ឆ្នាំ ២០២៦ ខេត្ត Cà Mau មានទាំងអស់ ១៦ ឃុំ និងសង្កាត់ដែលបានរៀបចំសមយុទ្ធប្រយុទ្ធការពារជាតិ។ នេះគឺជាវិធីសាស្ត្រហ្វឹកហ្វឺនដ៏ទូលំទូលាយ និងរួមបញ្ចូលគ្នាសម្រាប់ប្រព័ន្ធនយោបាយនៅកម្រិតមូលដ្ឋានផងដែរ។ សមយុទ្ធនេះមានគោលបំណងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពល្អ ព្រមទាំងពង្រឹងការការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋានយ៉ាងរឹងមាំ។

គណៈចាត់តាំងជូនអំណោយលើកទឹកចិត្តដល់បណ្តាកងកម្លាំងដែលបានចូលរួមលំហាត់សមយុទ្ធប្រយុទ្ធប្រឆាំងការពារនៅឃុំ Hồng Dân។
បន្ទាប់ពីការរួមបញ្ចូលខេត្ត នេះជាលើកដំបូងដែលឃុំ និងសង្កាត់ក្នុងខេត្តបានរៀបចំសមយុទ្ធប្រយុទ្ធការពារជាតិ។ ដោយប្រគល់ភារកិច្ចធ្វើសមយុទ្ធដល់មូលដ្ឋាន សមមិត្ត Lữ Quang Ngời ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានតម្រូវការឱ្យគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់យល់ច្បាស់ និងអនុវត្តយ៉ាងហ្មត់ចត់នូវឯកសារដឹកនាំ និងណែនាំរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការរៀបចំសមយុទ្ធខេត្ត។ ពង្រីកតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន និងការទទួលខុសត្រូវកាន់តែខ្លាំងឡើងរបស់កម្មាភិបាល និយោជិត យុទ្ធជន បានចូលរួមក្នុងសមយុទ្ធ។ ក្នុងដំណើរការសមយុទ្ធ ចាំបាច់ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយនឹងការពង្រឹងការពារជាតិ និងសន្តិសុខ។ ដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅក្នុងតំបន់ ព្រមទាំងធានាសុវត្ថិភាពដាច់ខាតនៅក្នុងសកម្មភាពសមយុទ្ធទាំងអស់។
រហូតមកទល់បច្ចុប្បន្ន មាន ៣ ភូមិភាគ រួមមាន៖ សង្កាត់ Giá Rai ឃុំ Vĩnh Mỹ និងឃុំ Hồng Dân បានបញ្ចប់សមយុទ្ធរបស់ខ្លួន។ សមយុទ្ធនេះត្រូវបានរៀបចំជា ៣ ដំណាក់កាល៖ ការផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធទៅជាការត្រៀមខ្លួនប្រយុទ្ធ និងសកម្មភាពក្នុងតំបន់ទៅជាការការពារជាតិ ព្រមទាំងសកម្មភាពរបស់ភូមិភាគចូលក្នុងបណ្តាស្ថានការការពារជាតិ ចាត់តាំងការត្រៀមប្រយុទ្ធ និងការពារ អនុវត្តយុទ្ធនាការបង្ការការពារគ្រប់ករណី។ រួមជាមួយនឹងការអនុវត្តយន្តការប្រតិបត្តិការ តំបន់នានាបានធ្វើសមយុទ្ធជាក់ស្តែង ដោយប្រើប្រាស់គ្រាប់រំសេវទទេ និងគ្រឿងផ្ទុះ ដើម្បីដោះស្រាយស្ថានភាពដែលពាក់ព័ន្ធនឹងហ្វូងមនុស្សច្រើន ការរំខានសន្តិសុខ និងសណ្តាប់ធ្នាប់ រួមទាំងអគ្គីភ័យ និងកើតមានការណីផ្ទុះជាដើម។
និយាយរួម សមយុទ្ធត្រូវបានបញ្ចប់ទៅតាមខ្លឹមសារ និងកម្មវិធីដែលបានគ្រោងទុក ដោយធានាសុវត្ថិភាពដាច់ខាតលើគ្រប់វិស័យ។ ជាពិសេស សមយុទ្ធនេះបានឆ្លុះបញ្ចាំងយ៉ាងដិតដល់អំពីលក្ខណៈនៃតំបន់របស់ភូមិសាស្ត្រ តម្រូវការនៃភារកិច្ចការពារជាតិ និងយោធា ព្រមទាំងភារកិច្ចធានាសន្តិសុខនៅកម្រិតមូលដ្ឋាន។

ការលំហាត់សមយុទ្ធដោះស្រាយករណី A2 របស់នគរបាលឃុំ Hồng Dân។
ឆ្លងកាត់សមយុទ្ធនេះបានបង្ហាញថា គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជននៅកម្រិតបានកំណត់ទីតាំង និងសារៈសំខាន់នៃភារកិច្ចសមយុទ្ធបានយ៉ាងត្រឹមត្រូវ ដោយហេតុនេះផ្តល់នូវភាពជាអ្នកដឹកនាំ និងទិសដៅដ៏តឹងរ៉ឹង ធ្ងន់ធ្ងរ ព្រមទាំងទាញយកអត្ថប្រយោជន៍ពីកម្លាំងរួមបញ្ចូលគ្នានៃប្រព័ន្ធនយោបាយទាំងមូល។ កងកម្លាំងចូលរួមបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងជម្នះលើការលំបាក។ ការសម្របសម្រួលរវាងបញ្ជាការយោធាឃុំ និងនគរបាលឃុំ គណៈផ្នែក អង្គការចាត់តាំងនយោបាយ-សង្គម និងកងកម្លាំងផ្សេងៗទៀតត្រូវបានរក្សាយ៉ាងជិតស្និទ្ធផងដែរ។
សមមិត្ត Huỳnh Quốc Việt អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការបញ្ជាការលំហាត់ខេត្ត បានផ្ដល់យោបល់ថា៖ នាពេលអនាគត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគួរតែបន្តលើកកម្ពស់ចំណេះដឹង និងការទទួលខុសត្រូវ ព្រមទាំងយល់កាន់តែស៊ីជម្រៅអំពីទស្សនៈ និងគោលការណ៍ណែនាំរបស់បក្សលើការកសាងប្រព័ន្ធការពារជាតិដោយផ្អែកលើការចូលរួមពីទូទាំងប្រជាជន។ បង្កើនសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិ សមត្ថភាពបញ្ជាការ និងត្រួតពិនិត្យរបស់កម្មាភិបាលគ្រប់បណ្តាថ្នាក់ និងសមត្ថភាពប្រយុទ្ធសម្របសម្រួលរបស់កងកម្លាំងក្នុងការដោះស្រាយស្ថានភាព ធានាការត្រៀមខ្លួនដើម្បីកម្ចាត់រាល់ឧបាយកលរបស់ពួកខ្មាំងសត្រូវ។ ផ្តើមពីនោះ ការកសាងឥរិយាបថការពារ ថែរក្សាការពារជាតិ និងសន្តិសុខ ដើម្បីពង្រឹងតំបន់ការពារខេត្តឱ្យកាន់តែរឹងមាំថែមទៀត៕
Thanh Hải - Duy Phong

Truyền hình



Xem thêm bình luận