Chủ nhật, 18-10-26 22:40:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

Báo Cà Mau ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

អ្នកមីង Hồng Thị Thu Hoa (ទី ៣ គិតពីស្តាំ) ដែលទើបទទួលបានការជំនួយឧបត្ថម្ភសង់ផ្ទះថ្មីកាលពីដើមឆ្នាំ ២០២៦។

ឃុំ Tân Điền បច្ចុប្បន្នរួមមានទាំងអស់ ៤ ជនជាតិដែលរស់នៅលាយឡំុជាមួយគ្នា ក្នុងនោះមាន ២១០ គ្រួសារជាជនរួមជាតិ Khmer ផងដែរ។ បញ្ជាក់ពីការយកចិត្តទុកដាក់ថែទាំជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចគឺជាកិច្ចការដ៏សំខាន់មួយ ភូមិភាគបានអនុវត្តគោលនយោបាយយ៉ាងសកម្មដើម្បីឧបត្ថម្ភលំនៅដ្ឋាន ជីវភាពរស់នៅ និងសន្តិសុខសង្គម បានជួយធ្វើឱ្យបងប្អូនប្រជាជនមានស្ថិរភាព និងមានលក្ខណៈដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនផងដែរ។

លោក Đoàn Chí Linh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Tiến បានឱ្យដឹង៖ “រយៈពេលកន្លងមក ឃុំបានផ្តោតលើការអនុវត្តគោលនយោបាយឧបត្ថម្ភយ៉ាងពេញលេញ និងទាន់ពេលវេលាសម្រាប់អ្នកទទួលផល ក្នុងនោះដោយផ្តោតលើឧបត្ថម្ភលំនៅដ្ឋាន ជីវភាពរស់នៅ និងការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច។ ក្រៅពីការឧបត្ថម្ភរបស់រដ្ឋ ឃុំក៏បានពង្រឹងការឃោសនាផ្សព្វផ្សាយ ដើម្បីចលនាទឹកចិត្តប្រជាជនឱ្យលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង និងការកែលម្អខ្លួនឯង ចូលរួមយ៉ាងសកម្មក្នុងការផលិត និងលើកម្ពស់ជីវភាពរស់នៅរបស់រៀងខ្លួនជាសន្សឹមៗផងដែរ”។

នៅភូមិ Mai Hoa ជាភូមិមួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន គោលនយោបាយឧបត្ថម្ភត្រូវបានផ្សព្វផ្សាយ ពិនិត្យ និងអនុវត្តភ្លាមៗជូនប្រជាជន រួមចំណែកជួយគ្រួសារដែលមានជីវភាពខ្វះខាតឱ្យមានស្ថិរភាពក្នុងការរស់នៅ។

លោក Nguyễn Gal Sel ប្រធានភូមិ Mai Hoa បានចែករំលែកថា៖ “ភូមិនេះមានគ្រួសារជនជាតិភាគតិចចំនួន ១៧ គ្រួសារ។ នៅពេលដែលមានគោលនយោបាយឧបត្ថម្ភ គណៈកម្មាធិការប្រជាជនភូមិតែងសម្របសម្រួលការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យប្រជាជនយល់ និងអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ។ យើងខ្ញុំក៏បានលើកទឹកចិត្តគ្រួសារទាំងឡាយឱ្យខិតខំប្រឹងប្រែង និងប្រើប្រាស់ការជំនួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អជីវភាពរបស់ពួកគេផងដែរ”។

បងប្អូននារីនៅភូមិ Vàm Đầm តែងត្រូវបានរាល់បណ្តាអង្គការមហាជនយកចិត្តទុកដាក់ បង្កលក្ខណៈឱ្យបុលទុន ព្រមទាំងណែនាំអំពីរបៀបធ្វើអាជីវកម្មដើម្បីបង្កើនប្រភពប្រាក់ចំណូល។

ក្នុងចំណោមគោលនយោបាយជាក់ស្តែងមួយដែលប្រជាជនមានការរំភើបរីករាយជាងគេ គឺកាឧបត្ថម្ភលំនៅដ្ឋានសម្រាប់គ្រួសារដែលមានជីវភាពខ្វះខាត។ ផ្ទះថ្មីទាំងនេះមិនត្រឹមតែផ្តល់ឱ្យប្រជាជននូវលំនៅដ្ឋានមានស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតការលើកទឹកចិត្តសម្រាប់គ្រួសារទាំងឡាយសុខសាន្តចិត្តក្នុងការពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង។

ទាក់ទងនឹងការឧបត្ថម្ភលំនៅដ្ឋាន អ្នកមីង Hồng Thị Thu Hoa មកពីភូមិ Mai Hoa បាននិយាយថា “គ្រួសារខ្ញុំមានការសប្បាយចិត្តយ៉ាងខ្លាំង ខណៈពេលដែលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មីពីរដ្ឋ និងរដ្ឋះអំណាចភូមិភាគ។ គ្រួសារខ្ញុំនឹងខិតខំព្យាយាមធ្វើការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងឈានឡើងលំនឹងជីវភាពរស់នៅ ព្រមទាំងអនុវត្តល្អតាមគោលនយោបាយ និងគោលការណ៍ណែនាំរបស់ភូមិភាគ”។

បច្ចុប្បន្ន ឃុំ Tân Tiến នៅមានគ្រួសាជនជាតិភាគតិចក្រីក្រត្រឹមតែ ៦ គ្រួសារប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃការយកចិត្តទុកដាក់ និងការអនុវត្តគោលនយោបាយឧបត្ថម្ភយ៉ាងព្រមៗគ្នារបស់រដ្ឋ រួមជាមួយនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់បងប្អូនប្រជាជនផងដែរ៕

Loan Phương

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

គ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនរួមជាតិឱ្យស្របតាមការជាក់ស្តែង

ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២៦ សារាចរលេខ ០៤ របស់ក្រសួងជនជាតិ និងសាសនា ណែនាំការគ្រប់គ្រង តាមដានកម្រិតអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣០ មានប្រសិទ្ធភាពជាផ្លូវការ។ សារាចរបង្កើតមូលដ្ឋានឯកភាពដើម្បីធ្វើបច្ចុប្បន្នភាពស្របតាមស្ថានភាពជាក់ស្តែង យោងតាមនោះនាំយកគោលនយោបាយទៅដល់ត្រឹមត្រូវតាមភូមិសាស្ត្រ ត្រូវមុខសញ្ញា និងស្របតាមតម្រូវការជាក់ស្តែង។

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។