Thứ năm, 5-11-26 06:45:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

Báo Cà Mau តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

  មូលនិធិហ៊ុនដើមទុនជួយបងប្អូននារីខ្មែរជាច្រើនអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ខែមេសា ឆ្នាំ ២០២៦ “ក្រុមនារីជនជាតិបានឆ្លៀតយកៀផ្ទៃដីទំនេរសម្រាប់ដាំដំណាំរួមផ្សំ” នៅភូមិអានង៉ីប ត្រូវបានបង្កើតឡើងដោយមានសមាជិកា ១៨ នាក់។ ពីប្រភពមូលនិធិហ៊ុនទុនដោយស្ម័គ្រចិត្ត បងប្អូននារីមានលក្ខណៈបន្ថែមក្នុងការវិនិយោគផលិតកម្ម និងកែលម្អប្រាក់ចំណូល។

លោកស្រី ទ្រឿងមីអាញ់ អនុប្រធានសមាគមសហព័ន្ធនារីឃុំវិញមី ឱ្យដឹង៖ ក្រៅពីការដាំដំណាំរួមផ្សំ សមាគមថែមទាំងផ្សារភ្ជាប់ ឧបត្ថម្ភបងប្អូននារីអភិវឌ្ឍរបរតម្បាញនៅនឹងផ្ទះ។ ក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម និងប្រមូលទិញផលិតផលតាមសប្តាហ៍ ជួយសមាជិកាទាំងឡាយឆ្លៀតពេលទំនេរដើម្បីរកប្រាក់ចំណូលបន្ថែម។ ពេលខាងមុខ សមាគមនឹងស្រាវជ្រាវពង្រីកទម្រង់នេះទៅកាន់បណ្តាភូមិផ្សេងទៀត។

ពីប្រភពទុនចូលរួម បងប្អូននារីជាច្រើនបានកែច្នៃផ្ទៃដីទំនេរជុំវិញផ្ទះដើម្បីដាំដំណាំរួមផ្សំ។ បន្លែផ្លែឈើមិនត្រឹមតែបម្រើអាហារក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រភពចំណូលបន្ថែមពីផលិតផលដែលនៅសេសសល់យកទៅលក់នៅផ្សារមូលដ្ឋានទៀតផង។

 ទម្រង់ត្បាញរបស់បងប្អូននារីខ្មែរនៅភូមិអានង៉ីប។

អ្នកមីង យ័ញធីចន សមាជិកនារីភូមិអានង៉ីប បានចែករំលែកថា៖ «តាំងពីចូលរួមក្រុមហ៊ុនទុនមក ខ្ញុំមានប្រាក់បន្ថែមសម្រាប់ទិញពូជ និងពង្រីកផ្ទៃដីដាំដំណាំរួមផ្សំផងដែរ។ បន្លែទើបតែល្មមហូប ចំណែកនៅសល់យកទៅលក់ដើម្បីទូទាត់ថ្លៃភ្លើង ថ្លៃទឹក។ ពេលខាងមុខ ខ្ញុំគ្រោងនឹងដាំបន្ថែមត្រកួន និងស្ពៃខៀវជាដើម»។

ទន្ទឹមនឹងការដាំដំណាំរួមផ្សំ របរតម្បាញបានបើកចេញនូវទិសដៅបង្កើតការងារធ្វើបន្ថែមសម្រាប់ស្ត្រីខ្មែរ។ តាមរយៈការតភ្ជាប់របស់សមាគមនារី បងប្អូនទទួលបានប្រភពវត្ថុធាតុដើមនៃប្រភេទកក់អ៊ូយូ ពីក្រុមហ៊ុនជាដៃគូ និងបានឧបត្ថម្ភម៉ាស៊ីនកែច្នៃសរសៃផងដែរ។ ដោយតម្លៃប្រមូលទិញ ៧ ពាន់ដុង/គីឡូក្រាម សមាជិកម្នាក់ៗអាចរកចំណូលបានចាប់ពី ២ ដល់ ៣ លានដុង/ខែ អាស្រ័យលើបរិមាណផលិតផល នៅនឹងផ្ទះតែម្តង។

 ទម្រង់ឆ្លៀតយកផ្ទៃដីទំនេរដើម្បីដាំដំណាំរួមផ្សំរបស់អ្នកមីង យ័ញធីចន (ខាងឆ្វេងបង្អស់) សមាជិកនារីខ្មែរភូមិអានង៉ីប។

លោកស្រី យ័ញធីអៀន សមាជិកានារីភូមិអានង៉ីប ឱ្យដឹងថា៖ «អាស្រ័យដោយទទួលបានការឧបត្ថម្ភទុនដាំដំណាំរួមផ្សំ និងរបរត្បាញនៅផ្ទះ ខ្ញុំទើបតែម្ចាស់ការជូនកូនទៅសាលារៀន ថែមទាំងមានប្រាក់សម្រាប់ទូទាត់ការចំណាយក្នុងជីវភាពប្រចាំថ្ងៃទៀតផង»។

បណ្ដាទម្រង់នៅភូមិអានង៉ីប កំពុងជួយសមាជិកនារីទាំងឡាយពង្រីកកម្លាំងផ្ទៃក្នុង ឆ្លៀតយកពេលវេលា និងប្រភពធនធានដែលមានស្រាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ឆ្លងតាមនោះ តួនាទីរួមដំណើររបស់អង្គការសមាគមក៏ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឧបត្ថម្ភជាក់ស្តែង ជិតដិតនឹងតម្រូវការ បង្កើតឱកាសបន្ថែមសម្រាប់បងប្អូននារីឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព៕

អត្ថបទនិងរូប៖ ង៉ុកគ្វៀន

 

 

 

 

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។