Thứ sáu, 6-11-26 14:59:29
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

Báo Cà Mau ​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

 កសិករឃុំហុងយ៉ឹនចូលរួមថ្នាក់បណ្តុះបណ្តាលគ្របដណ្តប់សមភាពភេទ និងយកកសិករជាស្នូលក្នុង “ការគ្រប់គ្រងជីជាតិឱ្យបានត្រឹមត្រូវ”។

​កម្មវិធីនេះមានគោលដៅលើកកម្ពស់តួនាទីរបស់កសិករ ពិសេសគឺនារីក្នុងផលិតកសិកម្ម លើកកម្ពស់ប្រសិទ្ធភាពបង្កបង្កើនស្រូវ - បង្គា និងជំរុញការអភិវឌ្ឍកសិកម្មបៃតងស្ថេរភាព។

​សកម្មភាពនេះបានដាក់ឱ្យដំណើរការក្នុងក្របខ័ណ្ឌនៃគម្រោង “អភិវឌ្ឍន៍ដោយចីរភាព ១ លានហិកតាស្រូវគុណភាពខ្ពស់ និងបញ្ចេញបំភាយឧស្ម័នទាប គួបផ្សំកំណើនបៃតងនៅតំបន់ដីសណ្តទន្លេមេគង្គដល់ឆ្នាំ ២០៣០” ដោយចូលរួមរបស់កសិករជាង ៥០ នាក់មកពីសហករណ៍ ២ រួមមាន៖ ហ្វាផាត (ភូមិ តាគី) និង ១៤/១០ (ភូមិ តាបែន)។

​ស្រូវ - បង្គា ជាប្រព័ន្ធកសិកម្មជាក់លាក់ ទាមទារការគ្រប់គ្រងជីជាតិត្រូវស្របតាមលក្ខណៈដីធ្លី ប្រភពទឹក រដូវកាល និងជីវភាពរបស់គ្រួសារនីមួយៗ។ ហេតុនេះ ក្រៅពីការណែនាំបច្ចេកទេសអំពីប្រភេទជី កម្រិត និងពេល ប្រើប្រាស់ កម្មវិធីក៏យកចិត្តទុកដាក់ស្វែងយល់ថា តើនរណាជាអ្នកអនុវត្តផ្ទាល់ តើនរណាចូលរួមសម្រេចចិត្តផលិត តម្រូវការទទួលបានព័ត៌មានរបស់កសិករ និងកត្តាដែលជះឥទ្ធិពលដល់ការអនុវត្តបច្ចេកទេសក្នុងការអនុវត្តជាក់ស្តែង។

​ក្នុងថ្នាក់បណ្តុះបណ្តាលកសិករទាំង ២សហករណ៍ បានចែកក្រុមដើម្បីពិភាក្សាពីតួនាទីរបស់សមាជិកក្នុងផលិតស្រូវ - បង្គា វិធីសាស្ត្រសម្រេចចិត្ត ភាពងាយស្រួល ការលំបាក និងតម្រូវការទទួលបានព័ត៌មានបច្ចេកទេស។

​លោក វ៉ឌឹកតង នាយកសហករណ៍ហ្វាផាតឱ្យដឹងថា៖ “កសិករនៃសហករណ៍ហ្វាផាត មានការរំភើបរីករាយជាខ្លាំង នៅពេលដែលបានចូលរួមផ្ទាល់ក្នុងការពិភាក្សា និងចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងជីជាតិក្នុងការធ្វើស្រែស្រូវ - បង្គា។ រឿងដែលគួរឱ្យរីករាយនោះគឺ ទាក់ទាញបាននារីជាច្រើនរូប ពួកគាត់ក៏ហ៊ានឡើងមតិ ចែករំលែកបទពិសោធន៍ និងមានទំនុកចិត្តជាងមុននៅពេលនិយាយអំពីតួនាទីរបស់ខ្លួនក្នុងផលិតកម្ម ក៏ដូចជាក្នុងការសម្រេចចិត្តរបស់គ្រួសារ”។

​អ្នកស្រី ឡេធីប៊ិចង៉ឹង សមាជិកសហករណ៍១៤/១០ ឃុំហុងយ៉ឹន ចែករំលែកថា៖ “ខ្ញុំធ្វើស្រែផ្ទាល់ រួមជាមួយម្តីគិតគូរទិញជី និងសម្ភារៈ។ បានចូលរួមហ្វឹកហាត់ និងបញ្ចេញមតិរបស់ខ្លួនជួយឱ្យនារីមានព័ត៌មានបន្ថែម មានទំនុកចិត្តជាងមុនពេលរួមជាមួយគ្រួសារពិភាក្សា និងសម្រេចចិត្តលើបញ្ហាពាក់ព័ន្ធនឹងផលិតកម្ម”។

 គ្រឿងយន្តក្នុងកសិកម្មនៅឃុំហុងយ៉ឹនឆ្ពោះទៅគោលដៅអភិវឌ្ឍន៍កសិកម្មបៃតង និងស្ថេរភាព។

​វិធីសាស្ត្រយកកសិករជាមណ្ឌល យកចិត្តទុកដាក់គ្របដណ្ដប់លើកកម្ពស់តួនាទីទាំងបុរស និងនារីក្នុងផលិតកសិកម្ម។ តាមនោះ កសិករមានលក្ខណៈបន្ថែមទទួលយកចំណេះដឹង លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ជី កាត់បន្ថយចំណាយដើមទុន ឆ្ពោះទៅផលិតស្រូវ - បង្គានឹងនរ គុណភាពខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។ ចំណុចនេះគឺសមស្របទៅនឹងគោលដៅអភិវឌ្ឍន៍កសិកម្មបៃតងនៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងនោះមានខេត្តកាម៉ៅ។

​​បណ្ឌិត លេឡេគីវហ៊ីវ អនុប្រធានការិយាល័យដំដុះ និងការពាររុក្ខជាតិ សាខាដំដុះ និងការពាររុក្ខជាតិខេត្តកាម៉ាវវាយតម្លៃថា៖ “ការស្តាប់នារី កសិករខ្មែរ និងគ្រួសារមានលក្ខណៈផលិតខុសៗគ្នា ជួយឱ្យស្ថាប័នជំនាញយល់ច្បាស់ជាងពីតម្រូវការ ក៏ដូចជាឧបសគ្គនានាក្នុងការទទួលបានបច្ចេកទេស។ នេះជាមូលដ្ឋានដើម្បីរៀបចំសកម្មភាពអភិវឌ្ឍន៍កសិកម្ម និងគាំទ្រការគ្រប់គ្រងជីជាតិឱ្យស្របតាមភាពជាក់ស្តែងជាងមុន ធានាការណែនាំបច្ចេកទេសបានទៅដល់គោលដៅត្រឹមត្រូវ និងអនុវត្តមានប្រសិទ្ធភាព”។

​ក្នុងផលិតកសិកម្ម ការគ្រប់គ្រងជីជាតិត្រឹមត្រូវ គោលការណ៍ប្រើប្រាស់ជីចំប្រភេទ គ្រប់ចំនួន ចំពេល ចំទីតាំង និងត្រូវវិធីសាស្ត្រ គឺអាចពង្រីក ប្រសិទ្ធភាពបានលុះត្រាតែសមស្របទៅនឹងលក្ខណៈជាក់ស្តែងរបស់អ្នកផលិត។ ក្រៅពីនោះ ការលើកកម្ពស់តួនាទីរបស់នារីក្នុងផលិតកសិកម្ម មិនត្រឹមតែជាសមភាពភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកអនុវត្តកសិកម្មបៃតង ចីរភាព និងជាសហគមន៍អភិវឌ្ឍន៍គ្របដណ្តប់មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ។

​អត្ថបទនិងរូប៖ ថាញ់ហាយ - ហ្វាងដាំង

 

 

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។

លើកស្ទួយនូវក្ដីស្រមៃរបស់ប្អូនៗ

មិនត្រឹមតែបានជួយឧបត្ថម្ភខាងលក្ខណៈសិក្សា និងថែទាំសុខភាពប៉ុណ្ណោះទេ កុមារ Khmer ទាំងឡាយដែលមានស្ថានភាពលំបាកថែមទាំងបានបង្កឱកាសកម្សាន្តសប្បាយ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ ចាប់ពីបណ្ដាគោលនយោបាយសន្តិសុខសង្គមជាក់ស្ដែង រហូតដល់ការរួមដៃរបស់សហគមន៍ កំពុងរួមចំណែកពូនជ្រុំនូវបណ្ដាក្ដីស្រមៃ បន្ថែមកម្លាំងចិត្តដើម្បីលើកស្ទួយប្អូនៗលើដំណើរឆ្ពោះទៅកសាងអនាគតទៀតផង។