Thứ bảy, 29-8-26 02:29:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

Báo Cà Mau ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅឃុំ Vĩnh Lợi បានចុះទៅដល់ភូមិ Mặc Đây ដើម្បីណែនាំ និងដោះស្រាយនីតិវិធីរដ្ឋបាលជូនបងប្អូនប្រជាជន។

ទោះបីទើបតែបានអនុវត្តថ្មីៗនេះក៏ដោយ ក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តក៏បានបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់។ នៅភូមិ Mắc Đây ប្រជាពលរដ្ឋមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលកម្មាភិបាលបានមកដល់ផ្ទះរបស់ខ្លួនដើម្បីណែនាំ ទទួលយក និងដោះស្រាយនីតិវិធីរដ្ឋបាល។

លោក Triệu Hiệp Diếp អាយុ ៧៥ ឆ្នាំ បានចែករំលែកថា៖ «ដោយសារតែមានវ័យចាស់ជរា និងជួបលំបាកក្នុងការធ្វើដំណើរ ហើយទទួលបានការជំនួយអនុវត្តនីតិវិធីរដ្ឋបាលនៅក្នុងតំបន់លំនៅដ្ឋានក៏ជួយឱ្យខ្ញុំ ព្រមទាំងបងប្អូនប្រជាជនដទៃមានលក្ខណៈងាយស្រួលណាស់ដែរ»។

ក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តឃុំ Vĩnh Lợi យមានសមាជិក ១៣ នាក់។ ភារកិច្ចរបស់ក្រុមគឺណែនាំ ទទួលយក ដំណើរការ និងផ្តល់លទ្ធផលនៃនីតិវិធីរដ្ឋបាលនៅលំនៅដ្ឋានរបស់មនុស្សចាស់ ជនពិការ អ្នកដែលមានសគុណលើបដិវត្តន៍ គ្រួសារអ្នកទទួលផលគោលនយោបាយ និងមុខសញ្ញាងាយរងគ្រោះផ្សេងទៀតតាមការកំណត់។ ទន្ទឹមនិងនោះ ជំនួយឧបត្ថម្ភដល់អង្គការ និងបុគ្គលក្នុងការអនុវត្តនីតិវិធីរដ្ឋបាលតាមប្រព័ន្ធអេឡិចត្រូនិក ប្រើប្រាស់លេខកូដ និងកំណត់អត្តសញ្ញាណអេឡិចត្រូនិក VNeID ការដាក់ពាក្យសុំតាមអ៊ីនធឺណិត ទូទាត់តាមអ៊ីនធឺណិត និងការប្រើប្រាស់សេវាកម្មប្រៃសណីយ៍សាធារណៈ។

លើសពីនេះ ក្រុមការងារថែមទាំងទទួលបានមតិយោបល់ និងការផ្តល់យោបល់ពីអង្គការ និងបុគ្គលទាក់ទងនឹងការដោះស្រាយនីតិវិធីរដ្ឋបាល។ ដោះស្រាយយ៉ាងឆាប់រហ័ស ឬរាយការណ៍ទៅផ្នែកសមត្ថកិច្ចសម្រាប់ការពិចារណា និងដោះស្រាយបានទាន់ពេលទៀតផង។

នៅភូមិ Mặc Đây ប្រជាជនភាគច្រើនបានអនុវត្តបែបបទរដ្ឋបាលសម្រាប់ខាងវិស័យដីធ្លី និងបញ្ជីគ្រួសារ ព្រមទាំងសេចក្តីបញ្ជាក់ផ្សេងៗដទៃទៀត។

លោកស្រី Trương Thị Xuân Thảo នាយិកាមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ និងជាប្រធានក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តឃុំ Vĩnh Lợi បានឱ្យដឹង៖ “នៅពេលខាងមុខ ក្រុមការងារនឹងបន្តដំណើរការជាវេននៅតាមគ្រប់បណ្តាភូមិ សង្កាត់ ដោយផ្តល់អាទិភាពដល់តំបន់ដែលមានតម្រូវការខ្ពស់។ សកម្មភាពភាគច្រើននឹងត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ”។

ការបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅឃុំ Vĩnh Lợi បានរួមចំណែកដល់ការនាំយកសេវាកម្មសាធារណៈឱ្យកាន់តែខិតជិតប្រជាជន ជាពិសេសអ្នកដែលប្រឈមមុខនឹងការលំបាកក្នុងការដឹកជញ្ជូន។ នេះមិនត្រឹមតែជួយសម្រួលដល់ការដោះស្រាយនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយ សន្សំសំចៃពេលវេលាសម្រាប់ប្រជាពលរដ្ឋ បង្កើនគុណភាពសេវាកម្ម និងបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់រដ្ឋបាលនៅមូលដ្ឋានផងដែរ៕

Trung Kiên

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។