Thứ hai, 24-8-26 20:14:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

Báo Cà Mau ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

ប៉ុន្មានថ្ងៃនេះ វត្តជ្រុងខ្មែរ (Rạch Giồng) ព្រះសង្ឃតែងរួមបញ្ចូលការផ្សព្វផ្សាយអំពីការបោះឆ្នោតនាពេលខាងមុខ ដើម្បីឱ្យពុទ្ធបរិស័ទអនុវត្តល្អនូវសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។

ឃុំ Hồ Thị Kỷ មាន ៧ អង្គភាពបោះឆ្នោត និង ១៦ មណ្ឌលបោះឆ្នោត។ នេះគឺជាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅកុះករ ប្រមូលផ្តុំនៅភូមិ Đường Đào និងភូមិ Cây Khô។ លើភូមិសាស្ត្រឃុំមានវត្ត Khmer ដ៏ធំមួយ គឺជាចំណុចភ្លឺក្នុងការងារឃោសនា ចលនាមហាជន និងជា "ស្ពានតភ្ជាប់" រវាងឆន្ទៈបក្សជាមួយចិត្តប្រជាជន។

ព្រះតេជគុណ Hữu Nhiều ព្រះចៅអធិការវត្ត ជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីកាថា៖ "នាពេលថ្មីៗនេះ ក្នុងវគ្គសកម្មភាពសាសនាដ៏សំខាន់ៗ ដូចជាថ្ងៃពេញបូណ៌មី និងដាច់ខែ ក្រោយពេលអនុវត្តរួចរាល់នូវរាល់ពិធីបុណ្យតាមបែបសាសនា វត្តតែងរួមបញ្ចូលការឃោសនាផ្សព្វផ្សាយអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ជាពិសេសគឺការបោះឆ្នោតនាពេលខាងមុខនេះ។ យើងខ្ញុំតែងលើកទឹកចិត្តពុទ្ធបរិស័ទឱ្យតាមដានព័ត៌មានតាមកាសែត និងវិទ្យុ ទូរទស្សន៍ ដើម្បីក្តាប់ច្បាស់ពេលវេលា និងទីកន្លែងបោះឆ្នោត ហើយអនុវត្តឱ្យបានពេញលេញនូវសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ"។

ភាពម្ចាស់ការរបស់អ្នកមុខអ្នកការសាសនា មិនត្រឹមជួយឱ្យបងប្អូនយល់ច្បាស់ពីបទប្បញ្ញត្តិច្បាប់ស្តីពីការបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងបំផុសនូវស្មារតីទទួលខុសត្រូវចំពោះស្រុកកំណើត និងប្រទេសជាតិទៀតផង។ ក្រោយបណ្តាពិធីបុណ្យក្នុងវត្ត នៅភូមិ Đường Đào បរិយាកាសនៃការពិភាក្សាអំពីបទដ្ឋានរបស់អ្នកតំណាងឆ្នោតបានប្រព្រឹត្តទៅយ៉ាងឱឡារឹក បង្ហាញពីការយកចិត្តទុកដាក់របស់ជនរួមជាតិ Khmer ចំពោះការបោះឆ្នោត។

មិនត្រឹមតែក្នុងរាល់ការជួបជុំប្រមូលផ្តុំប៉ុណ្ណោះទេ ការងារឃោសនាផ្សព្វផ្សាយថែមទាំងបានអនុវត្តយ៉ាងដិតដល់សម្រាប់គ្រប់គ្រួសារទាំងឡាយដោយយោងតាមរយៈអ្នកមានកិត្យានុភាព។ លោក Sơn Xà Phál អ្នកមានកិត្យានុភាពនៅភូមិ Cây Khô បានចែករំលែកថា៖ "ក្រៅពីសកម្មភាពនៅវត្ត នៅតាមតំបន់ដែលខ្ញុំរស់នៅ ខ្ញុំតែងម្ចាស់ការផ្លាស់ប្តូរ និងរំលឹកបងប្អូនអំពីថ្ងៃ និងម៉ោងបោះឆ្នោតជាប្រចាំ។ ជាពិសេសគឺបកស្រាយឱ្យបងប្អូនយល់ថាអំពីសន្លឹកឆ្នោតនីមួយៗថាមិនត្រឹមតែបង្ហាញពីសិទ្ធិបុគ្គលប៉ុណ្ណោះទេ ថែមទាំងជាក្តីជំនឿដែលខ្លួនបានផ្ញើជូនចំពោះជួរអ្នកតំណាងថ្មីៗ ដែលមានទាំងគុណធម៌ សមត្ថភាព និង សមត្ថភាព ដើម្បីរ៉ាប់រងភារកិច្ចដ៏ធ្ងន់ធ្ងរនៅចំពោះមុខប្រជាជន និងប្រទេសជាតិទៀតផង"។

ប្រជាជនស្វែងយល់ព័ត៌មានលម្អិតអំពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិ Cây Khô។

អាស្រ័យការចូលរួមព្រមៗគ្នានៃប្រព័ន្ធនយោបាយ បណ្តាអ្នកមុខអ្នកការ និងព្រះសង្ឃ ព្រមទាំងជនរួមជាតិ Khmer លើភូមិសាស្ត្រខេត្ត ក្តាប់បានល្អនូវដំណើរការបោះឆ្នោតតាមទម្រង់រដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់។ ការបិទប្រកាសបញ្ជីឈ្មោះម្ចាស់សន្លឹកឆ្នោតនៅតាមតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ ក៏ត្រូវបានអនុវត្តដោយបើកចំហ និងតម្លាភាព បង្កើតបាននូវការឯកភាពខ្ពស់។

ក្នុងបណ្តាថ្ងៃនេះ ចាប់ពីទីក្រុងរហូតដល់តំបន់ជនបទ និងតំបន់ជនរួមជាតិ Khmer រស់នៅកុះកររបស់ខេត្ត Cà Mau ព័ណ៌ក្រហមនៃទង់ជ្វាលា បដា និងពាក្យស្លោកបានរំលេចឡើងយ៉ាងស្រស់ត្រកាលនៅគ្រប់ទីកន្លែង។ ជាមួយការត្រៀមលក្ខណៈយ៉ាងដិតដល់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជនរួមជាតិ Khmer កំពុងឆ្ពោះទៅកាន់ថ្ងៃបុណ្យទូទាំងប្រជាជន ជាមួយក្តីជំនឿក្នុងការជ្រើសរើសបានអ្នកតំណាងដ៏ឆ្នើមៗ រួមចំណែកកសាងស្រុកកំណើត និងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនក្នុងដំណាក់កាលថ្មី៕

Chim Đôn Ta - Chanh Đa

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។