Thứ tư, 11-11-26 05:23:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមគ្នាការពារបរិស្ថាន

Báo Cà Mau រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

 ប្រជាជនយកសំរាមដែលអាចកែច្នៃឡើងវិញបានទៅកាន់ចំណុចប្រមូលដើម្បីប្តូរយកអំណោយ។

នៅប៉ុស្តិ៍ការពារព្រំដែនរ៉ាច់ហ្កុក ប្រជាជនយកដបប្លាស្ទិក កំប៉ុង ក្រដាសអេតចាយ និងសំរាមកែច្នៃផ្សេងទៀតទៅកាន់ចំណុចប្រមូលដើម្បីដូរយករបស់របរសំខាន់ៗដូចជាស្ករ ទឹកដោះគោ ប្រេងចម្អិនអាហារ និងទឹកត្រី។ សំរាមដែលប្រមូលបានក៏ត្រូវបានតម្រៀបនិងប្រមូលដើម្បីប្រព្រឹត្តិកម្មសំណល់សំរាមឱ្យបានសមស្រប រួមចំណែកកាត់បន្ថយបរិមាណសំរាមដែលបញ្ចេញទៅបរិស្ថាន និងកំណត់ការចោលសំរាមដោយមិនរើសអើងនៅក្នុងតំបន់លំនៅដ្ឋាន ទន្លេ ប្រឡាយទឹក និងតំបន់ឆ្នេរសមុទ្រ។

លើសពីនោះ កម្មាភិបាល យុទ្ធជនការពារប៉ុស្តិ៍ថែមទាំងបានផ្សព្វផ្សាយ និងជំរុញទឹកចិត្តប្រជាជនដោយផ្ទាល់ឱ្យតម្រៀបសំរាមនៅប្រភព កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកប្រើត្រឹមតែម្តងគត់ និងរក្សាអនាម័យបរិស្ថានជុំវិញខ្លួន ព្រមទាំទស្សនីយភាពជាទូទៅ។

លោកស្រី ងោ​​​​គីមឡេន លេខាសាខាសម្ព័ន្ធយុវជន​​​​​​​​​​​ភូមិរ៉ាច់ហ្កុក ឃុំផានង៉ុកហៀន ឱ្យដឹង៖ “តាមរយៈការដូរសំរាមយកគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ប្រជាជនក៏សន្សឹមៗយល់ច្បាស់ពីការប្រមូលសំរាម និងប្រព្រឹតិ្តកម្មសំណល់សំរាមបានល្អត្រឹមត្រូវ។ នេះក៏ជាមធ្យោបាយមួយដើម្បីផ្សព្វផ្សាយព័ត៌មានតាមរបៀបជិតស្និទ្ធផងដែរ ដោយជួយផ្តល់ជាសម្រាប់ការការពារបរិស្ថានចូលទៅក្នុងជីវភាពប្រចាំថ្ងៃ”។

ទម្រង់នេះ បានជួយឱ្យគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការការពារបរិស្ថានកាន់តែច្បាស់លាស់ ដែលភ្ជាប់ទៅនឹងការអនុវត្តលក្ខណៈវិនិច្ឆ័យបរិស្ថានក្នុងការកសាងជនបទថ្មី។ នៅពេលដែលគ្រួសារនីមួយៗម្ចាស់ការប្រមូល និងតម្រៀបសំរាមយ៉ាងសកម្ម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចប្រើតែម្តង គុណភាពបរិស្ថាននៃតំបន់លំនៅដ្ឋានត្រូវបានកែលម្អបន្តិចម្តងៗ ព្រមទាំងកសាងលក្ខណៈរស់នៅស៊ីវិល័យ និងអភិវឌ្ឍប្រកបដោយចីរភាព។

 អំណោយជាក់ស្តែង បានចែករំលែកការលំបាកជាមួយប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ។

រួមជាមួយនឹងសកម្មភាពការពារបរិស្ថាន អង្គភាពនានាក៏បានចលនាសប្បុរសជន និងអ្នកឧបត្ថម្ភដើម្បីជំនួយគ្រឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សម្លៀកបំពាក់ និងសម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សដែលជួបលំបាក។ អំណោយទាំងនេះបានជួយកាត់បន្ថយការលំបាកជូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។ ទន្ទឹមនិងនោះក៏ពង្រឹងសាមគ្គី និងចំណងមិត្តភាពរវាងកងទ័ពការពារព្រំដែន និងប្រជាជនក្នុងតំបន់ផងដែរ។

អនុសេនីយ៍ឯក ង្វៀនថាញ់ឌូ ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែនរ៉ាចហ្កុក បានឱ្យដឹង៖ “នេះគឺជាសកម្មភាពជាក់ស្តែងមួយ ដែលបង្ហាញពីស្មារតីសកម្ម និងស្ម័គ្រចិត្តរបស់យុវជនក្នុងតំបន់ ព្រមទាំងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនក្នុងការការពារបរិស្ថាន និងកសាងតំបន់ព្រំដែនឆ្នេរសមុទ្រឱ្យកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុន។ ទន្ទឹមនិងនោះ កម្មវិធីក៏បានរួមចំណែកដល់ការឧបត្ថម្ភប្រជាជនក្រីក្រ រឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ព្រមទាំងលើកកម្ពស់តួនាទីរបស់សហគមន៍ក្នុងការកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព សុខភាពល្អ និងចីរភាព”។

នៅពេលខាងមុខ ប៉ុស្តិ៍នការពារព្រំដែនរ៉ាចហ្កុកនឹងបន្តសហការជាមួយសម្ព័ន្ធយុវជន និងស្ថាប័ន ភ្នាក់ងារ និងអង្គការមហាជនក្នុងភូមិភាគដើម្បីរក្សា និងពង្រីកទម្រង់ “ប្តូរសំរាមយកអំណោយ” ដោយផ្តល់អាទិភាពដល់ការអនុវត្តនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ និងតំបន់ដែលមានហានិភ័យនៃការបំពុលបរិស្ថាន។ អង្គភាពនានានឹងពង្រឹងការចលនាអង្គការមហាជន បុគ្គល និងអាជីវកម្មនានា គាំទ្រថវិកានិងសម្ភារៈដើម្បីបន្តរក្សាសកម្មភាពនេះ បង្កើនការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ប្រជាជនឱ្យចូលរួម៕

អត្ថបទនិងរូប៖ គីមគឿង - ហ្វាងវូ

 

 

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។