Thứ hai, 23-11-26 07:23:18
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

Báo Cà Mau នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

បង Lâm Rit Thi ថែទាំចម្ការខ្ទឹមស្លឹក ដើម្បីបម្រើទីផ្សារបុណ្យ Tết។

រដូវបុណ្យចូល Tết ឆ្នាំនេះ អាកាសធាតុអំណោយផលជួយឱ្យចម្ការបន្លែរបស់បងប្អូនជនជាតិខ្មែរ លូតលាស់បែកមែកសាខាល្អ។ បង Chau Đa កសិករ Khmer ដែលមានបទពិសោធន៍នៅអនុសង្កាត់ Biển Đông A កំពុងឈរនៅក្បែរវាលប៉េងប៉ោះដែលកំពុងពេញកម្លាំង។ រដូវបុណ្យចូលឆ្នាំនេះ បង Chau Đa បានដាំប៉េងប៉ោះចំនួន ២ កុង។ តាមសម្ដីរបស់គាត់ ដោយសញ្ញាទីផ្សារនៅឆ្នាំនេះ បងប្អូនកសិករនរណាក៏សប្បាយចិត្តនិងសង្ឃឹមទុកខ្ពស់ដែរ។

បង Chau Đa ចែករំលែកថា៖ "ឆ្នាំនេះ កសិករដាំបន្លែចម្រុះជាច្រើនប្រភេទដើម្បីបម្រើទីផ្សារបុណ្យ Tết។ នរណាក៏សង្ឃឹមថាតម្លៃនឹងសមរម្យ និងមានស្ថិរភាព ដើម្បីមានប្រាក់ជួសជុល និងតុបតែងផ្ទះសម្បែងសម្រាប់ទទួលអំណរឆ្នាំថ្មី"។

បង Lâm Rit Thi ជាកសិករមានបទពិសោធន៍រស់នៅអនុសង្កាត់ Biển Đông A ដែរនោះ ក៏កំពុងថែទាំចម្ការខ្ទឹមស្លឹក ១ កុង និងអំបើសសារាយ ព្រមទាំងជីវ៉ាន់ស៊ុយ ៤ កុងផងដែរ។

បង Rit Thi ចែករំលែក៖ "តាមការគិតគូរ បុណ្យចូលឆ្នាំកាលពីឆ្នាំទៅ គ្រាប់ជីអាណិត មានតម្លៃប្រហែល ៦៥ ពាន់ដុង/គីឡូក្រាម។ ឆ្នាំនេះ តម្លៃគ្រាប់ខ្ពស់ជាងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ឃើញវាលដំណាំលូតលាស់ល្អ ថែមទាំងតម្លៃមានសង្ឃឹម នរណាក៏សប្បាយចិត្ត ជឿជាក់ថាឆ្នាំនេះនឹងទទួលនិទាឃរដូវបានធូរធារជាងមុន"។

លោកស្រី Ngô Thị Bích Loan ប្រធានសមាគមកសិករសង្កាត់ Hiệp Thành ចុះសួរសុខទុក្ខរបស់កសិករខ្មែរនៅ Biển Đông A។

អំពីទិដ្ឋភាពកសិកម្មនៅមូលដ្ឋានក្នុងឱកាសបុណ្យ Tết ២០២៦ លោកស្រី Ngô Thị Bích Loan ប្រធានសមាគមកសិករសង្កាត់ Hiệp Thành បានវាយតម្លៃថា៖ "ឆ្នាំនេះ បងប្អូនកសិករ ពិសេសគឺបងប្អូនជនជាតិ Khmer មានភាពសកម្មណាស់ក្នុងការផលិត ចាប់តាំងពីការស្វែងយល់ទីផ្សារ រហូតដល់ការបែងចែករដូវកាលដាំដុះកសិផលឱ្យបានសមស្រប។ សញ្ញាតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំគឺល្អណាស់ និងមានសង្ឃឹម។ សមាគមកសិករនឹងបន្តនៅក្បែរ និងគាំទ្រដើម្បីឱ្យបងប្អូនមិនត្រឹមតែរីករាយបុណ្យចូលឆ្នាំបានឆ្អែតស្កប់ស្កល់ប៉ុណ្ណោះទេ ថែមទាំងអាចមានជីវភាពធូរធារប្រកបដោយចីរភាពនៅលើទឹកដីកំណើតទៀតផង"។

តំណក់ញើសដែលស្រក់ចុះលើដីទួលថ្ងៃនេះ សង្ឃឹមថានឹងក្លាយជារសជាតិផ្អែមនៃបាយម្ហូបដ៏សម្បូរបែប និងពេញលេញក្នុងថ្ងៃដើមឆ្នាំថ្មី។ ពន្លឺថ្ងៃនៃនិទាឃរដូវកំពុងក្រាលពណ៌មាសនៅលើចម្ការបន្លែ។ ចំពោះបងប្អូននៅភូមិចម្ការ ហាក់ដូចជានិទាឃរដូវបានមកដល់យ៉ាងឆាប់រហ័ស៕

Đờ Ni - Danh Điệp

និទាឃរដូវឆាប់មកដល់ភូមិចម្ការ

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលមកកាន់តំបន់ដីផ្នោរ សង្កាត់ Hiệp Thành ខេត្ត Cà Mau ជំនោរខ្យល់បូព៌ាបាននាំមកនូវរសជាតិប្រៃនៃសមុទ្រ និងសញ្ញាដ៏កក់ក្ដៅនៃនិទាឃរដូវ ដ៏សម្បូរសប្បាយ។ នៅលើវាលស្រែនៃអនុសង្កាត់ Biển Đông A បរិយាកាសពលកម្មមានភាពមមាញឹក ដោយសារប្រជាជននៅទីនេះតែងប្រាប់គ្នាថា៖ “ទទួលបុណ្យចូលឆ្នាំធំឬតូច គឺអាស្រ័យលើរដូវផលដំណាំនេះទាំងអស់”។

សង្ឃឹមស្រូវរដូវប្រាំងបានផលពេញបរិបូរណ៍

ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមវាលស្រែនៃតំបន់ទឹកសាបស្ថិរភាព នៃឃុំ Hồng Dân កសិករកំពុងមមាញឹកចុះពូជស្រូវរដូវប្រាំងសម្រាប់ឆ្នាំ ២០២៥-២០២៦។ ដើម្បីលើកកម្ពស់ទិន្នផល តាំងពីដើមរដូវ រដ្ឋអំណាចភូមិភាគបានដាក់ចេញនូវការចង្អុលការផលិត បង្ការទប់ស្កាត់ជំងឺ ធានាឱ្យកសិករទទួលបានរដូវអំណោយផល សប្បាយរីករាយទទួលអំណរឆ្នាំថ្មី និងបុណ្យ Tết។

បំភ្លឺដងផ្លូវភូមិស្រុក

មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្ស​និងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ទូទាំងប្រជាជនបានថែទាំសុខភាព

ដល់អស់ខែ តុលា ឆ្នាំ២០២៦ ខេត្តកាម៉ាវបានសុក្រឹតពិនិត្យសុខភាព ពិនិត្យជម្រើសជំងឺជាង ២,១ លាននាក់ សម្រេចជាង ៩៩% ​ជាភូមិភាគដែលនាំមុខទូទាំងប្រទេសអំពីអត្រាគ្របដណ្តប់ពិនិត្យសុខភាពជាប្រចាំជូនប្រជាជន។ ចំណុចគួរឱ្យកត់សម្គាល់គឺក្រៅពីការផ្សព្វផ្សាយ​យុទ្ធនាការពិនិត្យជំងឺជាវិសាលភាពច្រើនលើក ភូមិភាគក៏បានម្ចាស់ការសហការពិនិត្យជំងឺផ្តល់ឱសថដោយឥតគិតថ្លៃជូនគ្រួសារក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយ។ យោងតាមនោះ ក៏​រួមចំណែកអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីការថែទាំ ការពារ បង្កើនសុខភាពប្រជាជន។

ដើម្បីធានាកុមារគ្រប់រូបបានទៅរៀន

ដោយប្តេជ្ញាចិត្ត "ធានាថាគ្មានសិស្សណាម្នាក់ត្រូវបង្ខំឱ្យឈប់រៀនដោយសារស្ថានភាពលំបាក" សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ និងសាលារៀនទូទាំងខេត្តបាននិងកំពុងធ្វើចលនា ឧបត្ថម្ភរាល់ករណីចាំបាច់ដើម្បីជំនួយដល់សិស្សសាលា។ តាមរយៈការចលនាសង្គម អាហារូបករណ៍ មធ្យោបាយទៅសាលា និងសិក្ខូបករណ៍ជួយសម្រាលក្តីបារម្ភសម្រាប់គ្រួសារដែលជួបលំបាក បង្កលក្ខណៈឱ្យសិស្សានុសិស្ស ជម្នះការលំបាក ដើម្បីបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។

រួមគ្នាការពារបរិស្ថាន

រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល

ការបំផុសស្មារតីស្រាវជ្រាវស្វែងយល់ដោយខ្លួនឯង អនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត (AI) ដោយសុវត្ថិភាព មានភារកិច្ចជាគោលដៅស្នូលបានសាលាវិទ្យាល័យកាម៉ាវ ផ្សព្វផ្សាយស៊ីជម្រៅក្នុងសប្តាហ៍គាំទ្រការសិក្សាអស់មួយជីវិតឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ “រៀនពិត អនុវត្តពិត ម្ចាស់ការលើបច្ចេកវិទ្យាឌីជីថល និង AI ដើម្បីកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាអស់មួយជីវិត”។

សហកណ៍ធ្វើជាបង្អែកជូនជនរួមជាតិខ្មែរ

ផ្តើុមពីការផលិតដាច់ដោយឡែក ផ្តោតលើឈ្មួញ គ្រួសារបងប្អូនជនរួមជាតិខ្មែរជាច្រើននៅឃុំហឹងហូយ បានប្តូរមកចងសម្ព័ន្ធផលិតកម្មតាមរយៈសហករណ៍ ផលិតកម្ម និងសេវាកម្មកសិកម្មអានហឹងផាត ភូមិសុកដូន។ តាមរយៈការភ្ជាប់សម្ព័ន្ធផលិតកម្ម ជំនួយទព្វសម្ភារៈបច្ចេកទេស និងការធានាទិញកសិផល សហករណ៍កំពុងក្លាយជាទីបង្អែកជួយដល់សមាជិកកាត់បន្ថយការចំណាយ ស្ថិរភាពទីផ្សារលក់ចេញ លើកកម្ពស់ប្រសិទ្ធភាពការដាំដុះ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។

ផ្តល់សិទ្ធិជូននារីក្នុងផលិតកសិកម្ម

​វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ (CIP) និងសម្ព័ន្ធសមាគមវិស័យស្រូវអង្ករវៀតណាម សហការជាមួយមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ាវ បានរៀបចំថ្នាក់បណ្តុះបណ្តាលស្តីពី “ការគួបផ្សំគ្របដណ្តប់ភេទ និងយកកសិករជាមជ្ឈមណ្ឌលក្នុងការគ្រប់គ្រងជីជាតិត្រឹមត្រូវ” នៅឃុំហុងយ៉ឹន។

វិនិយោគព្រមគ្នានូវប្រព័ន្ធបង្គន់អនាម័យ ទឹកស្អាតបរិភោគនៅតាមសាលារៀន

ធានាលក្ខណៈអនាម័យ ទឹកស្អាតបរិភោគជូនសិស្សានុសិស្ស គឺជាភារកិច្ចសំខាន់ដែលត្រូវបានខេត្តកាម៉ាវយកចិត្តទុកដាក់អនុវត្ត សំដៅលើកកម្ពស់គុណភាពអប់រំ និងថែទាំសុខភាពសាលារៀន។ តាមរយៈគម្រោងកសាងថ្មី កែជួសជុលបង្គន់អនាម័យ និងវិនិយោគប្រព័ន្ធទឹកស្អាតបរិភោគ សំណង់សាលារៀនជាច្រើនត្រូវបានលើកកម្ពស់កម្រិត ឆ្លើយតបជាបណ្ដើរៗនូវតម្រូវការបង្រៀននិងរៀនផងដែរ។