Chủ nhật, 18-10-26 22:40:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនរួមជាតិភាគតិចភាគច្រើនពឹងលើការផលិត ធ្វើអាជីវកម្ម ដាំដុះ និងចិញ្ចឹមសត្វ។ (រូបថតនៅចម្ការដំណាំរបស់លោក Trịnh Quang (ស្តាំ) នៅអនុសង្កាត់ Biển Đông A សង្កាត់ Hiệp Thành)។

សេចក្តីសម្រេចលេខ ៣០១១ ត្រូវបានអនុម័តបន្ទាប់ពីការពិនិត្យឡើងវិញ និងការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលលើភូមិសាស្ត្រខេត្ត។ ដូច្នេះ ខេត្តកាម៉ាវបានអនុម័តបញ្ជីរួមមាន ចំនួន ១០៥ ភូមិនៅតាមតំបន់ជនជាតិភាគតិច (ក្នុងនោះមាន ៦១ ភូមិដែលជួបលំបាកពិសេស) នៅលើភូមិសាស្ត្រទាំង ៣៥ ឃុំ សង្កាត់សម្រាប់ដំណាក់កាល ២០២៦-២០៣០។ ក្នុងពេលជាមួយគ្នានេះ ក៏បានទទួលស្គាល់ ១២ ឃុំដែលជាឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច (រួមមាន ២ ឃុំដែលស្ថិតក្នុងតំបន់ I  និង ៣ ឃុំស្ថិតក្នុងតំបន់ II ព្រមទាំង​ ៧ ឃុំស្ថិតក្នុងតំបន់ III)។

ការសម្រេចចិត្តនេះបានផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់ខេត្តក្នុងការបែងចែកធនធានពីកម្មវិធីគោលដៅជាតិ ដោយផ្តល់អាទិភាពដល់ឃុំ និងសង្កាត់ចំនួន ៥ ដែលពិបាកជាពិសេស និងមានប្រជាជន Khmer រស់នៅច្រើន ដូចជា៖ Vĩnh Hậu, Hoà Bình, Vĩnh Trạch, Hiệp Thành និង Hồng Dân។ ដោយសារការកំណត់អត្តសញ្ញាណជនជាតិ និងតំបន់បានត្រឹមត្រូវ មូលនិធិវិនិយោគរបស់រដ្ឋនឹងទៅដល់ភូមិនីមួយៗដោយផ្ទាល់ ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

មន្ទីរជនជាតិ និងសាសនាកំពុងធ្វើសេនាធិការលើការកសាងគម្រោងការនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់នៃគោលនយោបាយពិសេសដោយឡែកក្នុងការឧបត្ថម្ភការបង្រៀន និងរៀនអក្សរ Khmer និង Hoa លើភូមិសាស្ត្រខេត្ត Cà Mau។ (រូបថតនៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành)។

លោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអះអាងថា៖ “សេចក្តីសម្រេចចិត្តលេខ ៣០១១ មិនត្រឹមជាមូលដ្ឋានសម្រាប់កំណត់តំបន់ជនជាតិភាគតិចនោះទេ ថែមទាំងចំណុចដ៏សំខាន់សម្រាប់ពិនិត្យ និងរួមបញ្ចូលរាល់បណ្តាគោលនយោបាយស្តីពីធានារ៉ាប់រងសុខាភិបាល អប់រំ និងឧបត្ថម្ភលំនៅឋាន ជាពិសេសសុខុមាលភាពសង្គមសម្រាប់មាមីងបងប្អូនជាទូទៅ”។

សម្រាប់ដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau មានគោលបំណងកាត់បន្ថយអត្រាភាពក្រីក្រក្នុងចំណោមសហគមន៍ជនជាតិភាគតិចជារៀងរាល់ឆ្នាំចាប់ពី ២,៥% ឡើងទៅនៅតាមតំបន់ដែលជួបលំបាកពិសេស។ វិធីសាស្រ្តសកម្ម និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីគ្រប់កស្ថាប័ន គណៈផ្នែក និងគ្រប់វិស័យ រួមជាមួយនឹងការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់ជនរួមជាតិ Khmer កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់តំបន់ភូមិស្រុកនៅខេត្ត Cà Mau បន្តិចម្តងៗផងដែរ៕

Nguyễn Quốc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។