Thứ bảy, 31-10-26 08:48:32
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

Báo Cà Mau បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

 ​បណ្តាដងផ្លូវគមនាគន៍សំខាន់ៗនៃតំបន់ជនរួមជាតិឃុំ Long Điền កំពុងកសាងជិតបានសម្រេចជាស្ថាពរ។

នៅភូមិ Đầu Lá ឃុំ Long Điền ដែលមានបងប្អូនជនរួមជាតិភាគតិចស្រូបអត្រាប្រមាណ ៧០% នៃចំនួនប្រជាជន ប្រជាជនបានសកម្មរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ចូលរួមអំណរ “ឆ្នាំប្រជាចលនាប៉ិនប្រសប់” បងប្អូនបានរួមវិភាគទានជាទឹកប្រាក់ជាង ៩០ លានដុង សម្រាប់កសាងផ្លូវដីខ្មៅដែលមានប្រវែង ២.២៨០ ម៉ែត្រ ព្រមទាំងបរិច្ចាគដី រួមកម្លាំងលើកកម្ពស់គុណភាពនៃដងផ្លូវគមនាគមន៍។ គិតចាប់ពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ភូមិភាគបានចលនាសាងសង់ស្ពានចំនួន ១៥ ខ្នង ដោយថវិកាសរុបជាង ២,៥ ពាន់លានដុង។

លោកស្រី Hoàng Thuý Nga អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Long Điền បានឱ្យដឹង៖ ភូមិភាគបានជ្រើសរើសភូមិ Đầu Lá ដើម្បីដាក់ពង្រាយទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ពង្រីកកម្លាំងប្រជាជនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សន្សឹមៗឈានឡើងពង្រីកផ្ទៃផ្លូវឱ្យបាន ៤ ម៉ែត្រ។ បណ្តាសំណង់ “បំភ្លឺផ្លូវជនបទ” “ដាំដើមឈើបៃតង” ក៏ត្រូវបានអនុវត្ត កែលម្អទេសភាព និងបម្រើជីវភាពរស់នៅសម្រាប់បងប្អូនប្រជាជនផងដែរ។

នៅភូមិ Cái Giá ឃុំ Hưng Hội សំណង់គមនាគមន៍ជាច្រើនក៏ត្រូវបានសម្រេច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរនៅតាមតំបន់បងប្អូនជនរួមជាតិភាគតិច។ គួរឱ្យកត់សម្គាល់គឺដងផ្លូវចាប់ពីស្ពាន Lý Chí Dũng រហូតដល់ផ្ទះលោក Lý Diên មានប្រវែងជាង ១ គីឡូម៉ែត្រ រួមទាំងស្ពានមួយខ្នង សរុបថវិកាវិនិយោគជាទឹកប្រាក់ជាង ១ ពាន់លានដុង។ ស្ពានតូចចង្អៀតជាច្រើនពីមុនមក ក៏ត្រូវបានពង្រីកឱ្យបានពី ៣ ដល់ ៣,៥ ម៉ែត្រ ដើម្បីបង្កលក្ខណៈឱ្យរថយន្តធ្វើចរាចរណ៍បានងាយស្រួល។

លោក Sơn Bi អ្នកមានកិត្យានុភាពក្នុងតំបន់ជនរួមជាតិនៅភូមិ Cái Giá បានចែករំលែកថា៖ បណ្តាសំណង់គមនាគមន៍ដែលទទួលបានការវិនិយោគ ក៏បានជួយឱ្យបងប្អូនធ្វើដំណើរប្រកបដោយភាពងាយស្រួល និងកាន់តែអំណោយផលក្នុងជីវភាពរស់នៅ និងការផលិតផលដែរ។

 សម្រស់ថ្មីនៃតំបន់ជនរួមជាតិភាគតិចនៅភូមិ Cái Giá ឃុំ Hưng Hội។

យោងតាមសមមិត្ត Phan Minh Tuyền អនុលេខាសាខាបក្ស ប្រធានភូមិ Cái Giá៖ ពីមុនមក បណ្តាដងផ្លូវនៅតូចចង្អៀត ផ្ទៃផ្លូវក្រាលថ្មមិនរាបស្មើ បណ្តោយឱ្យការធ្វើដំណើរជួបការលំបាកខ្លាំង។ ឥឡូវផ្លូវត្រូវបានកៃលម្អ បង្កើនគុណភាព ប្រជាជនមានការឯកភាព និងសប្បាយរីករាយយ៉ាងខ្លាំង។ ភូមិភាគកំពុងស្នើវិនិយោគដងផ្លូវថ្មីប្រមាណ ១០ ខ្សែ ក្នុងនោះមានដងផ្លូវប្រវែង ៣ គីឡូម៉ែត្រ ដងផ្លូវប្រវែង ១ គីឡូម៉ែត្រ និងដងផ្លូវដែលមានប្រវែងជាង ៥០០ ម៉ែត្រផងដែរ។ ប្រជាជនត្រៀមខ្លួនជាស្រេចសម្រាប់ការបរិច្ចាគដី និងរួមចំណែកកម្លាំងពលកម្មដើម្បីឱ្យបណ្តាសំណង់ឆាប់បានដាក់ពង្រាយអនុវត្ត។

ផ្លូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានតភ្ជាប់ ជួយឱ្យការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងការដោះដូរពាណិជ្ជកម្មផ្សេងៗកាន់តែមានភាពងាយស្រួល។ ពីបណ្តាសំណង់ជាក់ស្តែង និងការរួមសហការកម្លាំងពលកម្មរបស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធតំបន់បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau ក៏ត្រូវបានកែលម្អជាបណ្តើរៗ បង្កលក្ខណៈបន្ថែមដើម្បីអភិវឌ្ឍផលិត និងលើកកម្ពស់ជីវភាពរស់នៅ៕

Kim Trúc - Anh Tuấn

 

 

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។