Thứ năm, 24-9-26 12:29:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនសមត្ថភាពនៃការទំនាក់ទំនងនៅកម្រិតមូលដ្ឋាន

Báo Cà Mau ក្នុងការផ្សព្វផ្សាយគម្រោងទី ៨ "អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ការទំនាក់ទំនងគឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រក្នុងសហគមន៍។ នៅ Cà Mau សមាគមសហព័ន្ធនារីខេត្តបានផ្តោតលើការបង្កើនសមត្ថភាពកម្លាំងនៃការទំនាក់ទំនងនៅកម្រិតមូលដ្ឋាន - អ្នកដែលនៅជិតប្រជាជន យល់ដឹងពីតំបន់មូលដ្ឋាន និងផ្តល់ព័ត៌មានដោយផ្ទាល់ដល់គ្រួសារ និងតំបន់លំនៅដ្ឋាននីមួយៗផងដែរ។

សិក្ខាកាមថ្នាក់ហ្វឹកហ្វឹននៅឃុំ Quách Phẩm​ សកម្មក្នុងការដោះដូរ រៀនបទពិសោធ និងបំណិនក្នុងការទំនាក់ទំនងនៅមូលដ្ឋាន។

ថ្មីៗនេះ សមាគមសហព័ន្ធនារីខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ១០ ថ្នាក់សម្រាប់ក្លឹបទំនាក់ទំនងសហគមន៍ សហការី អ្នកផ្សព្វផ្សាយ និងអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគនៅតាមបណ្តាឃុំ និងសង្កាត់ដែលបានអនុវត្តគម្រោងទី ៨ ដោយមានអ្នកចូលរួមចំនួន ៤០០ នាក់។ ខ្លឹមសារនៃការបណ្តុះបណ្តាលបានផ្តោតលើចំណេះដឹងអំពីយេនឌ័រ និងសមភាពយេនឌ័រ; ការកំណត់អត្តសញ្ញាណ ទប់ស្កាត់ និងការឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ; ក្នុងពេលជាមួយគ្នានេះ ពួកគេត្រូវបានណែនាំអំពីរបៀបរក្សាប្រតិបត្តិការរបស់ក្លឹបទំនាក់ទំនងសហគមន៍ ជម្រើសខ្លឹមសារ និងទម្រង់ទំនាក់ទំនងសមស្របសម្រាប់តំបន់នីមួយៗផងដែរ។

លោក Lâm Thu អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចនៅភូមិលេខ ៧ ឃុំ Tân Lộc បានចែករំលែកថា៖ «ចំណេះដឹងដែលទទួលបាន​ បានជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីសមភាពយេនឌ័រ ការប្រើអំពើហិង្សាផ្អែកលើយេនឌ័រ ព្រមទាំងរាល់បញ្ហាទាក់ទងដល់ស្ត្រី និងកុមារ។ ទទួលបានការណែនាំអំពីរបៀបទំនាក់ទំនង ជម្រើសខ្លឹមសារ និងចូលរួមជាមួយសហគមន៍ក៏បានជំរុញទំនុកចិត្តរបស់ខ្ញុំផងដែរ។ ខ្ញុំនឹងបន្តចែករំលែកអ្វីដែលខ្ញុំបានសិក្សារៀនសូត្រ ដើម្បីលើកទឹកចិត្តមនុស្សឱ្យផ្លាស់ប្តូររាល់ជំនឿមិនសមហេតុសមផល និងធ្វើការរួមគ្នាដើម្បីកសាងគ្រួសារស្មើភាពគ្នា និងគ្មានអំពើហិង្សា»។

ទន្ទឹមជាមួយបំណិនក្នុងការទំនាក់ទំនងដោយផ្ទាល់ កងកម្លាំងមូលដ្ឋានក៏ត្រូវបានផ្តល់សម្ភារៈ និងការណែនាំអំពីរបៀបស្វែងរក ជ្រើសរើស និងចែករំលែកព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ យោងតាមនោះ​ សម្រាប់ខ្លឹមសារទំនាក់ទំនងក៏ត្រូវបានបង្ហាញយ៉ាងឆាប់រហ័ស ងាយយល់ និងជិតស្និទ្ធថែមទៀតជាមួយបងប្អូនប្រជាជន។

សមាគមសហព័ន្ធនារីខេត្ត ផ្តល់ឯកសារផ្សព្វផ្សាយ ជួយបណ្តាក្លឹបនៃការទំនាក់ទំនងសហគមន៍កាន់តែមានព័ត៌មានជាក់ស្តែងថែមទៀតដើម្បីផ្សព្វផ្សាយឃោសនាដល់បងប្អូនប្រជាជន។

លោកស្រី Lý Mỹ Tiến សមាជិកនៃក្លឹបទំនាក់ទំនងសហគមន៍នៅភូមិ Nhà Cũ ឃុំ Quách Phẩm បានឱ្យដឹង៖ ជំនាញទាំងនេះជួយសមាជិកឱ្យមានអារម្មណ៍ជឿជាក់ជាងមុននៅពេលផ្សព្វផ្សាយព័ត៌មាន។ លោកស្រី Tiến ក៏បានចែករំលែកដែរថា៖ «នាពេលខាងមុខ ក្រៅពីការផ្សព្វផ្សាយដោយផ្ទាល់ យើងខ្ញុំនឹងចែករំលែកព័ត៌មានជាក់ស្តែងបន្ថែមទៀតតាមរយៈក្រុម Zalo និងទំព័រ Facebook ដើម្បីឱ្យមនុស្សអាចចូលមើល និងយល់វាបានយ៉ាងឆាប់រហ័សជាងមុន»។

យោងតាមលោកស្រី Tô Thị Mỹ Thuận អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសហប័ន្ធនារីខេត្ត Cà Mau កម្លាំងទំនាក់ទំនងថ្នាក់មូលដ្ឋានមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ការចូលជិតបងប្អូនប្រជាជន យល់ដឹងពីតំបន់មូលដ្ឋាន និងយល់អំពីបញ្ហាដែលសហគមន៍កំពុងប្រឈមមុខ។ ដូច្នេះ នៅពេលដែលមានចំណេះដឹង និងបំណិន ពួកគេនឹងបង្ហាញព័ត៌មានជាផ្លូវការបានយ៉ាងល្អត្រឹមត្រូវ ជួយប្រជាជនកំណត់អត្តសញ្ញាណអាកប្បកិរិយាមិនសមរម្យ ទប់ស្កាត់អំពើហិង្សាយ៉ាងសកម្ម ការពារស្ត្រី និងកុមារ ព្រមទាំងផ្លាស់ប្តូរទម្រង់យេនឌ័រជាសន្សឹមៗទៀតផង។

ផ្តើមពីអ្នកដែលផ្សព្វផ្សាយព័ត៌មានដោយផ្ទាល់នៅកម្រិតមូលដ្ឋាន សារស្តីអំពីសមភាពយេនឌ័រ ការបង្ការអំពើហិង្សា ការការពារស្ត្រី និងកុមារកំពុងចូលមកក្នុងជីវិតប្រចាំថ្ងៃបន្តិចម្តងៗផងដែរ។ នៅពេលដែលព័ត៌មានត្រូវបានបញ្ជូនយ៉ាងល្អត្រឹមត្រូវ តាមរបៀបដែលពាក់ព័ន្ធ និងសមស្របទៅនឹងតំបន់នីមួយៗ ព្រមទាំងការបង្កើនចំណេះដឹង និងការផ្លាស់ប្តូរអាកប្បកិរិយានៅក្នុងសហគមន៍កាន់តែជាក់ស្តែង និងមាននិរន្តរភាព៕

Thiên Diệp

ឃោសនាស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងករណីឆបោកតាមអ៊ីនធឺណិត

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញសេចក្តីណែនាំលេខ ៣០/CT-TTg ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ ស្តីពីការបន្តកែលម្អប្រសិទ្ធភាពនៃការបង្ការ ប្រយុទ្ធប្រឆាំង និងដោះស្រាយរាល់ករណីឆបោក និងការឆក់យកទ្រព្យសម្បត្តិក្នុងស្ថានភាពថ្មី។ សេចក្តីណែនាំនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្ការជាមុនប្រឆាំងនឹងវិធីសាស្រ្ត និងយុទ្ធសាស្ត្រក្លែងបន្លំដែលកាន់តែស្មុគស្មាញនាពេលសព្វថ្ងៃ ជាពិសេសនៅលើលំហប្រព័ន្ធអ៊ីនធឺណិត។ នៅខេត្ត Cà Mau ជនរួមជាតិ Khmer មានជិត ៦.៥% នៃចំនួនប្រជាជន និងរស់នៅប្រសព្វគ្នានៅក្នុងតំបន់ជាច្រើន។ ការនាំយកការព្រមានឱ្យកាន់តែខិតជិតប្រជាជន អាចជួយពួកគេកំណត់អត្តសញ្ញាណយុទ្ធសាស្ត្រក្លែងបន្លំ និងទប់ស្កាត់ពួកគេជាមុន គឺជាដំណោះស្រាយជាក់ស្តែងមួយដើម្បីការពារករណីឆបោកនៅកម្រិតមូលដ្ឋាន។

បង្កើនសមត្ថភាពនៃការទំនាក់ទំនងនៅកម្រិតមូលដ្ឋាន

ក្នុងការផ្សព្វផ្សាយគម្រោងទី ៨ "អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ការទំនាក់ទំនងគឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រក្នុងសហគមន៍។ នៅ Cà Mau សមាគមសហព័ន្ធនារីខេត្តបានផ្តោតលើការបង្កើនសមត្ថភាពកម្លាំងនៃការទំនាក់ទំនងនៅកម្រិតមូលដ្ឋាន - អ្នកដែលនៅជិតប្រជាជន យល់ដឹងពីតំបន់មូលដ្ឋាន និងផ្តល់ព័ត៌មានដោយផ្ទាល់ដល់គ្រួសារ និងតំបន់លំនៅដ្ឋាននីមួយៗផងដែរ។

បង្កើនកម្លាំងចិត្តផ្តើមពីទ្រនំសុខ

រាល់លំនៅឋាននីមួយដែលបានបង្ហើយ គឺសម្រាប់គ្រួសារដែលជួបលំបាកមានកន្លែងសម្រាប់ស្នាកើនៅរឹងមាំ បន្ថែមជំនឿទុកចិត្តដើម្បីតាំងទីលំនៅថ្មី ស្ថេរភាពជីវភាព និងឆ្ពោះទៅកាន់អនាគតល្អប្រសើរជាង។

ដោះស្រាយស្ថានភាពការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋាន

ឆ្នាំ ២០២៦ ខេត្ត Cà Mau មានទាំងអស់ ១៦ ឃុំ និងសង្កាត់ដែលបានរៀបចំសមយុទ្ធប្រយុទ្ធការពារជាតិ។ នេះគឺជាវិធីសាស្ត្រហ្វឹកហ្វឺនដ៏ទូលំទូលាយ និងរួមបញ្ចូលគ្នាសម្រាប់ប្រព័ន្ធនយោបាយនៅកម្រិតមូលដ្ឋានផងដែរ។ សមយុទ្ធនេះមានគោលបំណងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពល្អ ព្រមទាំងពង្រឹងការការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋានយ៉ាងរឹងមាំ។

ផ្លូវថ្មីនាំមកនូវការផ្លាស់ប្តូរដល់ជីវភាពរស់នៅ

នៅពេលព្រឹកព្រលឹមនៃភូមិ Cái Đôi ឃុំ Phú Tân បណ្តារថយន្តម៉ូតូឥឡូវនេះអាចបើកបរទៅដល់ផ្ទះបានយ៉ាងងាយស្រួល។ ទំនិញត្រូវបានដឹកជញ្ជូន ហើយអ្នកទិញ និងអ្នកលក់ធ្វើដំណើរបានកាន់តែងាយស្រួលទៀតផង។ ការអភិវឌ្ឍដែលហាក់ដូចជាធម្មតានេះ កាលពីជាង ១ ឆ្នាំមុន គឺជាក្តីស្រមៃសម្រាប់គ្រួសារជាច្រើននៅទីនេះផងដែរ។

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។