ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

បងស្រី Trần Thị Ly ណែនាំបណ្តាសម្លៀកបំពាក់ដែលកាត់ដេរដោយផ្ទាល់ដៃជូនដល់ភ្ញៀវអតិថិជន។
ពីមុន ជីវភាពគ្រួសារបងស្រី Ly អាស្រ័យសំខាន់លើរបរនេសាទសមុទ្រ។ ទូកកប៉ាល់ជាមធ្យោបាយចិញ្ចឹមជីវិតដ៏ចម្បង ប៉ុន្តែមានភាពចាស់ទ្រុឌទ្រោមក្រោយរយៈពេលប្រើប្រាស់ជាច្រើនឆ្នាំ ឧបករណ៍នេសាទក៏ខ្វះខាត ម្ល៉ោះហើយរបរនេសាទជួបការលំបាកមិនតិចឡើយ។ ថ្ងៃណាដែលមិនបានចេញសមុទ្រ ប្តីរបស់បងស្រីទៅធ្វើការស៊ីឈ្នួល រីឯបងស្រីឆ្លៀតដេរសម្លៀកបំពាក់ និងធ្វើត្រីងៀត។ ការងារមិនស្ថិតស្ថេរ ចំណូលមិនទៀងទាត់ ជីវភាពគ្រួសារតែងតែជួបការខ្វះមុខខ្វះក្រោយ។
ផ្ទះបណ្តោះអាសន្នសង់ពីឈើស្លឹកក្នុងមូលដ្ឋាន ស្ថិតនៅក្បែរមាត់សមុទ្រ បាតផ្ទះសើម និងទ្រុឌទ្រោម។ រាល់ពេលទឹកជោរ ទឹកហូរហៀរចូលក្នុងផ្ទះ ថ្ងៃមានភ្លៀងធ្លាក់ដំបូលធ្លុះធ្លាយ ជីវភាពរស់នៅរបស់គ្រួសារជួបការលំបាកយ៉ាងខ្លាំង។
ខែមិថុនា ឆ្នាំ ២០២៦ ការិយាល័យសេដ្ឋកិច្ចឃុំ Đông Hải បានឧបត្ថម្ភបងស្រីដោយទឹកប្រាក់ចំនួន ៦ លានដុង សម្រាប់ទិញឧបករណ៍នេសាទបម្រើការងារចាប់គ្រឿងសមុទ្រ។ ការឧបត្ថម្ភនេះបានជួយឱ្យគ្រួសារបំពេញបន្ថែមមធ្យោបាយក្នុងការផលិត និង មានលក្ខណៈបន្ថែមទៀតដើម្បីរក្សាប្រកបរបរសមុទ្រ។
ដើមខែសីហា ឆ្នាំ ២០២៦ ក្តីសប្បាយរីករាយបានបន្តមកដល់ ខណៈដែលគ្រួសារបងស្រីត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ ឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីមួយខ្នង។ ទន្ទឹមនឹងប្រភពឧបត្ថម្ភ ប្តីប្រពន្ធបងស្រីបានខ្ចីបុលបន្ថែមពីសាច់ញាតិ ដើម្បីរួមចំណែកសាងសង់ផ្ទះថ្មី។ ពីកន្លែងដែលត្រូវរស់នៅក្នុងផ្ទះបណ្តោះអាសន្ន តែងតែត្រូវទឹកជន់លិចចូលផ្ទះកាលពីមុន ឥឡូវគ្រួសារមានទីជម្រកយ៉ាងរឹងមាំ និងសមរម្យជាងមុនផងដែរ។
ថ្មីៗនេះ បងស្រីត្រូវបានធនាគារគោលនយោបាយសង្គម ពិនិត្យអនុម័តឱ្យបុលប្រាក់ចំនួន ៤៨ លានដុង តាមកម្មវិធីបុលសម្រាប់គ្រួសារក្រីក្រ។ មានប្រភពទុនបន្ថែម ប្តីប្រពន្ធបងស្រីគ្រោងនឹងជួសជុលកែលម្អទូក វិនិយោគទិញបន្ថែមឧបករណ៍នេសាទ ឈានឡើងបង្កើនប្រសិទ្ធភាពខាងនេសាទ និងកែលម្អប្រាក់ចំណូលទៀតផង។

អាស្រ័យប្រភពទុនឧបត្ថម្ភ ប្តីប្រពន្ធបងស្រី Trần Thị Ly ក៏មានលក្ខណៈដើម្បីវិនិយោគមធ្យោបាយ និងឧបករណ៍នេសាទ បម្រើឱ្យរបរនេសាទផងដែរ។
បងស្រី Trần Thị Ly បានចែករំលែកថា៖ «អាស្រ័យទទួលបានការឧបត្ថម្ភសាងសង់ផ្ទះ ទិញឧបករណ៍នេសាទ និងបុលទុន គ្រួសារខ្ញុំមានលក្ខណៈបន្ថែមដើម្បីប្រកបរបររកស៊ី។ ប្តីប្រពន្ធខ្ញុំនឹងខិតខំពលកម្ម អភិវឌ្ឍរបរចិញ្ចឹមជីវិត ធ្វើឱ្យជីវភាពមានស្ថិរភាពបណ្តើរៗ និងឈានឡើងរួចផុតពីភាពក្រីក្រ»។
«ប្តីប្រពន្ធបងស្រី Ly មានការឧស្សាហ៍ព្យាយាម ខិតខំរកស៊ីខ្លាំងណាស់ ប៉ុន្តែពីមុនមកលក្ខណៈនូវជួបការលំបាក ខ្វះទុន ម្ល៉ោះហើយការរកស៊ីមិនទាន់បានលំនឹង។ តាំងពីទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងទុនកម្ចីមក គ្រួសារក៏មានលក្ខណៈដើម្បីអភិវឌ្ឍរបរសមុទ្រ បង្កើនប្រាក់ចំណូលផងដែរ។ សំខាន់គឺប្តីប្រពន្ធបងស្រីសុទ្ធតែមានឆន្ទៈក្នុងការរកស៊ី ចេះទាញយកប្រយោជន៍ពីប្រភពធនធានដែលបានឧបត្ថម្ភដើម្បីឈានឡើង» លោក Hứa Thanh Điền ប្រធានភូមិ Cái Cùng បានវាយតម្លៃដូច្នេះ។
ការឧបត្ថម្ភជាក់ស្តែងទាំងឡាយ មិនត្រឹមតែជួយគ្រួសារបងស្រី Trần Thị Ly បន្ធូរបន្ថយការលំបាកចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតបានកម្លាំងចលករ ដើម្បីកក់ក្តៅចិត្តក្នុងការពលកម្ម លើកកម្ពស់ប្រាក់ចំណូល និងធ្វើឱ្យជីវភាពមានស្ថិរភាពទៀតផង៕
Tú Quyên - Trường Giang

Truyền hình



Xem thêm bình luận