Chủ nhật, 18-10-26 21:55:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

Báo Cà Mau ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

យុវជន Nguyễn Quốc Quỳnh ស្ទាត់ជំនាញខាងការងារគ្រឿងម៉ាស៊ីននៅរោងជាងតូចរបស់គ្រួសារ។

ទើបតែបញ្ចប់កម្មវិធីមធ្យមសិក្សាទុតិយភូមិ យុវជន Nguyễn Quốc Quỳnh រស់នៅភូមិលេខ ៧ ឃុំ Trí Phải បានសុំការអនុញ្ញាតពីគ្រួសារសរសេរពាក្យសុំស្ម័គ្រចិត្តចូលបម្រើជួរកងទ័ព សម្រាប់រដូវកាលជ្រើសរើសកងទ័ពឆ្នាំ ២០២៧។ បំណងប្រាថ្នាចង់ក្លាយជាកងទ័ព Bác Hồ បានហ្វឹកហាត់ និងធំដឹងក្តីក្នុងមជ្ឈដ្ឋានកងទ័ព គឺជាកម្លាំងចលករជួយឱ្យ Quỳnh ធ្វើការសម្រេចចិត្តបែបនេះ។

ជារៀងរាល់ថ្ងៃ ក្រៅពីជួយឪពុកជួសជុលគ្រឿងម៉ាស៊ីន បញ្ជាម៉ាស៊ីនក្រឡឹង ម៉ាស៊ីនជ្រោយដី Quỳnh នៅទាំងជួយមើលការខុសត្រូវលើការងារស្រែដោយផ្ទៃដីជាង ១០ កុងទៀតផង។

«ដំបូងឡើយ ខ្ញុំក៏បារម្ភដែរ ពីព្រោះពេលទៅឆ្ងាយគ្មានអ្នកជួយឪពុកម្ដាយ ប៉ុន្តែបានក្រុមគ្រួសារគាំទ្រ និងលើកទឹកចិត្ត ទើបកាន់តែមានជំនឿចិត្តលើមាគ៌ាដែលខ្លួនបានជ្រើសរើស» Quỳnh រៀបរាប់។

បងស្រី Nguyễn Thị Lánh ចែករំលែកថា៖ «ឃើញកូនមានស្មារតីម្ចាស់ការ ទាំងខាងសាច់ញាតិខាងឪពុក និងខាងម្ដាយ សុទ្ធតែគាំទ្រដើម្បីឱ្យកូនចូលក្នុងមជ្ឈដ្ឋានកងទ័ពហ្វឹកហាត់ និងកាន់តែធំដឹងក្តីឡើង»។

នៅក្នុងពិធីលើកសរសើរយុវជនស្ម័គ្រចិត្ត និងផ្សព្វផ្សាយច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលសម្ព័ន្ធយុវជនឃុំ Trí Phải ចាត់តាំងឡើង រូបភាពសមាជិកសម្ព័ន្ធយុវជន ៣ រូបនៃភូមិលេខ ៧ រួមគ្នាជាកម្លាំងស្រួចឈានមុខ បានបង្កើតនូវនិមិត្តរូបដ៏ល្អប្រពៃអំពីស្មារតីទទួលខុសត្រូវ។ ជាពិសេស ប្អូនៗទាំង ៣ នាក់ សុទ្ធសឹងជាមិត្តរួមថ្នាក់ ១២C៩ សាលាមធ្យមសិក្សាទុតិយភូមិ Nguyễn Văn Nguyễn (ឆ្នាំសិក្សា ២០២៥-២០២៦)។ ការមានទិសដៅរួមគ្នា និងការប្ដេជ្ញាចិត្តបន្តវេនប្រពៃណីស្រុកកំណើតរបស់ប្អូនៗ បានទទួលការលើកទឹកចិត្ត និងលើកសរសើរទាន់ពេលវេលាពីអង្គការមហាជននៅភូមិភាគ។

ដើម្បីម្ចាស់ការរួមដំណើរជាមួយការងារជ្រើសរើសកងទ័ព សម្ព័ន្ធយុវជនឃុំ Trí Phải បាននិងកំពុងផ្សព្វផ្សាយសកម្មភាពជាច្រើនដើម្បីបញ្ឆេះស្មារតីដល់កម្លាំងយុវជន។ តាមរយៈនោះ បានសហការជាមួយក្រុមប្រឹក្សាកាតព្វកិច្ចយោធា ចាត់តាំងវគ្គផ្សព្វផ្សាយនៅ ១៧ ភូមិ ដាស់តឿនមោទនភាពជាមួយនឹងស្មារតី «មិនចាំបាច់យុវជនមាន អ្វីដែលពិបាក គឺមានយុវជន»។

សេចក្តីសប្បាយរីករាយរបស់ក្រុមគ្រួសារនានា ពេលកូនចៅធំដឹងក្តី បន្តវេនស្មារតីស្នេហាជាតិស្នងបន្តបុព្វបុរសខ្លួន។

បងស្រី Nguyễn Thuý Huỳnh លេខាសម្ព័ន្ធយុវជនឃុំ Trí Phải បានឱ្យដឹង៖ «សម្ព័ន្ធយុវជនឃុំបច្ចុប្បន្នមានសមាជិកជាង ៨០០ នាក់។ គិតមកទល់ពេលនេះ មានយុវជនជាង ២៦ នាក់ម្ចាស់ការសរសេរពាក្យសុំស្ម័គ្រចិត្តចូលបម្រើជួរកងទ័ព ឆ្លើយតបបាន ១០០% នៃកូតាជ្រើសរើសពលរដ្ឋអនុវត្តកាតព្វកិច្ចយោធា និងនគរបាលក្នុងឆ្នាំនេះ»។

មិនត្រឹមតែឈប់ត្រឹមការងារផ្សព្វផ្សាយប៉ុណ្ណោះទេ អង្គការសម្ព័ន្ធយុវជនមូលដ្ឋាននៅទាំងយកចិត្តទុកដាក់ដល់ការងារជួរក្រោយកងទ័ពទៀតផង។ «សម្ព័ន្ធយុវជនឃុំសហការជាមួយកម្លាំងយោធា នគរបាល ចុះសួរសុខទុក្ខគ្រួសារនីមួយៗ។ អាស្រ័យហេតុនោះ ក្តាប់ច្បាស់អំពីកាលៈទេសៈដើម្បីមានការឧបត្ថម្ភ ជួយជ្រោមជ្រែងទាន់ពេលវេលា ជួយឱ្យប្អូនៗមានភាពកក់ក្តៅក្នុងចិត្តខិតខំប្រឹងប្រែង និងហ្វឹកហាត់» បងស្រី Huỳnh សង្កត់ធ្ងន់។

សម្ពាយដែលពោរពេញដោយស្មារតីក្ដៅគគុក រួមជាមួយការរួមដំណើរ និងទីបង្អែកដ៏រឹងមាំពីស្រុកកំណើត នឹងក្លាយជាគ្រឹះជួយឱ្យយុវជនមានជំនឿចិត្តយ៉ាងរឹងមាំឆ្លងកាត់គ្រប់ឧបសគ្គ សរសេរបន្តនូវរឿងរ៉ាវដ៏ល្អប្រពៃអំពីរូបភាពកងទ័ព Bác Hồ ក្នុងយុគសម័យថ្មី៕

Trịnh Hải

 

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។