រក្សាអត្តសញ្ញាណតាមរយៈអក្សរសាស្ត្រ
ដើម្បីរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ Khmer ក្នុងសហគមន៍បណ្តាជនជាតិភាគតិច ប៉ុន្មានឆ្នាំកន្លងមកនេះ សកម្មភាពបង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់ប្អូនៗកុមារតែងបានបន្តចាត់តាំងជារៀងរាល់ឆ្នាំ។ បណ្តាថ្នាក់រៀននេះ តែងត្រូវបានចាត់តាំងនៅតាមបណ្តាវត្ត សាលាទាន និងបណ្តាទីតាំងប្រជុំជនដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។ ផ្តើមពីនោះ ក៏បានរួមចំណែកបង្កើតបរិយាកាសសម្រាប់ប្អូនៗសិស្សានុសិស្សដែលគ្មានលក្ខណៈដើម្បីរៀនអក្ស Khmer ក្នុងឆ្នាំសិក្សាអាចចូលរួមរៀនអាន រៀនសរសេរ និងស្វែងយល់ពីលក្ខណៈវប្បធម៌ Khmer តាំងពីខ្លួននៅក្មេង។