ចលនាប្រឡងប្រណាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ (កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច) នៅលើភូមិសាស្ត្រខេត្ត Cà Mau ឆ្នាំ ២០២៦ កំពុងតម្រង់ទិសយ៉ាងខ្លាំងក្លាឆ្ពោះទៅកាន់មូលដ្ឋាន ដោយផ្តោតលើការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរបស់ប្រជាជន ពិសេសគឺតំបន់ជនរួមជាតិភាគតិច ធ្វើជាគោលដៅឆ្ពោះទៅរក។

ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតសមស្រប ជួយបងប្អូនជនរួមជាតិ Khmer ភូមិ Kinh Đứng អភិវឌ្ឍផលិត លើកកម្ពស់ចំណូល នឹងនរទៀតផង។
យោងតាមផែនការលេខ ៣៩៣ ចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការបំផុសចលនាប្រឡងប្រណាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ ចាប់ពីពេលនេះដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៧ ខេត្ត Cà Mau ខិតខំឱ្យមាន ៣ ឃុំបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ ២០២៦; បណ្តាឃុំក្រៅផែនការត្រូវលើកកម្ពស់យ៉ាងហោចណាស់ ២ បទដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ ខេត្តបានដាក់ចេញគោលដៅបើកទូទាត់ទុនយ៉ាងហោចណាស់ ៩០% នៃផែនការទុនសម្រាប់ឆ្នាំ ២០២៦ បញ្ចប់ ១០០% ប្រភពទុនឆ្នាំ ២០២៥ ដែលបានផ្ទេរមក; កាត់បន្ថយគ្រួសារក្រីក្រលើសកម្រិតអប្បបរមា ០,១% និងមិនទុកឱ្យកើតមានការធ្លាក់ខ្លួនត្រឡប់ក្រឡើងវិញនោះទេ។
ចំណុចគួរឱ្យកត់សម្គាល់គឺ ចលនាប្រឡងប្រណាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិតម្រង់ឆ្ពោះទៅរកប្រសិទ្ធភាពជាក់ស្តែងនៅមូលដ្ឋាន។ បណ្តាភារកិច្ចផ្តោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យបានពេញលេញ ឧបត្ថម្ភអភិវឌ្ឍផលិត បង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើជូនប្រជាជន; ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាពកម្មាភិបាលមូលដ្ឋាន អ្នកមានកិត្យានុភាព និងសហគមន៍ ជំរុញការបំប្លែងឌីជីថល អនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងពង្រីកគំរូមានប្រសិទ្ធភាពឱ្យបានទូលំទូលាយ។
ចំពោះតំបន់ជនរួមជាតិភាគតិច ប្រភពធនធានត្រូវបានប្រមូលផ្តុំវិនិយោគកែលម្អលក្ខណៈនៃការរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតដល់បងប្អូនជនរួមជាតិ និងបង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ គិតមកដល់ខែសីហា ឆ្នាំ ២០២៦ កម្មវិធីបានបើកទូទាត់ថវិកាចំនួន ១០,២៤៧ ពាន់លានដុង សម្រេច ២១,៧% នៃផែនការទុនផ្ទេរបន្តឆ្នាំ ២០២៦ រួមមាន ៤,៨៧៩ ពាន់លានដុងជាទុនវិនិយោគអភិវឌ្ឍ និង ៥,៣៦៨ ពាន់លានដុងជាទុនបុព្វហេតុ។
ភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាភូមិតំបន់ជនរួមជាតិភាគតិចជួបការលំបាកខ្លាំង។ បច្ចុប្បន្ន ភូមិភាគកំពុងសកម្មប្រឡងប្រណាំងអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ តាមរយៈការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ប្រព័ន្ធទឹកស្អាត សុខាភិបាល ការអប់រំ សំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ ផលិតកម្ម រៀនសូត្រ និងទទួលបានសេវាកម្មចាំបាច់នានា។ ទន្ទឹមនឹងនោះ ភូមិក៏បានកសាងផែនការអនុវត្តគោលដៅកំណើនពីរខ្ទង់ ផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចទៅនឹងលក្ខណៈ និងឧត្តមភាពជាក់ស្តែងរបស់ភូមិភាគ។

ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវបានវិនិយោគព្រមៗគ្នា ធានាការធ្វើដំណើរយ៉ាងរលូន បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិភាគតិចនៅភូមិ Kinh Đứng ធ្វើការដោះដូរទំនិញ និងបង្កើនប្រាក់ចំណូល។
បណ្តាភូមិទាំងឡាយ ដូចជា៖ ភូមិលេខ, ៥, ៧, ៩, ១០, ១៤ របស់ឃុំ Khánh Hưng ភូមិលេខ ៨ ឃុំ Khánh Hưng ភូមិ Sông Đốc, Cái Giá, Ca Vĩnh និង Nước Mặn ឃុំ Hưng Hội គឺជាបណ្តាភូមិតំបន់ជនរួមជាតិភាគតិច ដែលក្នុងនោះមានភូមិមួយចំនួនស្ថិតក្នុងក្របខ័ណ្ឌជួបការលំបាកខ្លាំង។ នៅតំបន់ទាំងនេះ ការប្រឡងប្រណាំងអនុវត្តបណ្តាកម្មវិធីជាតិ មិនត្រឹមតែស្ថិតនៅលើចំនួនទុនវិនិយោគប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅលើលទ្ធភាពបង្វែរប្រភពធនធានឱ្យក្លាយជាឱកាសអភិវឌ្ឍសម្រាប់គ្រួសារនីមួយៗទៀតផង៖ ផ្សព្វផ្សាយអនុវត្តទម្រង់មុខរបរចិញ្ចឹមជីវិតសមស្របនឹងលក្ខណៈដីធ្លី កម្លាំងពលកម្ម ទំនៀមទម្លាប់ផលិតកម្ម ទន្ទឹមនឹងនោះ ឧបត្ថម្ភបច្ចេកទេស ព័ត៌មានទីផ្សារ ដើម្បីឱ្យប្រជាជនម្ចាស់ការអភិវឌ្ឍមុខរបរ លំនឹងជីវភាព។
អាចឃើញបញ្ជាក់បានថា ការប្រឡងប្រណាំងមិនត្រឹមតែដើម្បីសម្រេចគោលដៅប៉ុណ្ណោះទេ ថែមទាំងដើម្បីឱ្យជីវភាពរបស់បងប្អូនជនរួមជាតិភាគតិចកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលប្រភពធនធានបានទៅដល់ចំគោលដៅ មុខរបរចិញ្ចឹមជីវិតត្រូវបានពង្រីក ចំណូលក៏ត្រូវបានលើកកម្ពស់ នោះហើយគឺជាពេលវេលាដែលសមិទ្ធផលនៃការប្រឡងប្រណាំងពិតជាស្តែងចេញយ៉ាងជាក់ស្តែងក្នុងជីវភាពរស់នៅផងដែរ៕
Kiều Nương

Truyền hình



Xem thêm bình luận