នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

តំណាងក្រុមអំណោយ Huệ Toàn រដ្ឋអំណាចភូមិភាគ និងប្រជាជនអនុវត្តពិធីបញ្ចុះដុំសិលាបើកការដ្ឋានសាងសង់ស្ពានជា «អំណោយ Huệ Toàn លេខ ៤១» នៅភូមិ Cai Giảng ឃុំ Ninh Thạnh Lợi។
ក្នុងបណ្ដាថ្ងៃនេះ សំណង់ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងប្រញាប់ប្រញាល់សាងសង់យ៉ាងសកម្ម។ ពីត្រើយសងខាង ប្រជាជនអាចមើលឃើញស្ពានថ្មីកំពុងលេចចេញជារូបរាងជាបណ្ដើរៗ ជំនួសឱ្យការលំបាកធ្វើដំណើរពីមុនមក។
ស្ពាននោះមានប្រវែង ២៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ អាចបន្ទុកផ្ទុកទម្ងន់បាន ១,៥ តោន ថវិកាសាងសង់សរុប ១០០ លានដុង។ ក្នុងនោះ ក្រុអំណោយទ្វេតឹម បានឧបត្ថម្ភ ៧០ លានដុង ថវិកានៅសល់គឺភូមិភាគជាអ្នកចូលរួមបដិភាគ។ ពេលកសាងរួចរាល់ ស្ពាននឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសិស្សានុសិស្សទៅសាលារៀន។
លោកពូ Trần Thanh Ngân នៅភូមិ Cai Giảng ឱ្យដឹង៖ មីងមា និងបងប្អូនសប្បាយរីករាយខ្លាំងណាស់ពេលដែលភូមិភាគមានបន្ថែមស្ពានថ្មីដូច្នេះ។ តាមលោកពូ នេះជាសំណង់ដែលប្រជាជនទន្ទឹងរង់ចាំជាយូរមកហើយ។ លោក Ngân បានចែករំលែកថា៖ «មានស្ពានតភ្ជាប់ត្រើយសងខាង បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោះដូរទិញលក់កាន់តែងាយស្រួល ក្មួយៗសិស្សានុសិស្សក៏ងាយស្រួលទៅសាលារៀនផងដែរ។ យើងខ្ញុំពិតជាកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បណ្ដាសប្បុរសជនខ្លាំងណាស់។ ពេលស្ពានត្រូវបានសាងសង់រួចរាល់ ប្រជាជននឹងរួមគ្នាថែរក្សា ជួសជុល ដើម្បីឱ្យសំណង់ប្រើប្រាស់បានរយៈពេលយូរអង្វែង»។
នេះជាស្ពានទីពីរដែលក្រុមបានឧបត្ថម្ភនៅឃុំ Ninh Thạnh Lợi។ មុននោះ ក្នុងពាក់កណ្តាលខែសីហា ស្ពានជា «អំណោយ Huệ Tâm លេខ ៣៨» នៅភូមិកោះធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយថវិកាសរុប ១២៥ លានដុង។
តាមប្រសាសន៍របស់លោក Phan Thanh sung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Thạnh Lợi ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ការងារសុខុមាលភាពសង្គមត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជាពិសេស។ ឃុំបានបំផុសចលនាកសាងស្ពានបានចំនួន ២៥ ខ្នង ដោយថវិកាសរុបជាង ២,៥ ពាន់លានដុង។ ការយកចិត្តទុកដាក់ តភ្ជាប់ និងជួយឧបត្ថម្ភរបស់សប្បុរសជននានា បានជួយភូមិភាគសម្រេចបាននូវប្រព័ន្ធគមនាគមន៍ជនបទ បង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល និងក្មួយៗសិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។
បណ្ដាស្ពានថ្មីទាំងឡាយបានរួមចំណែកបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សនៅតំបន់ជនបទទៅសាលា ជាពិសេសគឺនៅបណ្ដាតំបន់ដែលនៅមានការលំបាកធ្វើដំណើរដោយសារទន្លេ ព្រែក និងប្រឡាយជាដើម។
លោក Dương Minh Toàn ប្រធានក្រុមអំណោយទ្វេតឹម ឱ្យដឹង៖ ពីការតភ្ជាប់របស់សម្ព័ន្ធយុវជនខេត្ត Cà Mau ក្រុមមានឱកាសបានមកកាន់ឃុំ Ninh Thạnh Lợi ហើយបន្តឧបត្ថម្ភកសាងស្ពាននៅភូមិ Cai Giảng ។ តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមមើលឃើញថាការធ្វើដំណើររបស់ប្រជាជន និងសិស្សានុសិស្សនៅតំបន់មួយចំនួននៅមានការលំបាកច្រើននៅឡើយ។
«ក្នុងលទ្ធភាពរបស់ខ្លួន ធ្វើបានអ្វីដើម្បីជួយឱ្យបងប្អូនធ្វើដំណើរកាន់តែងាយស្រួល ក្មួយៗទៅសាលា កាន់តែអំណោយផល នោះបងប្អូននៅក្នុងក្រុមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព។ ពួកយើងសង្ឃឹមថាជីវភាពរស់នៅរបស់បងប្អូននៅទីនេះកាន់តែប្រសើរឡើង ក្មួយៗមានលក្ខណៈរៀនសូត្រ និងអភិវឌ្ឍកាន់តែល្អប្រសើរ» លោក Toàn ចែករំលែក។
ផ្តើមចេញពីការរួមដៃគ្នារបស់សហគមន៍ បណ្ដាកំណាត់ផ្លូវដែលធ្លាប់តែពិបាកធ្វើដំណើរនៅតំបន់ជនបទត្រូវបានកាត់បន្ថយជាបណ្ដើរៗ ក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕
Hoàng Vũ

Truyền hình



Xem thêm bình luận