Thứ năm, 12-11-26 05:50:16
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

Báo Cà Mau ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

 តាមរយៈការចលនារបស់សមាគមជំរុញសិក្សាខេត្តកាម៉ាវ សប្បុរសជនទាំងក្រៅខេត្តក៏បានជំនួយឧបត្ថម្ភអំណោយយ៉ាងច្រើនចំណែក មានទាំងកង់ផងដែរសម្រាប់ជូនសិស្សក្រីក្រ ដែលសង្វាតរៀនសូត្រ។

ពីដើមឆ្នាំសិក្សា ២០២៦-២០២៧ ឆ្លងកាត់២លើកចលនា សមាគមជំរុញការសិក្សាខេត្តកាម៉ាវបានទទួលការឧបត្ថម្ភដោយទម្រង់ជាប្រាក់ និងអំណោយសម្ភារៈពីក្រុមហ៊ុនអាជីវកម្ម និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដោយទឹកប្រាក់សរុបជាង ២,១ ពាន់លានដុង។

ខណៈពេលទទួលបានការជំនួយឧបត្ថម្ភ សមាគមក៏បានជូនកង់ ១២០ គ្រឿង និងអាហារូបករណ៍ ១២០ ចំណែកដល់សិស្សរៀនពូកែមានជីវភាពលំបាកលើភូមិសាស្ត្រខេត្ត។ សិស្សម្នាក់ៗទទួលបានកង់ ១ គ្រឿង និងអាហារូបករណ៍ ១ ចំណែកដោយតម្លៃ ១ លានដុង។

អំណោយទាំងនេះមិនត្រឹមតែមានតម្លៃផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តដ៏ខ្លាំងខ្លា ជួយសម្រាលទុក្ខលំបាកដែលប្រឈមមុខ និងបង្កើនទំនុកចិត្តឱ្យសិស្សានុសិស្សឱ្យបន្តការសិក្សារបស់ខ្លួន។

លោក ង្វៀនត្រុងញឹន ជាសិស្សថ្នាក់ទី ៩A៧ នៃអនុវិទ្យាល័យ ថាញ់ទុង ឃុំថាញ់ទុង ចែករំលែកថា៖ «អំណោយពីសមាគមជំរុញសិក្សាជួយខ្ញុំបំពាក់ឧបករណ៍ និងទូទាត់ក្នុងការចំណាយសិក្សារៀនសូត្រ។ ខ្ញុំពិតជាដឹងគុណខ្លាំងណាស់ចំពោះការឧបត្ថម្ភនេះ ហើយនឹងចាត់ទុកជាកម្លាំងចិត្តដើម្បីខិតខំទទួលបានលទ្ធផលល្អថែមទៀតក្នុងឆ្នាំសិក្សា»។

មិនត្រឹមកម្រិតថ្នាក់ខេត្តប៉ុណ្ណោះទេ ភាពម្ចាស់ការរីកសាយតាមសាលា និងភូមិភាគនានាទៀតផង។ ឆ្នាំសិក្សា២០២៦-២០២៧ អនុវិទ្យាល័យ វឿងហ៊ឺវញើន ឃុំភឿកឡុង មាន ៥៦ ថ្នាក់ដោយមានសិស្សជាង ២.២០០ នាក់។ ទោះជាស្ថានភាពសេដ្ឋកិច្ចជាទូទៅរបស់គ្រួសារសិស្សមានស្ថេរភាពក៏ដោយ ក៏នៅតែមានលក្ខណៈជួបលំបាកមួយចំនួនដែលត្រូវការជំនួយផងដែរ។

«ដើម្បីឧបត្ថម្ភសិស្សានុសិស្សបានឆាប់រហ័ស និងទប់ស្កាត់ហានិភ័យបោះបង់ចោលការសិក្សាដោយសារជីវភាពជួបលំបាក សាលាក៏បានប្រមូលផ្តុំប្រភពធនធានសង្គមយ៉ាងសកម្មពីអាជីវកម្ម អង្គការ និងបុគ្គល ដោយចលនាទឹកប្រាក់បានជាង ១០០ លានដុង។ ថវិកានេះបានប្រើសម្រាប់អាហារូបករណ៍ និងទិញសិក្ខូបករណ៍។ លើសពីនេះ សាលាក៏បានប្រមូលផ្តុំកង់ដើម្បីជូនដល់សិស្សដែលមានផ្ទះឆ្ងាយពីសាលា និងខ្វះមធ្យោបាយធ្វើដំណើរផងដែរ» លោក ង្វៀនថាញគីវ ចាងហ្វាងសាលាអនុវិទ្យាល័យ វឿងហ៊ឺវញើន មានប្រសាសន៍ដូច្នេះ។

 សប្បុរសជនផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅឃុំភឿកឡុង។

នៅឃុំដឹកមូយ ការឧបត្ថម្កសិស្សក្រីក្រក៏កំពុងបានអនុវត្តយ៉ាងសកម្មដែរ។ លោក វ៉ជីយុង ប្រធានប្រឹក្សាភិបាលតំណាងវិទ្យាល័យ វៀនអាន និងជាប្រធានសមាគមជំរុកសិក្សាឃុំ ដឹកមូយ ចែករំលែកថា៖ «ផ្តោតលើភាពជាក់ស្តែង ភូមិសាស្ត្រនៅតែមានសិស្សជាច្រើនកំពុងប្រឈមមុខនឹងការលំបាក សមាគមជំរុញសិក្សាឃុំបានលើកផែនការមួយដើម្បីពង្រឹងការខិតខំចលនាប្រភាពទឹកប្រាក់ដើម្បីផ្តល់ឧបត្ថម្ភទាន់ពេលវេលា ដោយប្តេជ្ញាចិត្តដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលខាងក្រោយឡើយ»។

«មិនទុកឱ្យសិស្សណាម្នាក់ចោលនៅពីក្រោយ គ្មានអនាគតណានឹងត្រូវបញ្ឈប់ដោយសារតែបន្ទុករកប្រាក់ចិញ្ចឹមជីវិតនោះទេ» នោះជាការប្តេជ្ញាចិត្ត និងក៏ជាគោលដៅដែលទូទាំងប្រព័ន្ធនយោបាយកំពុងខិតខំសម្រេចឱ្យបាន។ ពេលដែលគ្រប់ស្ថាប័ន អង្គភាព អាជីវកម្ម និងបុគ្គលម្នាក់ៗ រួមចំណែកទទួលខុសត្រូវ និងផ្តល់ឱកាស នឹងបង្កើតធនធានដ៏ធំមួយដើម្បីគិតគូរដល់យុវជនជំនាន់ក្រោយ។ ផ្តើមពីនោះ ក៏ជួយប្អូនៗឱ្យមានលក្ខណៈដើម្បីបំពេញនូវក្តីស្រមៃ ក្តីប្រាថ្នា និងស្មារតីរៀនសូត្ររបស់ខ្លួន៕

អត្ថបទនិងរូប៖ ថាញ់ហាយ

 

 

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។