Thứ ba, 25-8-26 06:21:56
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

Báo Cà Mau ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។

តំណាងថ្នាក់ដឹកនាំមូលដ្ឋាន និងបណ្តាសមាគម អង្គការមហាជន សួរសុខទុក្ខ ជូនពរគ្រួសារអ្នកមីង Thạch Thị Sương មានខ្នងផ្ទះធំទូលាយក្រោយពេលជួសជុល។

ពីប្រភពទុនអនុវត្តសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដោយការចូលរួមយ៉ាងសកម្មរបស់រណសិរ្សមាតុភូមិ និងរដ្ឋអំណាចភូមិភាគ ផ្ទះបណ្តោះអាសន្ន ទ្រុឌទ្រោមជាច្រើន បានជំនួសដោយផ្ទះរឹងមាំ ធំទូលាយ។ តាមរយៈនោះ ជួយប្រជាជនមានកន្លែងស្នាក់នៅស្ថេរភាព ស្ងប់ចិត្តពលកម្ម ឈានឡើងក្នុងជីវភាព។

គ្រួសារអ្នកមីង Thạch Thị Sương នៅអនុសង្កាត់ Kim Cấu សង្កាត់ Vĩnh Trạch គឺជាករណីមួយក្នុងចំណោមករណីដែលទទួលបានការឧបត្ថម្ភជួសជុលលំនៅឋាន។ ពីមុន គ្រួសារគាត់រស់នៅក្នុងផ្ទះខូចខាតធ្ងន់ធ្ងរ បង្កប់ដោយហានិភ័យមិនធានាសុវត្ថិភាព។ អាស្រ័យប្រភពថវិកាឧបត្ថម្ភរបស់រដ្ឋ គ្រួសារបាន បុលប្រាក់បន្ថែម ដើម្បីសាងសង់ផ្ទះបានសម្រេចរួចរាល់។ “ឥឡូវផ្ទះសម្បែងរឹងមាំ ធំទូលាយហើយ គ្រួសារខ្ញុំដឹងគុណបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគខ្លាំងណាស់” អ្នកមីង Sương រំភើបចិត្តនិយាយដូច្នេះ។

មិនត្រឹមតែគ្រួសារអ្នកមីង សឿង នោះទេ គ្រួសារជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រសង្កាត់ Vĩnh Trạch ក៏បានបន្ថែមទីបង្អែកពីផ្ទះមេត្តាធម៌។ ពីកន្លែងរស់នៅក្នុងផ្ទះដាច់ដាច តូចចង្អៀត ឥឡូវមានកន្លែងស្នាក់នៅសុវត្ថិភាពរឹងមាំ។ មានលំនៅស្ថេរភាព បងប្អូនមាមីងមានថែមកម្លាំងចលករឈានឡើង ប្រមូលផ្តុំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកែលម្អជីវភាពជាសន្សឹមៗផងដែរ។

តាមលោក Trần Thế Hiền ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Vĩnh Trạch ការងារថែទាំសុខុមាលភាពសង្គម តែងបានមូលដ្ឋានយកចិត្តទុកដាក់ពិសេស។ ឆ្នាំ ២០២៥ សង្កាត់បានសហការត្រួតពិនិត្យ ស្នើ និងបានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ឯកភាពឧបត្ថម្ភសាងសង់ ជួសជុលផ្ទះមហាសាមគ្គី ១៦ ខ្នង ក្នុងនោះមាន ៤ ខ្នង សម្រាប់គ្រួសារជនរួមជាតិ Khmer។ ផ្ទះទាំអនេះក្រោយពេលសម្រេចរួចរាល់ សុទ្ធតែធានាគុណភាព រួមចំណែកជួយបងប្អូនមាមីងរក្សាស្ថេរភាពជីវភាពយូរអង្វែង។

ផ្ទះមហាសាមគ្គីរបស់ជនរួមជាតិ Khmer នៅអនុសង្កាត់ Kim Cấu សង្កាត់ Vĩnh Trạch ត្រូវបានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ឧបត្ថម្ភសាងសង់ថ្មី តម្លៃ ៦០ លានដុង។

ទន្ទឹមនឹងប្រភពថវិកាឧបត្ថម្ភ មូលដ្ឋាននៅទាំងចលនាថ្ងៃពលកម្មរបស់កម្មាភិបាល សម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនក្នុងតំបន់ប្រជាជន។ ការរួមដៃ ចែករំលែកនោះ រួមចំណែកពង្រីកសាយភាយស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ពង្រឹងសាមគ្គីមហាសាមគ្គីជនជាតិទាំងមូល។

ផ្ទះមហាសាមគ្គីទាំងនេះ មិនត្រឹមតែនាំមកតម្លៃសម្ភារៈប៉ុណ្ណោះទេ តែនៅទាំងបង្ហាញនូវលក្ខណៈមនុស្សធម៌ដ៏ជ្រាលជ្រៅ នៃគោលនយោបាយសុខុមាលភាពសង្គម។ ពីផ្ទះមេត្តាធម៌ ជំនឿរបស់ជនរួមជាតិភាគតិចចំពោះបក្ស រដ្ឋ បន្តបានបំពូន តាមរយៈនោះបង្កើតមូលដ្ឋានសម្រាប់បងប្អូនមាមីងឈានឡើងក្នុងជីវភាព រួមដៃរួមកម្លាំងកសាងភូមិស្រុកកាន់តែសម្បូររុងរឿងអរិយធម៌៕

Kim Trúc

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។