អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

បណ្តាជំនួយការីគតិយុត្តការពារក្តីឱ្យជនជាប់ចោទជាជនជាតិភាគតិចនៅតុលាការ
ចំពោះមុខស្ថានភាពជាក់ស្តែងនោះ មជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau បាននិងកំពុងផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយជាក់ស្តែងជាច្រើន សំដៅនាំយកសេវាជំនួយគតិយុត្តឥតគិតថ្លៃ រួមចំណែកលើកកម្ពស់ការយល់ដឹងច្បាប់ដល់ជនរួមជាតិភាគតិចនៅភូមិភាគ។
លោក Ngô Đức Bính អនុប្រធានមជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau ឱ្យដឹង៖ យោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីជំនួយគតិយុត្តឆ្នាំ ២០១៧ ជនរួមជាតិភាគតិចដែលរស់នៅតំបន់មានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង ស្ថិតក្នុងមុខសញ្ញាទទួលបានជំនួយគតិយុត្ត។ រីឯជនជាតិភាគតិចរស់នៅតំបន់គ្មានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង ក៏នៅតែទទួលបានគោលនយោបាយជំនួយគតិយុត្តឥតគិតថ្លៃរបស់រដ្ឋ ប្រសិនបើស្ថិតក្នុងមុខសញ្ញាដូចជា៖ ជនស្ថិតក្នុងគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រ កុមារ ជនពិការជួបការលំបាកខាងថវិកា មនុស្សចាស់ជរាជួបការលំបាកខាងថវិកា និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។
ជាក់ស្តែងការងារជំនួយគតិយុត្តបានបង្ហាញឱ្យឃើញថា ចំពោះជនរួមជាតិភាគតិច ដើម្បីពិគ្រោះយោបល់ ឧបត្ថម្ភគតិយុត្ត គឺមិនអាចអនុវត្តច្បាប់ដោយរឹងរូស ក្រៀុមស្ងួតបានឡើយ ប៉ុន្តែទាមទារឱ្យបណ្តាជំនួយការីគតិយុត្តត្រូវយល់ចិត្ត រាក់ទាក់កក់ក្តៅ និងមានបទពិសោធន៍ក្នុងការទំនាក់ទំនង ធ្វើការជាមួយបងប្អូន។ មិនគ្រាន់តែអសកម្មរង់ចាំប្រជាជនមករកដល់ទីស្នាក់ការនោះទេ មជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau បានម្ចាស់ការកសាងបណ្តាញព័ត៌មានយ៉ាងទូលំទូលាយផងដែរ។
លោក Ngô Đức Bính បានសង្កត់ធ្ងន់ថា៖ «មជ្ឈមណ្ឌលបានរួមសហការជាមួយបណ្តាឃុំ ដើម្បីឃោសនា បិទស្លឹកព័ត៌មាន ខិត្តប័ណ្ណព័ត៌មាន សហការជាមួយតុលាការ វិទ្យាស្ថានអយ្យការ នគរបាលខេត្ត អនុវត្តការណែនាំ ចាត់តាំងជំនួយគតិយុត្តដល់បណ្តាមុខសញ្ញា ស្ថាប័នដំណើរការនីតិវិធី ទទួលដោះស្រាយរឿងក្តីផ្សេងៗ»។

ផ្សព្វផ្សាយព័ត៌មានច្បាប់ដល់ប្រជាជននៅឃុំ Hưng Hội។
អាស្រ័យហេតុដូច្នេះហើយ ជនរួមជាតិភាគតិច ១០០% ស្ថិតក្នុងមុខសញ្ញាជំនួយគតិយុត្ត នៅពេលមានសំណូមពរ សុទ្ធតែត្រូវបានមជ្ឈមណ្ឌលទទួល ចាត់ការ និងផ្គត់ផ្គង់សេវាគតិយុត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ ធានា «មិនទុកនរណាម្នាក់ចោលនៅខាងក្រោយ» ដោយសារមានរបាំងខាងភូមិសាស្ត្រ ឬលក្ខណៈលំបាកណាមួយឡើយ។
បច្ចុប្បន្ន មជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau បានផ្សព្វផ្សាយដំណោះស្រាយជាច្រើន ក្នុងនោះយកចិត្តទុកដាក់ដល់ការងាររៀបចំមនុស្ស កៀរគរប្រភពធនធានជាអតិបរមា គឺជាបណ្តាមេធាវី ជំនួយការីគតិយុត្តជាជនជាតិភាគតិច ដែលមានបទពិសោធន៍ច្រើនឆ្នាំ ឬធ្លាប់មានពេលវេលាបំពេញការងារ រស់នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ ធានាបានមុខសញ្ញា ១០០% ស្ថិតក្នុងក្របខ័ណ្ឌជំនួយគតិយុត្តដែលមានសំណូមពរ សុទ្ធតែត្រូវបានអនុវត្ត ផ្គត់ផ្គង់សេវាកម្មយ៉ាងល្អត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់៕
Kim Phượng

Truyền hình



Xem thêm bình luận