Chủ nhật, 18-10-26 22:40:25
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នាំយក "ទីផ្សារឌីជីថល" ទៅកាន់ទីផ្សារជនបទ

Báo Cà Mau ដើម្បីបង្កើនល្បឿននៃដំណើរការផ្លាស់ប្តូរឌីជីថល ទម្រង់ "ទីផ្សារឌីជីថល" កំពុងបង្កើតរលកថ្មីមួយនៅតំបន់ជនបទនៃខេត្ត Cà Mau។ ការប្រើលេខកូដ QR សម្រាប់ទូទាត់ជំនួសឱ្យសាច់ប្រាក់មិនត្រឹមតែរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ខាងវិស័យសេដ្ឋកិច្ចជនបទប៉ុណ្ណោះទេ ថែមទាំងនាំមកនូវបច្ចេកវិទ្យាទំនើបឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លោក Huỳnh Văn Tròn (អាវព័ណ៌លឿង) ជាអាជីវកម្មខ្នាតតូចនៅផ្សារ Tân Bửu ឃុំ Tân Hưng ចែករំលែកអំពីលក្ខណៈងាយស្រួលក្នុងការទូទាត់ដែលមិនចាំបាច់ប្រើសាច់ប្រាក់។

លែងមានករណីស្វែងរកការផ្លាស់ប្តូរខ្នាតតួច ឬរង់ចាំទទួលប្រាក់ដែលនូវសេសសល់ ឥឡូវនេះ ដោយគ្រាន់តែមានស្មាតហ្វូនមួយ ការទិញទំនិញសម្រាប់ប្រជាជនជនបទគឺឆាប់រហ័សជាងមុនច្រើនណាស់ និងងាយស្រួលជាងពេលណាៗទាំងអស់។ ទម្រង់ "ទីផ្សារឌីជីថល" ដែលត្រូវបានអនុវត្តនៅផ្សារ Tân Bửu ភូមិ Tân Bửa ឃុំ Tân Hưng កំពុងផ្លាស់ប្តូរទម្លាប់ប្រើប្រាស់យូរអង្វែងរបស់ប្រជាជនជាសន្សឹមៗ និងសម្រួលដល់អាជីវកម្មសម្រាប់អាជីវករខ្នាតតូចទៀតផង។

នៅតាមតូបលក់ដូរនៃទីផ្សារ Tân Bửu រូបភាពនៃក្តារកូដ QR ជាមួយនឹងឧបករណ៍បំពងសម្លេងប្រកាសការទូទាត់ឆ្លាតវៃកំពុងមានវត្តមានយ៉ាងទូលំទូលាយគ្រប់ទិសទីផងដែរ។

លោក Trần Văn Tính ម្ចាស់អាជីវកម្មខ្នាតតូចនៅផ្សារ Tân Bửu បានចែករំលែកដោយក្តីរំភើបថា៖ «វិធីសាស្ត្រទូទាត់ប្រាក់នេះមានសភាពងាយស្រួលខ្លាំងណាស់។ បន្ទាប់ពីអតិថិជនទិញទំនិញរួច ពួកគេគ្រាន់តែស្កេនលេខកូដ QR ហើយយើងមិនចាំបាច់រកមើលប្រាក់អាប់នោះទេ។ ជាពិសេសអាស្រ័យមានឧបករណ៍បំពងសម្លេងឆ្លាតវៃ ដរាបណាការស្កេនត្រូវបានបញ្ចប់ ឧបករណ៍បំពងសម្លេងនឹងប្រកាសចំនួនទឹកប្រាក់ដែលបានទទួលយ៉ាងច្បាស់លាស់ ដូច្នេះយើងមិនចាំបាច់ចំណាយពេលវេលាពិនិត្យទូរស័ព្ទរបស់យើងនោះទេ»។

លោក Huỳnh VăN Tròn ម្ចាស់អាជីវកម្មខ្នាតតូចម្នាក់ទៀតនៅផ្សារ Tân Bửu ចែករំលែក៖ «អតិថិជនផ្ទេរគ្រប់ចំនួនទឹកប្រាក់ដែលពួកគេត្រូវបង់ ក៏ងាយស្រួលសម្រាប់អ្នកលក់ណាស់ដែរ។ នៅពេលមានភ្ញៀវអតិថិជនច្រើន ការទូទាត់ក៏មិនរញ៉េរញ៉ៃនោះដែរ បច្ចុប្បន្ន យុវជនភាគច្រើនកំពុងទទួលយកការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់យ៉ាងឆាប់រហ័សខ្លាំងណាស់»។

ប្រជាជនទិញទំនិញដោយរបៀបស្កេនលេខកូដនៅផ្សារ Tân Hửu ឃុំ Tân Hưng។

ដោយឃើញច្បាស់ពីភាពងាយស្រួលសម្រាប់ទាំងអ្នកលក់ និងអ្នកទិញផងនោះ ម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើននៅផ្សារ Tân Bửu បានបើកគណនីធនាគារយ៉ាងសកម្ម និងដាក់លេខកូដ QR នៅតាមតូបរបស់ខ្លួនផងដែរ។ មិនត្រឹមតែចំពោះទីផ្សារប៉ុណ្ណោះទេ យុទ្ធនាការ "៩០ ថ្ងៃនៃប្រតិបត្តិការមិនប្រើសាច់ប្រាក់" ដែលបង្កើតឡើងដោយគណៈកម្មាធិការប្រជាជនឃុំ Tân Bửu បានរីករាលដាលពាសពេញទូទាំងឃុំ ទាក់ទាញមនុស្សប្រមាណជាង ១២.៣០០នាក់ឱ្យបើកគណនីទូទាត់តាមអេឡិចត្រូនិក។

លោក Nguyễn Văn Hắng អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Hưng បានមានប្រសាសន៍ថា៖ "ទម្រង់​ “ទីផ្សារឌីជីថល” នៅតំបន់នេះនាពេលសព្វថ្ងៃ សម្រេចបានជាង ៥២% នៃផែនការ។ ហើយការបើកគណនី និងអនុវត្តសេវាកម្មមិនប្រើសាច់ប្រាក់ធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការទិញ និងលក់ប្រចាំថ្ងៃទៀតផង។ អនាគត ឃុំនឹងបន្តលើកកម្ពស់ និងពង្រីកទម្រង់នេះទៅកាន់គ្រប់បណ្តាភូមិទូទាំងឃុំ"។

ការរីករាលដាលនៃទម្រង់ "ទីផ្សារឌីជីថល" នៅតំបន់ជនបទខេត្ត Cà Mau គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញថា ការផ្លាស់ប្តូរឌីជីថលកំពុងក្លាយជាផ្នែកមួយដ៏រស់រវើកនៃជីវិតរស់នៅ និងអនុវត្តសេវាកម្មប្រចាំថ្ងៃផងដែរ។ ការនាំយកបច្ចេកវិទ្យាដោយផ្ទាល់ទៅកាន់ភូមិជនបទ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីក្រុង ដោយឆ្ពោះទៅរកកសិកម្មទំនើប តំបន់ជនបទស៊ីវិល័យ និងកសិករឌីជីថល៕

Thuỳ Liên - Duy Phong

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។