Thứ hai, 9-11-26 12:57:18
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

Báo Cà Mau ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សិស្សសាលាវិ្យាល័យកាម៉ាវចែករំលែកពីវិធីសាស្ត្ររៀនពូកែ និងបទពិសោធសិក្សាស្រាវជ្រាវដោយខ្លួនឯង និងរបៀបទាញយក AI មានប្រសិទ្ធភាព។

ទំនើបកម្មគ្រប់គ្រង និងបង្រៀន

ប៉ុន្មានឆ្នាំកន្លងមក សាលាវិទ្យាល័យកាម៉ាវ បានធ្វើឱ្យទំនើបកម្មកិច្ចគ្រប់គ្រង និង បង្រៀនជាលំដាប់។ មកទល់ពេលនេះ គ្រឹះស្ថានអប់រំនេះបានសម្រេចបរិវត្តកម្មឌីជីថលជាមូលដ្ឋានលើដំណាក់កាលសំខាន់ៗជាច្រើនដូចជា៖ ហត្ថលេខាឌីជីថល កំណត់ត្រាសិក្សាឌីជីថល វិនិច្ឆ័យេកសាររដ្ឋបាលផ្ទៃក្នុង និងគ្រប់គ្រងនយោជិត។ ជាពិសេស ពីឆ្នាំសិក្សា ២០២៦-២០២៧ គ្រឹះស្ថានអប់រំនេះបានផ្សព្វផ្សាយផ្តល់សញ្ញាបត្រវិទ្យាល័យតាមប្រពៃណី និងប័ណ្ណអេឡិចត្រូនិក បង្កើតជាបុព្វបទឆ្ពោះទៅផ្តល់ ប័ណ្ណអេឡិចត្រូនិកទាំងស្រុងនាពេលអនាគត។

រួមជាមួយនោះ ការនាំយក AI ចូលក្នុងបរិស្ថានអប់រំបានអនុវត្តមានរបៀបរៀប រយ និងប្រុងប្រយ័ត្ន។ ដើមខែតុលាថ្មីៗនេះ គ្រូបង្រៀន ១៦០ នាក់របស់សាលាបានបញ្ចប់កម្មវិធីសិក្សាលើវេទិកា “ប្រជាសិក្សាឌីជីថល” ខេត្តកាម៉ាវ។ សាលា បានត្រៀមរាល់លក្ខណៈដើម្បីអនុវត្តបង្រៀនជំនាញប្រើប្រាស់ AI ជូនសិស្សានុសិស្ស (១២ មេរៀន/ថ្នាក់/ឆ្នាំសិក្សា) ពេលក្រសួងអប់រំ និងបណ្តុះបណ្តាលបែងចែកកម្មវិធីជាក់ស្តែងភ្លាម។

លោក វ៉ូថាញហ៊ុង ចាហ្វាងសាលាវិទ្យាល័យ កាម៉ាវ ចែករំលែកថា៖ “សាលាយកចិត្តទុកដាក់បណ្តុះបណ្តាលការអនុវត្ត AI ជូនគ្រូបង្រៀនគ្រប់រូប ប៉ុន្តែតែងរំលឹកត្រូវពិចារណាហ្មត់ចត់ពេលប្រើប្រាស់។ ចំពោះសិស្សានុសិស្សក៏ដូចគ្នាដែរ បច្ចេកវិទ្យាជាឧបករណ៍គាំទ្រយ៉ាងសកម្ម ប៉ុន្តែស្មារតីស្វ័យសិក្សា និងស្រាវជ្រាវដោយខ្លួនឯងនៅតែជាស្នូល។ យើងខ្ញុំឆ្ពោះទៅរកការកសាងបរិស្ថានទាំងគ្រូ និងសិស្សសុទ្ធតែម្ចាស់ការលើបច្ចេកវិទ្យា មិនមែនពឹងផ្អែកលើបច្ចេកវិទ្យាទេ”។

ថ្នាក់ទី ១២B4 នៃសាលាវិទ្យាល័យកាម៉ាវអនុវត្តវិញ្ញាសាព័ត៌មានវិទ្យាកាលព្រឹក។

អនុវត្តបច្ចេកវិទ្យាមានភារកិច្ច

ចំណុចមួយដែលលេចធ្លោគួរឱ្យចាប់អារម្មណ៍នៃសប្តាហ៍នោះគឺពេលជួបប្រាស្រ័យរៀនសូត្រក្រោមទង់ជាតិ។ នៅទីនេះ សិស្សានុសិស្សបានចែករំលែកផ្ទាល់នូវវិធីសាស្ត្រសិក្សាល្អៗ បទពិសោធន៍ស្រាវជ្រាវដោយខ្លួនឯង និងរបៀប រុករកបណ្តាញវេទិកា AI ដោយប្រសិទ្ធភាព។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យសិស្សានុសិស្សខិតចូលជិតបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ថែមទាំងតម្រង់ទិសប្រើប្រាស់ AI ដោយសុវត្ថិភាព មានភារកិច្ច ចេះការពារទិន្នន័យផ្ទាល់ខ្លួន និងវាយតម្លៃកម្រិតគួរឱ្យទុកចិត្តនៃព័ត៌មានទៀតផង។

ការពិតសឱ្យឃើញថា សិស្សានុសិស្សជាច្រើនបានម្ចាស់ការនាំយកឧបករណ៍បញ្ញាសប្បនិម្មិតចូលក្នុងដំណើរការស្វ័យសិក្សាដោយភាពបត់បែន និងសម្រង់។ ប្អូន ផាមឡឹមហាមី ថ្នាក់ទី ១២បេ៤ សាលាវិទ្យាល័យ កាម៉ាវ តែងប្រើប្រាស់ ChatGPT ឬ Gemini ដើម្បីជំនួយដោះស្រាយលំហាត់ពេលមិនទាន់បានជួបប្រាស្រ័យផ្ទាល់ជាមួយគ្រូបង្រៀន។

ប្អូន ហាមី រៀបរាប់៖ “ប្អូនប្រើប្រាស់ AI ដើម្បីដោះស្រាយលំហាត់ និងយោងមើលការពន្យល់ ប៉ុន្តែដំបូងត្រូវគិតដោយខ្លួនឯង និងខិតខំធ្វើលំហាត់ មិនបំពានពេកទេ។ AI ដោះស្រាយបានទម្រង់លំហាត់ពិបាកៗជាច្រើន ប៉ុន្តែពេលខ្លះត្រូវ ពេលខ្លះខុស ហេតុនោះ អ្នកសិក្សាត្រូវតែចេះវិភាគ និងសម្រង់ព័ត៌មានត្រឹមត្រូវ”។

អត្ថបទនិងរូប៖ ង្វៀនក្វុក

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។

សេដ្ឋកិច្ចរឹងមាំ - អនាគតរុងរឿង

មិនពឹងផ្អែកលើដំណាំតែមួយប្រភេទប៉ុណ្ណោះទេ គ្រួសារបងប្អូនជនរួមជាតិភាគតិចជាច្រើនលើភូមិសាស្ត្រខេត្ត បានម្ចាស់ការធ្វើពិពិធកម្មផលិតកម្ម ឆ្លៀតយកដីធ្លីគ្រប់កុងដើម្បីបង្កើតប្រភពចំណូលបន្ថែម។ ចាប់ពីដំណាំរួមផ្សំរយៈពេលខ្លី រហូតដល់ខ្ទឹមក្រហម ទំពាំងបារាំង ម្ទេស និងពូជដំណាំគ្រប់ប្រភេទ ទម្រង់នីមួយៗកំពុងបើកចេញនូវទិសដៅមុខរបរចិញ្ចឹមជីវិតបន្ថែម រួមចំណែកលើកកម្ពស់ប្រាក់ចំណូល ធ្វើឱ្យជីវភាពមានស្ថិរភាព។

រឹតបន្តឹងនៃការទំនាក់ទំនងជាមួយប្រជាជន

តាមរយៈសកម្មភាពការងារជាក់ស្តែង ស្នងការនគរបាលសង្កាត់វិញចាច់ បាននាំយកការងារប្រជាចលនាស៊ីជម្រៅជាបណ្តើរៗ រួមចំណែកគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិចដែលជួបលំបាកលើភូមិសាស្ត្រ ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលផងដែរ។

បងប្អូននារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច

តាមរយៈបណ្ដាទម្រង់ជាក់ស្ដែងជាច្រ់ន សមាគមសហព័ន្ធនារីឃុំវិញមី បានឧបត្ថម្ភសមាជិកា ពិសេសគឺស្ត្រីជនជាតិខ្មែរ ឱ្យអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងឈានទៅរកស្ថិរភាពជីវភាពជាសន្សឹមៗទៀតផង។

ជួយកុមារឱ្យចេះវិធីការពារខ្លួនឯង

កុមារអាចជួបប្រទះនឹងស្ថានភាពមិនមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ស្របពេលដែលមិនមែនគ្រប់ពេលវេលាសុទ្ធតែមានមនុស្សចាស់នៅក្បែរនោះឡើយ។ អាស្រ័យហេតុនេះ ក្នុងពេលកន្លងមក សមាគមសហព័ន្ធនារីខេត្ត Cà Mau តែងយកចិត្តទុកដាក់ណែនាំកុមារឱ្យចេះសម្គាល់គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងវិធីបង្ការទប់ស្កាត់ និងស្វែងរកមនុស្សចាស់គួរជាទីទុកចិត្តនៅពេលចាំបាច់។

បរិស្ថានស្អាត សហគមន៍មានសុខភាពល្អ

រដូវវស្សា គឺជាពេលដែលជំងឺគ្រុនឈាម Dengue មានហានិភ័យផ្ទុះឡើងខ្លាំង។ បណ្ដាឧបករណ៍ផ្ទុកទឹក និងវត្ថុសំណល់ដក់ទឹកជុំវិញផ្ទះ បើសិនជាមិនបានចាត់ចែងលុបបំបាត់ទេនោះ នឹងក្លាយជាកន្លែងកកើតមូសបង្កជំងឺជាក់ជាមិនខាន។ ហេតុដូច្នេះហើយ ក្រៅពីការចូលរួមយ៉ាងប្តូរផ្តាច់របស់ផ្នែកសុខាភិបាល និងរដ្ឋអំណាចភូមិភាគ ស្មារតីរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

បណ្តាដងផ្លូវបើកចំហរសម្រាប់ការផ្លាស់ថ្មី

បណ្តាដងផ្លូវដែលត្រូវបានបង្កើនគុណភាព ស្ពានថ្មីៗត្រូវបានសាងសង់ កំពុងធ្វើឱ្យផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិភាគតិចនៅ Cà Mau។ ដោយប្រភពធនធានវិនិយោគរបស់រដ្ឋ និងការរួមកម្លាំងរបស់បងប្អូនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធជនបទក៏បានកែលម្អឱ្យកាន់តែល្អប្រសើរជាបណ្តើរៗផងដែរ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញមានភាពងាយស្រួល ជីវភាពរស់នៅរបស់បងប្អូនកាន់តែត្រូវបានលើកកម្ពស់។