Thứ bảy, 14-11-26 06:33:11
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទូទាំងប្រជាជនបានថែទាំសុខភាព

Báo Cà Mau ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

 ក្រុមពិនិត្យជំងឺបេះដូងតូចពីទីក្រុងហូជីមិញពិនិត្យជំងឺឱ្យប្រជាជនមាត់សម្រទុកាយដូយវ៉ាម

គណៈកម្មាធិការប្រជាជនសង្កាត់ ហ្វាថាញ់ ទើបសហការនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យនិងព្យាបាលជំងឺចល័ត (សមាគមកាកបាទក្រហមខេត្តតីនិញ) ចាត់តាំងកម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាជនដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រ។ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ពិនិត្យ ពិគ្រោះសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាជនជាង ៤០០ នាក់ ស្ថិតក្នុងចំណោមគ្រួសារគោលនយោបាយ គ្រួសារជួបលំបាកដោយថវិកាសរុបជាង ១៥០ លានដុងពីប្រភពចលនាឧបត្ថម្ភ។

វេជ្ជបណ្ឌិត ហ្វិញធីមិញចូវ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យនិងព្យាបាលជំងឺចល័ត បានឱ្យដឹង៖ « ក្នុងដំណើរការពិនិត្យជំងឺចល័តនៅសង្កាត់ ហ្វាថាញ់ យើងខ្ញុំប្រមូលផ្តុំពិនិត្យជម្រើសជំងឺទូទៅមួយចំនួន ស្វែងរកទាន់ពេលករណីមានជំងឺ ណែនាំប្រជាជនពីរបៀបថែទាំសុខភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍»។

ក្រោយការពិនិត្យ ប្រជាជនបានប្រឹក្សាពីទិសដៅព្យាបាល លើកកម្ពស់ការយល់ដឹងពីភាពម្ចាស់ការតាមដានជំងឺនិងការពិនិត្យជម្រើសជាប្រចាំ។ ការយកចិត្តទុកដាក់ដោយអស់ពីចិត្តរបស់ក្រុមគ្រូពេទ្យបានបន្សល់ទុកមនោសញ្ចេតនាដ៏កក់ក្តៅក្នុងចិត្តរបស់ប្រជាជន។

«ខ្ញុំមានជំងឺបេះដូង ឈឺក្រពះនិងឈឺចាប់ពេញរាងកាយ។ សេដ្ឋកិច្ចគ្រួសារជួបលំបាក ដូច្នេះនៅពេលគ្រូពេទ្យមកពិនិត្យជំងឺ ផ្តល់ឱសថព្យាលដល់កន្លែងបែបនេះ ខ្ញុំសប្បាយចិត្តនិងអរគុណខ្លាំងណាស់»។ លោកស្រី ឡេធីឃឹង អាយុ ៧០ ឆ្នាំ នៅសង្កាត់ ហ្វាដុងបានចែករំលែក។

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលពីខាងក្រោយ ការងារថែទាំសុខភាពជូនប្រជាជនបន្តបានគ្រប់កម្រឹត គ្រប់វិស័យ ភូមិភាគ ក៏ជំរុញមាំដល់ភូមិសាស្រ្តមាត់សមុទ្រ។ ជាក់ស្តែងដូចជាឃុំ កាយដូយវ៉ាម បានតភ្ជាប់និងចលនាក្រុមពិនិត្យជំងឺបេះដូងតូចពីទីក្រុងហូជីមិញមកចាត់តាំងការពិនិត្យជំងឺ ផ្តល់ឱសថព្យាលបាលដោយឥតគិតថ្លៃក្នុងឃុំជូនប្រជាជន។ តាមនោះ ប្រជាជនជាង ៣០០ នាក់ស្ថិតក្នុងគ្រួសារកក្រ ជួបទុក្ខលំបាកបានពិនិត្យសុខភាពទូទៅ វាស់ចង្វាក់បេះដូង ឆ្លុះអេកូនិងទទួលថ្នាំឥតគិតថ្លៃ។

ប្រជាជនសង្កាត់ហ្វាថាញ់បានពិនិត្យសុខភាព ផ្តល់ថ្នាំឥតគិចថ្លៃ។

«ខ្ញុំមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ចំណែកចៅរបស់ខ្ញុំវិញគឺគ្រុនក្តៅនិងក្អកប៉ុន្មានថ្ងៃនេះហើយ។ ឮដំណឹងថាមានក្រុមគ្រូពេទ្យមកពីទីក្រុងហូជីមិញចុះមកពិនិត្យជំងឺ ផ្តល់ថ្នាំខ្ញុំនិងចៅក៏បានមកដល់ពិនិត្យជំងឺនៅទីនេះ។ គ្រូពេទ្យមានភាពរាក់ទាក់ យកចិត្តទុកដាក់ ពិនិត្យជំងឺហើយថែមទាំងមានអំណោយយកទៅផ្ទះទៀតផង ខ្ញុំអរគុណការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគនិងសប្បុរសជនទាំងឡាយ»។ លោកស្រី ត្រឹនធីហាញ់អាយុ ៦០ ឆ្នាំ នៅភូមិលេខ ០៤ បានចែករំលែកថា។

សមមិត្ត ផាមគីមគឿង ប្រធានគណៈកម្មធិការរណសិរ្សមាតុភូមិវៀតណាមឃុំកាយដូយវ៉ាមមានប្រសាសន៍ថា៖ កន្លងហើយ ឃុំយុកចិត្តទុកដាក់ជានិច្ច កៀងគរប្រភពថនធានដើម្បីថែទាំសុខុមាលភាព សង្គម ថែទាំសុខភាពប្រជាជន ជាពិសេសគឺករណីជួបទុក្ខលំបាក។ ពេលខាងមុខ គណៈកម្មធិការរណសិរ្សមាតុភូ​មិឃុំបង្កើនតភ្ជាប់អុនវត្តសកម្មភាពមេត្តាធម៌ ទាំងចែករំលែកនឹងប្រជាជនទាំងជួយប្រជាជនខិតចូលជិតសុខាភិបាលទាន់ពេល គុណភាព រីកសាយទិសស្លោកមនុស្សធម៌ មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលពីខាងក្រោយក្នុងការថែទាំសុខភាពសហគមន៍៕

អត្ថបទនិងរូប៖ ថាញ់ហាយ - យ្វីផុង

 

 

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។