មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។
បណ្ដាប្រតិភូនិងម្ចាស់ឧបត្ថម្ភប្រារព្ធពិធីបើកការដ្ឋានសាងសង់សំណង់បន្ទប់រៀន ៣ បន្ទប់សម្រាប់បង្រៀនអក្សរ Khmer នៅវត្តខ្វែងដង្ហិត (Đìa Muồn)។
ក្ដីសប្បាយរីករាយទ្វេឡើងសម្រាប់ជនរួមជាតិ Khmer នៅភូមិ Vĩnh Lộc ឃុំ Phước Long នៅពេលសំណង់បម្រើការបង្រៀនអក្សរ Khmer ត្រូវបានផ្តើមបើកការដ្ឋានសាងសង់ក្នុងបរិវេណវត្តខ្វែងដង្ហិត (Đìa Muồn)។ ជាច្រើនឆ្នាំកន្លង កន្លែងនេះមិនត្រឹមតែជួយប្អូនៗកុមារតាមភូមិស្រុកឱ្យចេះអាន ចេះសរសេរអក្សរជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងបណ្ដុះមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ដល់ជំនាន់វ័យក្មេងទៀតផង។ ទោះជាយ៉ាងណាក្តី ឆ្លងកាត់ដំណើរការជាច្រើនឆ្នាំ មូលដ្ឋានសម្ភារបង្រៀននិងរៀននៅវត្តមិនអាចចៀសផុតពីការទ្រុឌទ្រោម ដោយត្រូវបន្តដំណើរការក្នុងបន្ទប់រៀនបណ្ដោះអាសន្ននោះទេ។
អាស្រ័យដោយការជួយឧបត្ថម្ភពីបណ្ដាអង្គការ សប្បុរសជន សាលារៀនថ្មីក៏បានចាប់ផ្ដើមបើកការដ្ឋានដំណើរការសាងសង់ផងដែរ។ ដោយថវិកាសរុបចំនួន ១,៥ ពាន់លានដុង សំណង់វិនិយោគសាងសង់ថ្មីមានបន្ទប់រៀនទូលាយ ៣ បន្ទប់ រួមជាមួយតុ កៅអី សម្ភារៈបង្រៀនជាដើម។ ពេលសាងសង់រួចរាល់ សំណង់នេះថែមទាំងបង្កលក្ខណៈសិក្សាល្អប្រសើរជាងសម្រាប់ប្អូនៗកុមារ ទាំងលើកកម្ពស់ប្រសិទ្ធភាពអភិរក្ស និងពង្រីកបណ្ដាតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ផងដែរ។
លោក Trần Anh Khiêm អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phước Long ឱ្យដឹង៖ «ឃុំ Phước Long មានជនជាតិ Khmer ជាង ២.៦០០ នាក់ ស្រូបអត្រា ៥,៥៧% នៃចំនួនប្រជាជន។ ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ការយកចិត្តទុកដាក់ថែទាំប្អូនៗកុមារ Khmer ដែលមានស្ថានភាពលំបាក ក៏ត្រូវបានភូមិភាគយកចិត្តទុកដាក់ជាពិសេស អាស្រ័យហេតុនោះ មិនត្រឹមតែជួយប្អូនៗជំនះការលំបាកជាបណ្ដើរៗប៉ុណ្ណោះទេ ថែមទាំងមានកម្លាំងចិត្តឈានឡើងក្នុងការរៀនសូត្រទៀតផង។ ក្រៅពីការវិនិយោគមូលដ្ឋានសម្ភារបម្រើការបង្រៀនអក្សរ Khmer គ្រប់បណ្ដាគណៈ ផ្នែក រណសិរ្សមាតុភូមិ និងភូមិនានា ថែមទាំងមានសកម្មភាពជាក់ស្ដែងជាច្រើន ដូចជា៖ ពិនិត្យចម្រោះសុខភាព ជូនអំណោយ អាហារូបករណ៍ដល់សិស្សានុសិស្ស Khmer ក្នុងឱកាសដើមឆ្នាំសិក្សាថ្មី បុណ្យសែនព្រះខែជាដើម។ល។»។
អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត លោក Bùi Minh Hải (ទីពីររាប់ពីស្ដាំ) ជូនអំណោយដល់កុមារ Khmer ឃុំ Phước Long។
នៅសាលាអនុវិទ្យាល័យ Hưng Phú ឃុំ Vĩnh Thanh សិស្សានុសិស្សមានស្ថានភាពលំបាកនិយាយរួម និងសិស្ស Khmer និយាយដោយឡែក តែងទទួលបានការឧបត្ថម្ភពីប្រភពមូលនិធិនៃទម្រង់ «សន្លឹកឆ្នោតនៃក្ដីស្រឡាញ់»។ យោងតាមនោះ ករណីនីមួយៗក៏ទទួលបានប្រាក់សុទ្ធចំនួន ៥០០ ពាន់ដុង អំណោយទោះបីមិនធំដុំក៏ដោយ ប៉ុន្តែបានជួយប្អូនៗជាច្រើនមានកម្លាំងចិត្តបន្ថែមទៀតលើដំណើរជំនះការលំបាក ក្រេបជញ្ជក់យកចំណេះដឹង។ ក្រៅពីការជួយឧបត្ថម្ភខាងសម្ភារៈ សាលា និងសម្ព័ន្ធយុវជនឃុំថែមទាំងរៀបចំសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយជាប្រចាំសម្រាប់កុមារ ក្នុងឱកាសបណ្ដាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer ទៀតផង។
ការយកចិត្តទុកដាក់ថែទាំគ្រប់ជ្រុងជ្រោយចំពោះកុមារ Khmer មានស្ថានភាពលំបាក មិនត្រឹមតែជាការជួយឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការបណ្តុះចំណេះដឹង បំប៉នក្ដីស្រមៃទៀតផង។ ទង្វើជាក់ស្ដែងនីមួយៗរួមចំណែកបង្កលក្ខណៈឱ្យប្អូនៗមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានជំនឿជឿជាក់ឈានឡើងក្នុងជីវភាព ថ្ងៃក្រោយរួមដៃកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយថែមទៀត៕
Hữu Thọ

Truyền hình



Xem thêm bình luận