Chủ nhật, 18-10-26 22:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

Báo Cà Mau លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានសហការជាមួយមូលនិធិសុខុមាលភាពសង្គម An Khang Bạc Liêu ផ្តើមសាងសង់ផ្ទះមហាសាមគ្គីទូទាំងជនជាតិជូនគ្រួសារជួបលំបាកលើភូមិសាស្ត្រឃុំ។

បញ្ជាក់សកម្មភាពសាសនាជាភារកិច្ចដ៏សំខាន់ រណសិរ្សមាតុភូមិ Việt Nam គ្រប់លំដាប់ថ្នាក់ទូទាំងខេត្តតែងឆ្ពោះទៅមូលដ្ឋាន យល់បានយ៉ាងឆាប់រហ័សនូវគំនិត និងបំណងប្រាថ្នារបស់ប្រជាជន និងបញ្ជូនសំណើស្របច្បាប់របស់ពួកគេទៅកាន់ស្ថាប័នពាក់ព័ន្ធ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏លើកកម្ពស់ការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីជំនឿ និងសាសនា លើកទឹកចិត្តអង្គការសាសនាឱ្យដំណើរការស្របតាមបទប្បញ្ញត្តិ និងចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ក៏លើកកម្ពស់តម្លៃមនុស្សធម៌នៃសាសនា ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងលំនឹងជំនឿ និងសាសនាលើនៅលើភូមិសាស្ត្រ។

ផ្តើមពីការចលនា រួមដំណើរការ និងផ្សារភ្ជាប់រវាងរណសិរ្សមាតុភូមិ Việt Nam និងអង្គការសាសនា ស្មារតីនៃ "ជាតិល្អ​ បវរសាសនា" ត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់សហគមន៍។ ចាប់តាំងពីដើមឆ្នាំមក អង្គការសាសនាបានកៀរគរថវិកាជាង ១០០ ពាន់លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គីភាព ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ផ្តល់ការពិនិត្យសុខភាព និងថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងឧបត្ថម្ភប្រជាជនដែលជួបលំបាកដោយសារគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងកើតឡើង។

លើសពីនេះ អង្គការសាសនាចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាន និងការអភិវឌ្ឍតំបន់ជនបទថ្មី និងទីក្រុងស៊ីវិល័យ។ ទម្រង់ជាច្រើនដូចជា៖ "មូលដ្ឋានសាសនាបៃតង ស្អាត និងស្រស់ស្អាត" "ផ្លូវគ្មានសំរាម" និង "ដាំដើមឈើនៅក្នុងបរិវេណកសាសនា" ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព បង្កើតទេសភាពក្នុងស្រុកបៃតង ស្អាត និងស្រស់ស្អាត។

មិនត្រឹមអនុវត្តការងារឃោសនា និងចលនាប្រកបដោយប្រសិទ្ធភាព ព្រមទាំងការយល់ដឹងអំពីគំនិត និងសេចក្តីប្រាថ្នារបស់អង្គការសាសនា រណសិរ្សមាតុភូមិខេត្តក៏យកចិត្តទុកដាក់ និងបង្កលក្ខណៈអំណោយផលសម្រាប់អង្គការសាសនាក្នុងការដំណើរការស្របតាមច្បាប់ ចាត់តាំងក្រុមអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យប្រពៃណីធំៗប្រចាំឆ្នាំ ព្រមទាំងសហការឧបត្ថម្ភរាល់ព្រឹត្តិការណ៍សំខាន់ៗរបស់អង្គការសាសនា។ ផ្តើមពីនោះ បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសាសនា និងភូមិភាគ។

ប្រជាសាសនិក Cao Đài Chơn Minh đạo​ ឃុំ Phong Thạnh សហការជាមួយរដ្ឋអំណាចភូមិភាគ ដាំដើមឈើ បង្កើតបរិយាកាសបៃតង ស្អាត និងស្រស់ស្អាតនៅជុំវិញទីតាំងគោរពបូជា។

«នាពេលខាងមុខ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau នឹងបន្តច្នៃប្រតិដ្ឋ វិធីសាស្រ្តចលនារបស់ខ្លួន ពង្រឹងកិច្ចប្រជុំ និងការសន្ទនា ស្តាប់ការបញ្ចេញមតិយោបល់របស់អង្គការសាសនា ព្រមទាំងពង្រីកសាយភាយទម្រង់នៃការការពារបរិស្ថាន កសាងជនបទថ្មី ទីក្រុងស៊ីវិល័យ និងសុខុមាលភាពសង្គម ព្រមទាំងមានការលើកសរសើរទាន់ពេល និងផ្សព្វផ្សាយពីតម្លៃដ៏ល្អផូរផង់ក្នុងសហគមន៍» លោក Bùi Minh Hà  អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានឱ្យដឹងដូច្នេះ។

ជាមួយទិសស្លោកនៃការស្តាប់ រួមដំណើរការ និងពង្រឹងកម្លាំងសាមគ្គី គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានបញ្ជាក់ពីតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចភូមិភាគ និងអង្គការសាសនា ដោយប្រមូលផ្តុំធនធានដើម្បីរួមគ្នាកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍថែមទៀត៕

Tú Quyên

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។