Thứ bảy, 19-9-26 12:56:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទម្រង់តូច តែមានអត្ថន័យធំ

Báo Cà Mau សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សាខាសមាគមនារីសង្កាត់ Kinh Tế ប្រើប្រាស់ប្រភពដែលទទួលបានពីទម្រង់នៃការឧបត្ថម្ភពូជសត្វចិញ្ចឹម ចំណី និងថ្នាំបង្ការជំងឺ ព្រមទាំងសម្ភារៈមួយចំនួនទៀតសម្រាប់គ្រួសារអ្នកមីង Sơn Thị Dươl។

ជាគ្រួសាប្រកៀកបន្ទាត់ក្រ មានវ័យចំណាស់ ហើយប្តីក៏មានជំងឺបេះដូង និងកូនប្រុសម្នាក់មានជំងឺផងដែរ អ្នកមីង Sơn Thị Dươl ក៏ត្រូវមើលថែចៅពីរនាក់ដែលកំពុងស្ថិតក្នុងអាយុចូលរៀនផងដែរ។ បន្ទុកនៃការទទួលខុសត្រូវក្នុងគ្រួសារធ្វើឱ្យជីវិតដ៏លំបាករបស់គាត់កាន់តែលំបាកថែមទៀត។

ដោយយល់អំពីស្ថានភាពរបស់គាត់ សាខាសមាគមនារីភូមិគិញទេ បានផ្តល់ឱ្យគ្រួសាររបស់គាត់នូវកូនទាចំនួន ៣០ ក្បាល និងចំណី ថ្នាំបង្ការជំងឺ និងកញ្ចប់ទំនិញចាំបាច់មួយកញ្ចប់ សរុបចំនួនទឹកប្រាក់ ១ លានដុង។ អំណោយនេះមិនត្រឹមតែជួយគ្រួសារឱ្យយកឈ្នះលើការលំបាកភ្លាមៗប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលបន្ថែមដើម្បីជួយពួកគេឱ្យសម្រេចបានប្រភពចំណូលដែលមានស្ថិរភាពផងដែរ។

អ្នកមីង Sơn Thị Dươl បានចែករំលែកថា៖ «គ្រួសារខ្ញុំកំពុងជួបការលំបាក ព្រោះប្តី និងកូនទាំង ២ នាក់ឈឺ។ ខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងចំពោះការគាំទ្ររបស់សាខាសមាគមនារីក្នុងការផ្តល់កូនទាចំនួន ៣០ ក្បាលសម្រាប់បង្កាត់ពូជ ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចិញ្ចឹមវាឱ្យបានល្អ»។

បណ្តាអង្គការមហាជន និងកងកម្លាំងប្រដាប់អាវុធលើភូមិសាស្ត្រសង្កាត់ ចូលរួមទិញនំដើម្បីគាំទ្រទម្រង់។

ដើម្បីរក្សាសកម្មភាពរបស់ពួកគេ សមាជិកបានចាប់ផ្តើមជាមួយនឹងកិច្ចការសាមញ្ញមួយ៖ ធ្វើនំជាមួយគ្នា។ បច្ចុប្បន្ន គំរូនេះមានស្ត្រីចូលរួមចំនួន ១៥ នាក់ រួមទាំងសមាជិកជាជនជាតិ Khmer ផងដែរ។ បណ្តានំជាច្រើនប្រភេទ ដូចជានំពុម្ព និងនំពងទា ត្រូវបានផ្សព្វផ្សាយនៅលើទំព័រអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ ការបញ្ជាទិញត្រូវបានចងក្រងជារៀងរាល់សប្តាហ៍សម្រាប់ស្ត្រីធ្វើការជាមួយគ្នាដើម្បីធ្វើ វេចខ្ចប់ និងដឹកជញ្ជូនដល់អតិថិជន។

អ្នកស្រី Khương Thị Thuý ប្រធានសាខាសមាគមនារីភូមិ Kinh Tế បានមានប្រសាសន៍ថា៖ «បន្ទាប់ពីគិតគូរចំណាយរួចរាល់ ប្រាក់ចំណេញពីការលក់នំត្រូវបានប្រើប្រាស់សម្រាប់ទិញពូជចិញ្ចឹមបន្តដើម្បីឧបត្ថម្ភដល់បងប្អូនស្ត្រីក្នុងស្ថានភាពលំបាក។ យើងសង្ឃឹមថានឹងអភិវឌ្ឍផលិតផលបន្ថែមទៀត និងបង្កើតមូលនិធិដើម្បីជួយស្ត្រីបន្ថែមទៀត»។

បងប្អូននារីសង្កាត់ Kinh Tế រួមគ្នាអាំងនំ ត្រៀមដើម្បីលក់ឱ្យភ្ញៀវអតិថិជន។

តម្លៃនៃទម្រង់នេះមិនមែនស្ថិតក្នុងទំហំធំរបស់វាទេ ប៉ុន្តែបែរជាស្ថិតនៅក្នុងរបៀបដែលដើមទុនតិចតួចត្រូវបានកែច្នៃឡើងវិញដើម្បីបន្តផ្តល់សេចក្តីស្រឡាញ់។ រៀងរាល់ខែ សាខាពិនិត្យ និងជ្រើសរើសគ្រួសារខ្វះខាតចំនួន ២ គ្រួសារ ដើម្បីឧបត្ថម្ភជីវភាពរស់នៅរបស់ពួកគេ។ ដោយចាប់ផ្តើមជាមួយកូនទាចំនួន ៣០ ក្បាល គ្រួសារជាច្រើនទទួលបានមធ្យោបាយដើម្បីចិញ្ចឹមទា ជួយបង្កើនប្រាក់ចំណូលរបស់ពួកគេឱ្យកាន់តែប្រសើរឡើងបន្តិចម្តងៗ។

ផ្តើមពីបណ្តានំដ៏តូចៗទាំងនេះ មូលនិធិនៃសេចក្តីមេត្តាករុណាត្រូវបានបង្កើតឡើង។ ពីកូនទាដែលបានបរិច្ចាគ ក្តីសង្ឃឹមថ្មីចាប់ផ្តើមរីកដុះដាល។ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" បង្ហាញថា នៅពេលដែលការចែករំលែកត្រូវបានរៀបចំតាមរយៈសកម្មភាពជាក់ស្តែង និងប្រកបដោយចីរភាព សូម្បីតែទម្រង់ដ៏តូចៗក៏អាចបង្កើតតម្លៃដ៏អស្ចារ្យ ដោយបង្កើតទំនុកចិត្ត និងការលើកទឹកចិត្តដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ ដើម្បីឈានឡើងក្នុងការរស់នៅ៕

Kim Trúc

 

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

ប្រមូលផ្តុំកម្លាំង ដើម្បីបង្កើនគុណភាពនៃការអប់រំជំនាញដោយឡែក

ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាចំណុចរបត់នៃប្រវត្តិសាស្ត្រមួយសម្រាប់ខាងវិស័យអប់រំជំនាញដោយឡែករបស់ខេត្តកាម៉ាវ៖ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងត្រូវបានដំណើរការជាផ្លូវការក្រោមទម្រង់ថ្មីមួយបន្ទាប់ពីការរួមបញ្ចូលគ្នា និងត្រៀមស្វាគមន៍សិស្សចំនួន ៩០៤ នាក់ឈានចូលឆ្នាំសិក្សាថ្មី។

រក្សាម៉ាកយីហោគ្រែងឈាម

ត្រឹមតែ៨ ខែបន្ទាប់ពីការដាក់ឱ្យដំណើរការ កសិដ្ឋានផលិតពូជគ្រែងឈាម Cần Giờ - Cà Mau Minh Nhiên ឃុំ Tân Thuận បានផ្គត់ផ្គង់និងនាំចេញទីផ្សារាប់ពាន់លានសម្រាប់ពូជជលផល ដែលភាគច្រើនជាគ្រែងឈាម។ សមិទ្ធផលនេះបានរួមចំណែកជួយឱ្យ Cà Mau កាន់តែអាចធ្វើជាម្ចាស់ការលើបច្ចេកទេសក្នុងការបង្កាត់ពូជ ធានាប្រភពគ្រាប់ពូជក្នុងស្រុក និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អគុណភាព និងតម្លៃសម្រាប់គ្រែងឈាមលើភូមិសាស្ត្រ Cà Mau។

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។