Thứ ba, 25-8-26 06:21:53
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

Báo Cà Mau ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

ឃុំ Khánh Lâm បង្កើនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមតំបន់ជនជាតិបន្ទាប់ពីបានកំណត់ប្រំប្រទល់នៃតំបន់ I, II, III និងបណ្តាភូមិជួបលំបាកខ្លាំង។

យោងតាមលទ្ធផលនៃការពិនិត្យ និងកំណត់ព្រំប្រទល់នៃតំបន់ជនជាតិភាគតិចសម្រាប់ដំណាក់កាល ២០២៦-២០៣០ ទូទាំងខេត្តមានទាំងអស់ចំនួន ១៦៣​ភូមិ និងអនុសង្កាត់នៃតំបន់ជនជាតិភាគតិច ក្នុងនោះមាន ៩១ ភូមិ និងអនុសង្កាត់ដែលជួបលំបាកខ្លាំង។ ទន្ទឹមនិងនោះ ក៏មាន ១២ ឃុំ សង្កាត់តំបន់ជនជាតិភាគតិច រួមទាំង ២ ឃុំស្ថិតក្នុងតំបន់ II និង ៣ ឃុំតំបន់ II ព្រមទាំង ៧ ឃុំជាតំបន់ទី III។

ការដែលគណៈកម្មាធិការប្រជាជនខេត្តបានចេញសេចក្តីសម្រេចអនុម័តលើបញ្ជីរាយនាមឃុំ និងភូមិនៃតំបន់ជនជាតិភាគតិច ព្រមទាំងភូមិសាស្ត្រដែល ជួបលំបាកខ្លាំងដំណាក់កាល ២០២៦-២០៣០ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយបង្កើតមូលដ្ឋានច្បាប់សម្រាប់ការគ្រប់គ្រង អនុវត្ត និងការត្រួតពិនិត្យ គោលនយោបាយជនជាតិ។ តាមរយៈការកំណត់តំបន់ I, II, III និងជាពិសេសភូមិជួបលំបាកខ្លាំង ជួយបញ្ជាក់បានយ៉ាងត្រឹមត្រូវរាល់មុខសញ្ញា និងភូមិភាគនីមួយៗដោយធានាថាបងប្អូនជនរួមជាតិភាគតិចបានចូលជិត និងទទួលផលគ្រប់បណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋផងដែរ។ នោះក៏ជាមូលដ្ឋានគ្រឹះដើម្បីប្រមូលផ្តុំប្រភពធនធាននៃការវិនិយោគដ៏សំខាន់ៗ និងមានអាទិភាពសម្រាប់បណ្តាភូមិភាគដែលជួបលំបាកខ្លាំង។ ផ្តើមពីនោះ សន្សឹមៗស្តារវិស័យហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅ និងលើកកម្ពស់ស្មារតីរបស់បងប្អូនប្រជាជនតំបន់ជនជាតិភាគតិច ឆ្ពោះទៅកាន់ការអភិវឌ្ឍចីរភាព និងសមធម៌សង្គម។

លោកស្រី Nguyễn Thu Tư នាយិការមន្ទីរជនជាតិ និងសាសសនា បានឱ្យដឹង៖ “ដើម្បីអភិវឌ្ឍតំបន់ជនជាតិភាគតិចឱ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយ ​ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តបានបញ្ជាចក់ច្បាស់ពីតម្រូវការអនុវត្តវិធីសាស្រ្តស៊ីសង្វាក់គ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ដោយយកប្រជាជនជាស្នូល។ ផ្តោតសំខាន់គឺការវិនិយោគ និងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការដឹកជញ្ជូន អគ្គិសនី ទឹកស្អាត សាលារៀន និងដំណាក់សុខាភិបាល ព្រមតាំងជួយយឧបត្ថម្ភជីវភាពរស់នៅសមស្របទៅនឹងលក្ខណៈនៃតំបន់នីមួយៗផងដែរ”។

ទន្ទឹមនិងនោះ យោងតាមលោកស្រី Nguyễn Thu Tư ខេត្តក៏ផ្តោតលើការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការថែទាំសុខភាព ពង្រីកតួនាទីអ្នកមានកិត្យានុភាពសម្រាប់ក្នុងការផ្សព្វផ្សាយចលនា។ ទិសដៅរួមគឺធានាសន្តិសុខសង្គម យកចិត្តទុកដាក់ដល់បណ្តាអ្នកក្រខ្សត់ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ផ្លូវគមនាគមន៍នៃតំបន់ជនជាតិក្នុងខេត្តទទួលបានការវិនិយោគកសាងយ៉ាងធមទូលាយស្អាត។

ថ្វីត្បិតតែទទួលបានលទ្ធផលជាវិជ្ជមានក៏ដោយ តំបន់ជនជាតិភាគតិចក្នុងខេត្តនៅតែប្រឈមមុខនឹងការលំបាកជាច្រើន ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមតំបន់ខ្លះនៅតែមានកង្វះខាត មិនទាន់ស៊ីសង្វាក់គ្នានៅឡើយ។ ជីវភាពរស់នៅភាគច្រើនពឹងផ្អែកលើការផលិតខ្នាតតូច ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារការប្រែប្រួលមិនប្រក្រដីរបស់ទីផ្សារណ ព្រមទាំងសមត្ថភាពរបស់កម្មាភិបាលនីមួយៗ ជាពិសេសនៅតំបន់ដាច់ស្រយាល នៅតែមានកម្រិត ហើយការប្រមូលផ្តុំប្រភពធនធានសង្គមមិនទាន់សមស្របនឹងសក្តានុពល...។

 “សម្រាប់ដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau បានបញ្ជាក់ការប្រមីលផ្តុំខាងហិរញ្ញវត្ថុតាមរបៀបចម្រុះ និងមានប្រសិទ្ធភាព ក្នុងនោះថវិកាមជ្ឈិមមានតួនាទីនាំមុខគេ ចំណែកថវិកាក្នុរបស់ភូមិភាគវិញសម្រាប់ធានាប្រភពទុនបដិភាគ ផ្តើមពីនោះក៏ជំរុញខ្លាំងខ្លា និងរួមបញ្ចូលគ្នារាល់បណ្តាកម្មវិធី គម្រោងការ ព្រមទាំងប្រមូលផ្តុំប្រភពធនធានពីអាជីវកម្ម និងសហគមន៍។ សម្រាប់ប្រភពទុនអាទិភាពសម្រាប់ភូមិភាគដែលជួបលំបាកខ្លាំង និងបណ្តាគម្រោងការដែលមានការប៉ះពាល់ដោយផ្ទាល់ចំពោះជីវផាពរស់នៅរបស់បងប្អូនប្រជាជន ធានាជាសាធារណៈ មានការទទួលខុសត្រូវ និងប្រសិទ្ធភាព” លោកស្រី Nguyễn Thu Tư បានសង្កត់ធ្ងន់បែបនេះ។

ជាមួយការប្តេជ្ញាចិត្តនៃគោលនយោបាយយ៉ាងខ្ពស់ ព្រមទាំងការឯកភាពទាំងស្រុងរបស់ប្រជាជនទូទាំងសង្គម ដំណាក់កាល ២០២៦-២០៣០ សង្ឃឹមថានិងមានជំហានថ្មីសម្រាប់តំបន់ជនជាតិភាកតិច រួមចំណែកកសាងខេត្តកាម៉ាវឱ្យកាន់តែមានការអភិវឌ្ឍរុងរឿង និងស្ថិរភាព៕

Lam Khánh

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។