងបណ្ដាសំណង់ និងការងារកសាងជនបទថ្មីនៅភូមិភាគ ដូចជា៖ បរិច្ចាគដីធ្វើស្ពាន បើកពង្រីកផ្លូវ សាងសង់ស្ថានីយបូមទឹកបម្រើឱ្យផលិតកម្មកសិកម្ម។ល។ អាស្រ័យហេតុនោះ មុខមាត់ជនបទកាន់តែស្រស់បំព្រងឡើង»។
មុខមាត់ជនបទថ្មីឃុំ Phước Lộc - ជាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅកុះករ។
ទន្ទឹមនឹងការផ្សព្វផ្សាយអនុវត្តដំណោះស្រាយបត់បែនជាច្រើន និងវិធីធ្វើសមស្របដើម្បីជួយជនរួមជាតិ Khmer ឈានឡើងក្នុងជីវភាពរស់នៅ កត្តាសំខាន់បង្កឱ្យមានការផ្លាស់ប្ដូរថ្មីនៅ Vĩnh Lộc, Hưng Hội និយាយដោយឡែក និងតំបន់ជនរួមជាតិ Khmer ក្នុងខេត្តនិយាយរួម គឺអាស្រ័យដោយធ្វើបានល្អនូវការងារឃោសនា ចលនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។ យោងតាមនោះ រដ្ឋអំណាចភូមិភាគក៏បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាវត្តអារាម និងអ្នកមានកិត្យានុភាពក្នុងសហគមន៍ ដើម្បីឃោសនាគោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ ស្តីពីការកសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិផងដែរ។
ជាក់ស្តែងបានបង្ហាញឱ្យឃើញថា នៅពេលគោលនយោបាយជនជាតិត្រូវបានផ្សព្វផ្សាយអនុវត្តចំទិសដៅ ស្របនឹងការអនុវត្តជាក់ស្តែង ដោយយកប្រជាជនធ្វើជាមជ្ឈមណ្ឌលនោះ តំបន់ជនរួមជាតិ Khmer ក្នុងខេត្តបានបោះជំហាន ជំនះការលំបាក បង្កើតគ្រឹះស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សំខាន់ជាងនេះទៅទៀត ចាប់ពីទទួលបានការឧបត្ថម្ភ បងប្អូនបានផ្លាស់ប្ដូរបន្តិចម្ដងៗនូវផ្នត់គំនិត របៀបធ្វើ ម្ចាស់ការឈានឡើង និងរួមកម្លាំងគ្នាកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើនប្រសើរឡើង៕
Nguyễn Linh

Truyền hình



Xem thêm bình luận