Chủ nhật, 18-10-26 22:40:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

Báo Cà Mau ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

ដោយបានចូលជិតគោលនយោបាយឧបត្ថម្ភទាន់ហាតុការណ៍ បងប្អូនជនរួមជាតិ Khmer កាន់តែសកម្មចូលរួមគ្រប់បណ្តាប្រពៃណីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផងដែរ។

ក្នុងសហគមន៍ជនជាតិភាគតិច អ្នកមានកិត្យានុភាពគឺជាកម្លាំងស្នូលដែលនាំយកនូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋមកជូនប្រជាជន។ យោងតាមបទបញ្ជាថ្មីនៃអនុក្រឹត្យលេខ ៣០៧ រាល់ភូមិ និងអនុសង្កាត់ទាំងឡាយនៃតំបន់ជនជាតិភាគតិចអាចជ្រើសរើសអ្នកមានកិត្យានុភាពម្នាក់។ ដំណើរការជ្រើសរើសត្រូវបានធ្វើឡើងតាមបែបប្រជាធិបតេយ្យដែលយោងតាមកិច្ចប្រជុំសហគមន៍ ដោយមានតំណាងគ្រួសារយ៉ាងហោចណាស់ចាប់ពី ២/៣ ចូលរួម ហើយបុគ្គលដែលត្រូវបានជ្រើសរើសត្រូវតែទទួលបានការគាំទ្រជាឯកច្ឆ័ន្ទជាង ៥០% នៃចំនួនគ្រួសារសរុប។

ចំណុចសំខាន់គឺ ផ្នែកសមត្្ថកិច្ចបានទទួលស្គាល់ ជំនួស បំពេញបន្ថែម ឬដកបុគ្គលចេញពីបញ្ជីបុគ្គលដែលមានកិត្យានុភាពដែលត្រូវបានប្រគល់ឱ្យប្រធានគណៈកម្មាធិការប្រជាជននៅគ្រប់ថ្នាក់ឃុំ ដោយធានាថាការជ្រើសរើសមានភាពប្រាកដនិយម និងត្រឹមត្រូវនៃមុខសញ្ញា និងតួនាទីរបស់ខ្លួន។ អ្នកមានកិត្យានុភាពអាចរួមមានដូចជាព្រឹទ្ធាចារ្យភូមិ មេគ្រួសារ អ្នកមុខអ្នកការសាសនា កម្មាភិបាលចូលនិវត្តន៍ ឥស្សរជន អ្នកប្រាជ្ញ ពាណិជ្ជករ និងកសិករផលិតពូកែជាដើម។ល។

ជាពិសេស គោលនយោបាយថ្មីនេះបានផ្តោតលើការផ្តល់ព័ត៌មាន និងការបណ្តុះបណ្តាលក្នុងការប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ជួយអ្នកមានកិត្យានុភាពឱ្យបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងចលនាបងប្អូនជនរួមជាតិក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល។

លោក Thạch Son អ្នកមានកិត្យានុភាព (ទីពីរគិតពីស្តាំ) រួមជាមួយសមាជិកនៃក្លឹប “បីសកម្ម” ក្នុងជនរួមជាតិ Khmer ភូមិ Sóc Đồn ឃុំ Hưng Hội សកម្មឃោសនាផ្សព្វផ្សាយដើម្បីនាំយកនូវគោលនយោបាយរបស់បក្ស និងរដ្ឋឱ្យកាន់តែខិតជិតមាមីងបងប្អូន។

ជាមួយនោះផងដែរ អ្នកមានកិត្យានុភាពត្រូវបានផ្តល់ជូននូវកាសែត ២ ក្បាលជាប្រចាំ រួមមាន៖ កាសែតរបស់ថ្នាក់មជ្ឈិម ១ ក្បាល និងរបស់ខេត្ត ១ ក្បាល ព្រមទាំងទទួលបានការសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យទានប្រចាំឆ្នាំ ដែលច្រើនបំផុតមិនលើសពី ៣ ដងក្នុងមួយឆ្នាំ ​​ដោយសរុបចំនួនជាទឹកមិនលើសពី ១ លានដុងក្នុងមួយលើក និងទទួលបានការឧបត្ថម្ភទឹកប្រាក់សម្រាប់ព្យាបាលជំងឺមិនលើសពី ៥ លានដុងសម្រាប់បុគ្គលម្នាក់ក្នុងមួយឆ្នាំ។

បច្ចុប្បន្ន ខេត្ត Cà Mau មានអ្នកមានប្រជាប្រិយទាំងអស់ចំនួន ១៥៨ នាក់ដែលរស់នៅទាំង ៣៩ ឃុំ សង្កាត់ ក្នុងនោះមានជនជាតិ Khmer ចំនួន ១១៦ នាក់ និងជនជាតិ Hoa ២១ នាក់ ព្រមទាំងជនជាតិ Kinh ២១ នាក់ផងដែរ។ ឆ្នាំ២០២៦ ខេត្តនឹងបែងចែកថវិកាចំនួន ៣ ពាន់លានដុងដើម្បីអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពគ្រប់រូប។ ប្រភពធនធាននេះ រួមជាមួយនឹងការគាំទ្រពីអនុក្រឹត្យលេខ ៣០៧ នឹងអនុញ្ញាតឱ្យកងកម្លាំងនេះបន្តដើរតួជាស្ពានតភ្ជាបរវាងរដ្ឋអំណាច និងប្រជាជន ដើម្បីលើកកម្ពស់យ៉ាងសកម្មនូវការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ រក្សាអត្តសញ្ញាណវប្បធម៌ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងជំរុញការអភិវឌ្ឍតំបន់ជនជាតិភាគតិចនៅ Cà Mau៕

Kiều Nương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។