Chủ nhật, 18-10-26 22:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

Báo Cà Mau បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

ខេត្ត Cà Mau សព្វថ្ងៃមានបុគ្គលអ្នកមានកិត្យានុភាពចំនួន ១៥៨ នាក់នៅគ្រប់ភូមិ និងអនុសង្កាត់ដែលមានជនរួមជាតិភាគតិចរស់នៅ។ (រូបថតនៅវត្តក្រពុំមានជ័យ កោះធំ ឃុំ Ninh Thạnh Lợi)។

ទូទាំងខេត្ត Cà Mau មានអ្នកមានកិត្យានុភាពទាំងអស់ចំនួន ១៥៨ នាក់ក្នុងជនរួមជាតិភាគតិចនៅ ៣៩ ឃុំ និងសង្កាត់។ សម្រាប់បុគ្គលទាំងនេះមានរចនាសម្ព័ន្ធ និងសមាសភាពចម្រុះ រួមមាន៖ លេខាសាខាបក្ស ប្រធានភូមិ/សង្កាត់ កម្មាភិបាលចូលនិវត្តន៍ អ្នកមុខអ្នកការសាសនា និងឯកជនផលិត និងធ្វើអាជីវកម្មពូកែ។ ក្នុងនោះ ជនរួមជាតិ Khmer ស្រូបអត្រាច្រើនជាងគេ ដោយមានចំនួន ១១៦ នាក់ (ស្មើនឹង ៧៣,៤២%) ចំណែកនៅសល់គឺជាជនជាតិ Hoa និង Kinh។

ការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់នានាបានផ្លាស់ប្តូរតំបន់ភូមិសាស្ត្រនេះផងដែរ។ ចំនួនអង្គភាព តំបន់ប្រជុំជនដែលមានបុគ្គលអ្នកមានកិត្យានុភាពបានថយចុះចាប់ពី ១៥៨ មកត្រឹម ១២៦ ភូមិ និងអនុសង្កាត់។ ការរួមបញ្ចូលគ្នានៃអង្គភាពចំនួន ២ ឬច្រើនអង្គភាពទៅជាភូមិ/អនុសង្កាត់ថ្មីតែ ១ បានបណ្តាលឱ្យមានស្ថានភាពដែលអ្នកមានកិត្យានុភាពចាប់ពី ២ នាក់ឡើងទៅដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់តែមួយ។ ការពិតនេះបានបង្កើតឱកាសដើម្បីជ្រើសរើសបុគ្គលឆ្នើមពិតប្រាកដ និងតម្រូវឱ្យមានការបែងចែកធនធានសមហេតុផល ព្រមទាំងដាក់ចេញនូវតម្រូវការត្រូវមានដំណោះស្រាយយ៉ាងសមស្របផងដែរ។

លោក Lương Văn Pho អនុប្រធានមន្ទីរជនជាតិ និងសាសនា បានឱ្យដឹង៖ ខេត្តកំពុងពិនិត្យ និងបង្រួបបង្រួមប្រព័ន្ធនេះ ដើម្បីធានាបាននូវការចាត់តាំងយ៉ាងសមស្របតាមស្ថានភាពថ្មី ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់អ្នកមានកិត្យានុភាព និងជៀសវាងការខ្ជះខ្ជាយប្រភពធនធានសង្គមនៅកម្រិតមូលដ្ឋាន។

ស្តីពីការទាក់ទងនឹងការចូលរួមក្នុងប្រព័ន្ធនយោបាយកម្រិតមូលដ្ឋាន មុនពេលការរៀបចំឡើងវិញ មានបុគ្គលអ្នកមានកិត្យានុភាពចំនួន ១៨ នាក់ដែលបានកាន់តំណែងនៅក្នុងភូមិ និងអនុសង្កាត់។ បន្ទាប់ពីការរៀបចំឡើងវិញ គិតថានឹងមានបុគ្គលចំនួន ៨ នាក់នឹងបន្តមានសិទ្ធិចូលរួមដោយផ្ទាល់ រួមមាន៖ លេខាសាខាបក្សចំនួន ៥ នាក់ ប្រធានភូមិ និងអនុសង្កាត់ ២ នាក់ ព្រមទាំងប្រធានទទួលបន្ទុកការងារខាងរណសិរ្សមាតុភូមិចំនួន ១ នាក់។

សម្រាប់បុគ្គលអ្នកមានកិត្យានុភាពចំនួន ១៥០ នាក់ ដែលមិនកាន់តំណែងឯកទេស ខេត្តក៏កំណត់អត្តសញ្ញាណពួកគេថាជាប្រភពធនធានសង្គមដ៏សំខាន់ជាពិសេសក្នុងការចល័តមូលដ្ឋាន ការសម្របសម្រួល និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ភូមិភាគ។

ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ខេត្ត Cà Mau និងខិតខំយកចិត្តទុកដាក់ និងបំប៉នផ្នែកខាងទេពកោសល្យវ័យក្មេង អ្នកមានចំណេះដឹង ឯកជនផលិត និងធ្វើអាជីវកម្មពូកែ ព្រមទាំងអ្នកមុខអ្នកការសាសនា ដើម្បីធានាការស្នងបន្តវេនប្រកបដោយចីរភាព។ (រូបថតនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ)។

ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau បន្តពង្រឹង និងកែលម្អគុណភាពសកម្មភាពរបស់បុគ្គលអ្នកមានកិត្យានុភាពតាមរបៀបជាក់ស្តែង និងជាគំរូ ដែលធ្វើឱ្យកម្លាំងនេះក្លាយជាធាតុស្នូលនៅក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន។ គោលដៅគឺថា នៅឆ្នាំ២០៣០ គ្រប់ទូទាំងភូមិ និងអនុសង្កាត់ទាំងឡាយក្នុងតំបន់ជនជាតិភាគតិចនឹងមានបុគ្គលអ្នមានកិត្យានុភាព ឬកម្លាំងស្នូលចូលរួមក្នុងចលនាមហាជន និងឃោសនាផ្សព្វផ្សាយផងដែរ។ ជាពិសេស បុគ្គលអ្នកមានកិត្យានុភាពគ្រប់រូបនឹងត្រូវបានផ្តល់ព័ត៌មាន ការបណ្តុះបណ្តាលជំនាញ អត្ថប្រយោជន៍ និងគោលនយោបាយយ៉ាងពេញលេញតាមការកំណត់។

យោងតាមលោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្ត Cà Mau បានផ្តោតលើការកំណត់អត្តសញ្ញាណ និងបំប៉នផ្នែកខាងទេពកោសល្យវ័យក្មេង បុគ្គលមានចំណេះដឹងគ្រប់គ្រាន់ និងអ្នកឯកទេសផលិត និងធ្វើអាជីវកម្មពូកែ ព្រមទាំងអ្នកមុខអ្នកការសាសនា ដើម្បីធានាបាននូវការបន្តវេនប្រកបដោយចីរភាព។ ទន្ទឹមនិងនោះ ក៏ជំរុញខ្លាំងខ្លា និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងបង្កើតការផ្លាស់ប្តូរព័ត៌មានទ្វេភាគីរវាងរដ្ឋអំណាច និងបុគ្គលអ្នកមានកិត្យានុភាព៕

Nguyễn Quốc

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។