Thứ tư, 26-8-26 03:08:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឆ្ពោះទៅកាន់ប្រភពដើម ដើម្បីរំលឹកគុណបុព្វក្សត្រជាតិ

Báo Cà Mau កាលពីព្រឹកថ្ងៃទី ២២ មេសា ត្រូវនឹងថ្ងៃ ៦ កើត ខែពិសាខ គណៈកម្មាធិការនក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau អឹកធឹករៀបចំពីធីកិច្ចរំលឹកគុណដល់បុព្វក្សត្រជាតិគ្រប់ជំនាន់ រួមទាំងបុព្វការីជនដែលមានសគុណលើទឹកដីនៅវិមាន Lạc Long Quân (ក្នុងបរិវេណនៃតំបន់ទេសចរណ៍ជ្រោយ Cà Mau ឃុំ Đất Mũi)។ អញ្ជើញចូលរួមមានបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត៖ Nguyễn Hồ Hải សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Phạm Văn Thiều អនុលេខាបក្សខេត្ត និងជាប្រធានគណៈក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត Lữ Quang Ngời អនុកេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងសមមិត្ត Lê Thanh Triều សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau រួមជាមួយកម្មាភិបាល និងប្រជាជនជាច្រើនទៀតផងដែរ។

ថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាជនកុះករបានមកជួបជុំនៅវិមានទីសក្ការៈ Lạc Long Quân ដើម្បីប្រារព្ធពិធីកិច្ចរំលឹកគុណ។

ពិធីរំលឹកគុណបុព្វក្សត្រជាតិឆ្នាំនេះត្រូវបានប្រព្រឹត្តិឡើងក្នុងបរិយាកាសដ៏ឧឡារិក ដោយមានច្រើនពិធីកិច្ចបែបលក្ខណៈប្រពៃណីដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ជាតិ បង្កើតមោទនភាពចំពោះប្រភពដើមរបស់កូនចៅ Lạc Long Quân គ្រប់ជំនាន់ ព្រមទាំងបង្កើនស្មារតីសាមគ្គីក្នុងសហគមន៍ ដោយធ្វើការរួមគ្នាដើម្បីថែរក្សា មរតក និងបន្តអភិវឌ្ឍសមិទ្ធផលនៃការកសាង និងការពារប្រទេសជាតិឱ្យបានគង់វង់រាប់ពាន់ឆ្នាំដោយបុព្វក្សត្រជាតិ និងបុព្វបុរសរបស់យើងផងដែរ។

នៅពីធី បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត និងកម្មាភិបាល ​ព្រមទាំងប្រជាជនទាំងឡាយបានសម្តែងនូវការគោរពបូជា និងអុជធូប ថ្វាយកម្រងផ្កា ព្រមទាំងគ្រឿងសក្ការៈផ្សេងៗដើម្បីជាការរំលឹកគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វក្សត្រជាតិ Lạc Long Quân ដែលមានស្នាព្រះហស្ថបង្កបង្កើតប្រទេស Việt Nam ទាំងមូល។

បណ្តាផលិតផលប្រចាំតំបន់ទាំង ៦៤ ឃុំ សង្កាត់ត្រូវបានលើកយកទៅថ្វាយដួងវិញ្ញាណក្ខន្ធនៃបុព្វការីជនគឺជាលទ្ធផលក្នុងការពលកម្មដែលអំណោយផលរបស់ប្រជាជន។

ពិធីរំលឹកគុណបុព្វក្សត្រជាតិ ត្រូវបានថ្នាក់ដឹកនាំខេត្ត Cà Mau រៀបចំឡើងនៅឃុំ Đất Mũi គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលប្រារព្ធឡើងមុនទិវាខួបរំលឹកវិញ្ញាណក្ខន្ធបុព្វក្សត្រ Hùng Vương (ថ្ងៃទី ១០ ខែ ៣ តាមច័ន្ទគតិ)។ សកម្មភាពប្រពៃណីដ៏មានអត្ថន័យនេះបានក្លាយជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃតំបន់ចុងជ្រោយបង្អស់របស់ប្រទេសជាតិ ដោយបង្ហាញពីការដឹងគុណ និងការគោរពយ៉ាងស្មោះស្ម័គ្រចំពោះបុព្វក្សត្រជាតិ ព្រមទាំងការតភ្ជាប់យ៉ាងរឹងមាំទៅនឹងឫសគល់ជាតិរបស់គណៈកម្មាធិការបក្ស និងប្រជាជន Cà Mau៕

Thái Thanh

រូបថត៖ Trịnh Hải

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។