Thứ sáu, 23-10-26 09:58:05
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

Báo Cà Mau ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

 បងស្រី Đỗ Thị Ngọc Hân លេខាសម្ព័ន្ធយុវជនឃុំ Hoà Bình (ទី ៣ គិតពីឆ្វេង) សួរសុខទុក្ខ រួមក្តីសប្បាយជាមួយគ្រួសារអ្នកមីង Nguyễn Ánh Hoa ពេលដែលបានរស់នៅក្នុងផ្ទះថ្មីដ៏រឹងមាំ។

គ្រួសារអ្នកមីង Nguyễn Ánh Hoa នៅភូមិ Thị Trấn A1 មានសមាជិកគ្រួសារចំនួន ១០ នាក់ដែលរស់នៅក្នុងផ្ទះបណ្តោះអាសន្ន រេចរឹល លិចទឹកជាញឹកញាប់។ ដោយគ្មានដីផលិត ជីវភាពគ្រួសារភាគច្រើនគឺប្រកបរបរស៊ីឈ្នួល និងលក់ដូរចល័ត ហេតុនេះតែងតែជួបការលំបាកខ្វះខាតជាប្រចាំ។

ចែករំលែកជាមួយស្ថានភាពគ្រួសារ សម្ព័ន្ធយុវជនឃុំ Hoà Bình បានចលនាសប្បុរសជនឧបត្ថម្ភទឹកប្រាក់ ១០០ លានដុង ដើម្បីសាងសង់ផ្ទះថ្មីមួយខ្នងដ៏រឹងមាំ ជួយឱ្យគ្រួសារអ្នកមីង Hoa មានកន្លែងស្នាក់នៅប្រកបដោយស្ថិរភាព។

នៅក្នុងផ្ទះថ្មី អ្នកមីង Hoa មានក្តីរំភើប និងចែករំលែកថា៖ “អាស្រ័យសម្ព័ន្ធយុវជនឃុំចលនាបានផ្ទះថ្មី ហើយកូនក្មួយក៏បាននាំគនាជួយរុះរើផ្ទះចាស់ផងដែរ។ មានផ្ទះថ្មី កូនក្មួយរបស់ខ្ញុំមានកម្លាំងចិត្តបន្ថែមទៀតក្នុងការទៅធ្វើការរកស៊ី ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព”។

ជាមួយទិសស្លោក ឆ្ពោះទៅកាន់មូលដ្ឋាន ផ្តល់អាទិភាពដល់ប្រជាជន និងយុវវ័យ កុមារដែលមានជីវភាពជួបលំបាក ក្នុងរយៈពេល ៩ ខែកន្លងមក សម្ព័ន្ធយុវជនឃុំបានចាត់តាំងកម្មវិធីជាច្រើនដើម្បីថែទាំសន្តិសុខសង្គម។ គួរឱ្យកត់សម្គាល់គឺកម្មវិធី “ស្តង់ទំនិញ ០ ដុង - បុណ្យចូលឆ្នាំថ្មីដើម្បីអ្នកក្រ” សម្ព័ន្ធយុវជនឃុំបានសហការជាមួយបណ្តាផ្នែក អង្គការមហាជន ចលនាសប្បុរសជនជូនអំណោយ ៣៤០ ចំណែកដល់ប្រជាជនដែលមានស្ថានភាពជួបលំបាក។ ក្រៅពីនោះ សម្ព័ន្ធយុវជនឃុំថែមទាំងសហការជាមួយសម្ព័ន្ធយុវជនខេត្ត និងសាខាសម្ព័ន្ធយុវជនចំណុះ ចលនាសប្បុរសជនជូនអំណោយរាប់រយចំណែកដល់សមាជិកសម្ព័ន្ធយុវជន គ្រួសារក្រីក្រ និងគ្រួសារជួបលំបាកលើភូមិសាស្ត្រ។

សម្ព័ន្ធយុវជនឃុំ Hoà Bình សហការជាមួយសាខាសម្ព័ន្ធយុវជនចងសម្ព័ន្ធមេត្រីភាព ជូនអាហារូបករណ៍ដល់សិស្សដែលជួបលំបាកនៅសាលាបឋមសិក្សា Phan Đình Phùng។

សកម្មភាពគិតគូរដល់សិស្សានុសិស្ស កុមារមាជួបលំបាកក៏ទទួលបានការយកចិត្តទុកដាក់ យោងតាមបណ្តាកម្មវិធី “ទិវាវិស្សមកាលបៃតងឆ្នាំ ២០២៦” និង “ជំនួយប្អូនទៅសាលារៀន”។ ឆ្លងតាមនោះ សម្ព័ន្ធយុវជនឃុំក៏បានជូនអាហារូបករណ៍ ៣៣ កន្លែង អំណោយ ១៤០ ចំណែកដល់សិស្ស គ្រួសារគោលនយោបាយ និងសមាជិកសម្ព័ន្ធយុវជន យុវជនជួបការលំបាក ព្រមទាំងជូនទូសៀវភៅកុមារ និងទូសៀវភៅសម្រាប់កុមារ ២ គ្រឿង និងបំណិនខាងរស់នៅជាដើម។

ការងារថែទាំសុខភាពសហគមន៍ក៏ត្រូវបានសម្ព័ន្ធយុវជនឃុំយកចិត្តទុកដាក់ផងដែរ។ អង្គភាពបានសហការជាមួយសាខាសម្ព័ន្ធយុវជននៃមន្ទីរពេទ្យពហុវិជ្ជា Hoà Bình ចាត់តាំងការពិនិត្យ ពិគ្រោះសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជនជាង ២០០ គ្រួសារដែលជួបលំបាក។ យោងតាមទម្រង់ “ប្រជាចលនាប៉ិនប្រសប់” បានចលនាសប្បុរសជនឧបត្ថម្ភសាងសង់ និងប្រគល់ផ្ទះមេត្តាធម៌ចំនួន ៣ ខ្នងជូនគ្រួសារលំបាក សរុបតម្លៃជាទឹកប្រាក់ ៣៨០ លានដុង។

“ឆ្លងតាមបណ្តាសកម្មភាពសួរសុខទុក្ខ ជូនអំណោយ សាងសង់ផ្ទះមេត្តាធម៌ ជូនអាហារូបករណ៍ និងជួយឧបត្ថម្ភសិស្សក្រីក្រ សម្ព័ន្ធយុវជនឃុំមានបំណងជួយប្រជាជនកាត់បន្ថយការលំបាក បង្កលក្ខណៈដើម្បីឱ្យប្អូនៗបន្តទៅសាលារៀន ព្រមទាំងអប់រំសមាជិកសម្ព័ន្ធយុវជន អំពីស្មារតីនៃការចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍” - បងស្រី Đỗ Ngọc Hân លេខាសម្ព័ន្ធយុវជនឃុំ Hoà Bình បានឱ្យដឹង។

ពេលខាងមុខសម្ព័ន្ធយុវជនឃុំ Hoà Bình នឹងបន្តកៀងគរប្រភពធនធានសង្គមភាវូបនីយកម្ម ពង្រីកទូលាយបណ្តាទម្រង់រូបភាពសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព ផ្សារភ្ជាប់សកម្មភាពស្ម័គ្រចិត្តជាមួយនឹងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កសាងភូមិភាគឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់៕

Tú Quyên

 

 

 

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។