Thứ năm, 5-11-26 06:45:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

Báo Cà Mau តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

 

 

 ស្នងការនគរបាលសង្កាត់វិញត្រាច់ជូនអង្ករនិងគ្រឿងឧបភោគបរិភោគដល់គ្រួសារបងស្រី​ យ័ញធីអ៊ុក។

ពីមុនមក ដោយសារស្ថានភាពគ្រួសារជួបលំបាក កូនៗរបស់អ្នកមីង យ័ញធីអ៊ុក នៅអនុសង្កាត់លេខ៤ មិនបានទៅរៀនដូចក្មេងដទៃនោះទេ។ ឥឡូវ អ្នកម្តាយរូបនេះមិនអាចលាក់បាំងនូវក្តីរីករាយបានឡើយពេលដែលកូនៗមានឱកាសបានរៀនអក្សរ។ អ្នកមីង អ៊ុក បានរៀបរាប់ថា៖ «ដោយសារតែបានកម្មាភិបាលនគរបាលសង្កាត់ជួយឧបត្ថម្ភ និងលើកទឹកចិត្ត ទើបកូនៗបានចូលរួមថ្នាក់រៀននៅវត្ត។ ខ្ញុំសប្បាយចិត្តណាស់ សង្ឃឹមថាកូនបានចេះអក្សរដើម្បីមានអនាគតភ្លឺស្វាងជាងមុន»។

ក្តីរីករាយរបស់អ្នកមីង អ៊ុក ទោះបីជាមានសភាពសាមញ្ញ ប៉ុន្តែបានបង្ហាញពីអត្ថន័យនៃការងារប្រជាចលនានៅពេលដែលឆ្លើយតបត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

នៅតាមបណ្តាភូមិដែលមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើន ការងារប្រជាចលនាមិនត្រឹមតែឈប់ត្រឹមការផ្សព្វផ្សាយណែនាំគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានធ្វើជាក់ស្តែងតាមរយៈសកម្មភាពថែទាំជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ កងកម្លាំងនគរបាលសង្កាត់បានយកចិត្តទុកដាក់ស្វែងយល់ទំនាក់ទំនង និងក្តាប់បាននូវអារម្មណ៍ សេចក្តីប៉ងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋ ផ្តើមពីនោះសម្របសម្រួលការឃោសនា ជំនួយឧបត្ថម្ភដល់ករណីជួបការលំបាក និងយកចិត្តទុកដាក់បន្តិចទៀតចំពោះការការពារកុមារ។

ព្រមជាមួយនឹងការចលនាក្មេងៗឱ្យទៅសាលា នគរបាលសង្កាត់ថែមទាំងបានរៀបចំវគ្គបង្រៀនហែលទឹក ណែនាំបច្ចេកទេសការពារ និងទប់ស្កាត់ការលង់ទឹកជូនកុមារទៀតផង។ បង ថាច់គឿង នៅភូមិយ៉ាបនឿក ឱ្យដឹង៖ «កន្លងមក ស្នងការនគរបាលសង្កាត់ក៏បានយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឧបត្ថម្ភអង្ករ ប្រាក់។ល។ ដើម្បីជូនបងប្អូនជួបការលំបាកទាន់ពេលវេលា។ ស្នងការនគរបាលថែមទាំងបានរៀបចំវគ្គបង្រៀនហែលទឹក ការពារទប់ស្កាត់ការលង់ទឹក ដែលធ្វើឱ្យពួកយើងជាឪពុកម្តាយមានការកក់ក្តៅចិត្តអំពីសុវត្ថិភាពរបស់កូនចៅនៅតំបន់ព្រែកទន្លេ»។

វរសេនីយ៍ទោ ង្វៀនវុំាងធំ ប្រធាននគរបាលសង្កាត់ បានឱ្យដឹង៖ កន្លងមក ប្រពៃណីចលនាទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិត្រូវបានផ្លាស់ប្តូរថ្មីជាបណ្តើរៗខ្លឹមសារ និងទម្រង់ផងដែរ។ ជាប់ទាក់ទងនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន។ តាមរយៈការផ្សព្វផ្សាយ និងឃោសនា តួនាទីជាម្ចាស់ការរបស់ប្រជាពលរដ្ឋក្នុងការទប់ស្កាត់ រកឃើញ និងប្រយុទ្ធប្រឆាំងនឹងបទល្មើស គ្រឿងញៀន អំពើអបាយមុខ និងអំពើល្មើសច្បាប់ផ្សេងៗទៀត កាន់តែត្រូវបានយកចិត្តទុកដាក់ និងពង្រីកកម្លាំងសរុបនៃប្រព័ន្ធនយោបាយទាំងមូល និងទាំងក្នុងសហគមន៍ផងដែរ។

ស្នងការនគរបាលវិញត្រាច់តែងយកចិត្តទុកដាក់ និងលើកទឹកចិត្តប្អូនៗកូនក្មួយជនរួមជាតិខ្មែរដែលមានជីវភាពជួបលំបាកបានទៅសាលា។

ក្រៅពីនោះ ការងារប្រជាចលនាមានការប្រែប្រួលជាវិជ្ជមាននៅពេលដែលកងកម្លាំងនគរបាលបង្កើនទំនាក់ទំនង ស្តាប់យោបល់ និងក្តាប់បាននូវអារម្មណ៍ សេចក្តីប៉ងប្រាថ្នាដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាជន។ បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានត្រូវបានយកចិត្តទុកដាក់ និងផ្តល់យោបល់ដោះស្រាយទាន់ពេលវេលាចាប់តាំងពីមូលដ្ឋាន កាត់បន្ថយហានិភ័យនៃការបង្កើតជាករណីស្មុគស្មាញ។ តាមរយៈនោះ ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកងកម្លាំងនគរបាល និងប្រជាជនបន្តត្រូវបានពង្រឹង និងលើកកម្ពស់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ និងកងកម្លាំងនគរបាល។

វរសេនីយ៍ទោ ង្វៀនវុំាងធំ បានបន្ថែមទៀតថា៖ «នាពេលខាងមុខ អង្គភាពនឹងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនសង្កាត់ ណែនាំផ្សព្វផ្សាយមានប្រសិទ្ធភាពនូវបណ្តាសំណុំឯកសាររបស់បក្ស រដ្ឋ ក្រសួងសន្តិសុខ និងនគរបាលខេត្តស្តីពីការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងចលនាមហាជនទាំងអស់គ្នាការពារសន្តិសុខមាតុភូមិ។ ក្នុងនោះ យកចិត្តទុកដាក់ពង្រឹងចលនានៅតាមបណ្តាតំបន់ដែលមានភាពស្មុគស្មាញអំពីសន្តិសុខ និងសណ្តាប់ធ្នាប់ ឃោសនាប្រជាពលរដ្ឋឱ្យចូលរួមក្នុងកម្មវិធីជាតិប្រយុទ្ធប្រឆាំងបទល្មើស កសាង និងពង្រីកទូលំទូលាយនូវទម្រង់ការពារខ្លួនឯង គ្រប់គ្រងខ្លួនឯង និងផ្សះផ្សាខ្លួនឯងនៅមូលដ្ឋាន»៕

អត្ថបទនិងរូប៖ ឡាមខាញ់

 

 

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។

ក្ដីរីករាយដ៏ពេញលេញក្នុងរដូវបុណ្យសែនដូនតា

អនុវត្តសេចក្ដីសម្រេចលេខ ២៥ របស់មន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ស្តីពីការអនុវត្តសាកល្បងទម្រង់រូបភាពឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សម្រុះមុខនៃរបរចិញ្ចឹមជីវិតសហគមន៍ មាន ១០ គ្រួសារក្រីក្រ និងជួបការលំបាកជាជនរួមជាតិ Khmer នៅឃុំ Vĩnh Hậu ត្រូវបានឧបត្ថម្ភពូជសត្វ និងចំណីសត្វចិញ្ចឹម។ ពីប្រភពឧបត្ថម្ភជាក់ស្ដែងនេះ មាមីងបងប្អូនមានបន្ថែមមុខរបរចិញ្ចឹមជីវិត ចំណូល និងសេចក្ដីរីករាយទទួលបុណ្យសែនដូនតាផងដែរ។

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។