ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

គណៈប្រតិភូដែលដឹកនាំដោយសមមិត្ត Huỳnh Quốc Việt អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Cà Mau បានអញ្ជើញទៅទស្សនាកសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau ឃុំ Tân Thuận កាលពីថ្ងៃទី ២១ ខែសីហា។
Cà Mau មានសក្តានុពលដ៏ធំសម្បើមសម្រាប់ការចិញ្ចឹមជលផល ក្នុងនោះមានគ្រែងឈាមជាដើម ដែលជាប្រភេទសត្វចិញ្ចឹមដ៏សំខាន់មួយ។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រភពគ្រាប់ពូជមិនស្ថិតស្ថេរគឺជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មផងដែរ។
ពីមុន ដោយសារតែខ្វះបច្ចេកទេសផលិតនៅហ្នឹងកន្លែង កសិករភាគច្រើនប្រើប្រាស់ព្រភពពូជដែលទាញយកពីធម្មជាតិ ឬនាំចូលពីខេត្តផ្សេងទៀត។ ការដឹកជញ្ជូនតាមផ្លូវឆ្ងាយ ភាពខុសគ្នានៃបរិស្ថាន និងជាតិប្រៃបានបណ្តាលឱ្យគ្រែងពូជមានការខាតបង់យ៉ាងងាយស្រួលបន្ទាប់ពីស្តុកទុក ដែលបណ្តាលឱ្យមានការខ្ជះខ្ជាយ និងបន្ថយបរិមាណផលសម្រាប់អ្នកចិញ្ចឹមទៀតផង។
នៅដើមឆ្នាំ២០២៦ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ដែលបានដាក់ទីតាំងនៅលើផ្លូវខាងកើត-លិច នៃភូមិ Hoà Hải បានចាប់ផ្តើមដំណើរការជាផ្លូវការ។ ដោយមានផ្ទះដីទំហំ ២ ហិកតា បន្ទាប់ពីចិញ្ចឹនបានរយៈពេល ៨ ខែ កសិដ្ឋាន បានផ្គត់ផ្គង់ពូជសត្វចិញ្ចឹមប្រមាណ ២ ពាន់លានក្បាល (ភាគច្រើនជាគ្រែងឈាម) សម្រាប់នាំចេញទៅកាន់ទីផ្សារ ឆ្លើយតបតម្រូវការអ្នកចិញ្ចឹមនៅភូមិភាគ។
លោក Nguyễn Chí Hiểu អ្នកទទួលបន្ទុកលើកសិដ្ឋាន បានឱ្យដឹង៖ អង្គភាពបានទទួលមរតកបច្ចេកវិទ្យា និងបទពិសោធន៍អស់រយៈកាលជាង ១០ ឆ្នាំមកហើយ ពីកសិដ្ឋានផលិតងាវគ្រែងឈាម Cần Giờ ឃុំ Cần Giờ ទីក្រុង Hồ Chí Minh ដំណើរការផលិត និងបង្កាត់ពូជពីរកំណាត់ត្រូវបានអនុវត្តយ៉ាងល្អត្រឹមត្រូវ និងក្នុងប្រព័ន្ធបិទជិត ចាប់ពីប្រភេទគ្រែងម៉្សៅ គ្រែងកន្ទក់រហូតដល់គ្រែងរមួល។

គ្រែងឈាមពូជដែលត្រូវបានឆ្លុះមើលតាមរយៈឧបករណ៍សង្កេតឯកទេស (ព័ណ៌ខ្មៅគឺជាខ្សាច់ នៅសល់គឺសុទ្ធតែជាគ្រែងឈាមពូជ)។
គ្រែងឈាមមេត្រូវបានប្រមូលដោយផ្ទាល់ពីតំបន់សមុទ្រ Cà Mau ដោយផ្តល់អាទិភាពសម្រាប់គ្រែងមេណាដែលមានអាយុបន្តពូជសមស្រប និងមានសមត្ថភាពបន្តពូជល្អ។ បន្ទាប់ពីការវាយតម្លៃគុណភាព គ្រែងមេក៏ត្រូវបានប្រើសម្រាប់បង្កាត់ពូជដែលមានសុខភាពល្អ។ គ្រែងពូជត្រូវបានចិញ្ចឹមក្នុងបរិស្ថានធម្មជាតិ ជួយឱ្យវាសម្របខ្លួនបានល្អទៅនឹងជាតិប្រៃ ព្រមទាំងបរិស្ថាននៃផ្ទៃដីតាំងពីដំបូង។ នៅពេលដែលគ្រែងឈាមកូនឈានដល់ទំហំតាមស្តង់ដារ ពួកវាអាចត្រូវបានលក់ទៅឱ្យអ្នកចិញ្ចឹមក្នុស្រុក។
ក្នុងលើកអញ្ជើញទៅពិនិត្យទម្រង់បង្កាត់ពូជគ្រែងឈាមកាលពីថ្ងៃទី ២១ ខែសីហា សមមិត្ត Huỳnh Quốc Việt អនុលេខាអចិន្ត្រៃនៃគណៈកម្មាធិការបក្សខេត្ត Cà Mau បានសរសើរយ៉ាងខ្លាំងចំពោះប្រសិទ្ធភាពនៃកសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên។ អង្គភាពនេះមិនត្រឹមតែអនុវត្តបច្ចេកទេសចិញ្ចឹមជលផលប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងដោះស្រាយបញ្ហា "កង្វះខាត" នៃគ្រែងឈាមពូជដែលមានគុណភាពខ្ពស់នៅក្នុងស្រុកផងដែរ។
ការធានាប្រភពពូជគ្រែងឈាមដែលមានគុណភាពល្អ និងធនជាមួយបរិស្ថានក្នុងស្រុក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃការចិញ្ចឹមគ្រែងឈាមនៅ Cà Mau។ ក្នុងពេលជាមួយគ្នានេះ ក៏ជាតំណភ្ជាប់មួយរួមចំណែកដល់ការកែលម្អគុណភាព និងទិន្នផលនៃគ្រែងឈាមពាណិជ្ជកម្ម បង្កើនសក្តានុពលនៃអាសយដ្ឋានរបស់ភូមិសាស្ត្រ Cà Mau ដែលត្រូវបានការពារសម្រាប់ផលិតផលគ្រែងឈាម៕
Quốc Cường

Truyền hình



Xem thêm bình luận