មកកាន់ឃុំហុងយឹន នាពេលសព្វថ្ងៃនេះ យើងនឹងបានឃើញផ្លូវបេតុងដ៏ធំទូលាយស្អាត ព្រមទាំងមានពន្លឺភ្លើងអាគ្គិសនីបំភ្លឺ ធ្វើឱ្យទេសភាពជនបទកាន់តែមានភាពស្រស់បំព្រង និងផ្លាស់ប្តូរមុខមាត់ថ្មី។ នៅពីក្រោយការផ្លាស់ប្តូរនេះ គឺមានការឯកភាពគ្នារវាងរដ្ឋអំណាចភូមិភាគ និងប្រជាជន ចាប់ពីការបរិច្ចាគដីដោយស្ម័គ្រចិត្តសម្រាប់ការសាងផ្លូវ រហូតដល់កិច្ចសហការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ។ ស្មារតីនៃ «ឆន្ទៈបក្សនិងទឹកចិត្តប្រជាជន» ត្រូវបានបង្ហាញយ៉ាងច្បាស់គ្រប់តាមបណ្តាភូមិស្រុក និងគេហដ្ឋាននីមួយៗផងដែរ ផ្តល់ក្តីសុខក្សេមក្សាន្ត និងភាពងាយស្រួល សុវត្ថិភាពសម្រាប់បងប្អូនប្រជាជន។

ផ្លូដងវសោមគូដែលមានប្រវែងជាង ២.៧០០ ម៉ែត្រ ស្ថិតនៅភូមិក្បាលក្រពើ ត្រូវបានសាងឡើងយោងតាមពាក្យស្លោករបស់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ។
ជាភូមិភាគដែលមានជនរួមជាតិរស់នៅច្រើនកុះករ មាមីងបងប្អូននៅភូមិក្បាលក្រពើធ្លាប់ជួបផលពិបាកខាងផ្លូវគមនាគមផងដែរ។ ដងផ្លូវសោមគូដែលមានប្រវែងជាង ២.៧០០ ម៉ែត្រ ពីមុនធ្លាប់ក៏ជាផ្លូវដី ដែលតែងប្រែក្លាយជាភក់ជ្រាំ និងពិបាកក្នុងការធ្វើដំណើរនៅរដូវភ្លៀង សម្រាប់បងប្អូនប្រជាជន និងការដឹកជញ្ជូនទំនិញទៀតផង។ សព្វថ្ងៃ ផ្លូវនេះក៏ត្រូវបានជំនួសដោយផ្លូវបេតុងដ៏ស្រស់ស្អាត និងធំទូលាយដោយមានទទឹង ៣,៥ ម៉ែត្រ ផ្តើមពិការវិនិយោគរបស់រដ្ឋ និងការបរិច្ចាគដីដោយស្ម័គ្រចិត្តរបស់គ្រួសារទាំងឡាយក្នុងតំបន់។
លោក យ័ញមិញ នៅភូមិក្បាលក្រពើ រីករាយនិយាយ៖ «ដោយសារតែបក្ស និងរដ្ឋយកចិត្តទុកដាក់យោងតាមពាក្យស្លោក រដ្ឋ និងប្រជាជនរួមគ្នាធ្វើ ទើបយើងមានផ្លូវដ៏ល្អស្អាត និងរឹងមាំនេះ។ មាមីងគ្រប់រូបដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ១០០% សុទ្ធតែជាអ្នកស្ម័គ្រចិត្តបរិច្ចាគដីរបស់ខ្លួនសម្រាប់សាងផ្លូវ។ ឥឡូវមានផ្លូវធំទូលាយ ឡាន៤កង់អាចបើកបរបានយ៉ាងងាយស្រួល ជួយជំរុញពាណិជ្ជកម្មក្នុងតំបន់ និងអភិវឌ្ឍសេដ្ឋកិច្ច។ អ្នករាល់គ្នាសុទ្ធតែមានក្តីរីករាយជាខ្លាំង»។
ស្មារតីនៃការរួមគ្នាកសាងស្រុកកំណើត ក៏បានរីករាលដាលទៅដល់គ្រប់បណ្តាភូមិ៖ ថុងញឹក និញហ្វា និងនិញអានផងដែរ ដោយមានច្រើនសំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានអនុវត្តផ្តើមពីការរួមកម្លាំងគ្នារបស់រដ្ឋអំមណាច និងប្រជាជន។ ជាមួយបណ្តាដងផ្លូវថ្មីៗទាំងនេះ ក៏មានយុទ្ធនាការដំឡើងភ្លើងបំភ្លឺដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីនាំយកពន្លឺដ៏ភ្លឺស្វាងមកកាន់ភូមិជនបទទាំងនេះ។ ភ្លើងបំភ្លឺនៅតាមដងផ្លូវជនបទ ជួយសម្រួលដល់ការធ្វើដំណើរនៅពេលយប់សម្រាប់បងប្អូនប្រជាជន ហើយក៏ជួយរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅភូមិភាគផងដែរ។
លោក យ័ញវិញ នៅភូមិក្បាលក្រពើ ចែករំលែក៖ «ផ្លូវនេះមានចរាចរណ៍មមាញឹកណាស់។ វាភ្ជាប់ឆ្លងកាត់ឃុំនិញថាញ់ឡើយ និងបន្តទៅដល់ឃុំវិញធ្វឹននៃខេត្តអានយ៉ាងផងដែរ។ តាំងពីផ្លូវថ្មីត្រូវបានកសាង និងមានការដំឡើងភ្លើងបំភ្លឺដងផ្លូវមក ការធ្វើដំណើរបានក្លាយជាការងាយស្រួលជាងមុនច្រើន ហើយប្រជាជនក្នុងតំបន់ពិតជាមានក្តីសប្បាយរីករាយណាស់ដែរ»។

លោក យ័ញមិញ (កណ្តាល) នៅភូមិក្បាលក្រពើ សម្តែងពីក្តីរីករាយចំពោះការកែលម្អផ្លូវជនបទដ៏ទូលាយស្អាត។
យោងតាមលោក យ័ញសឺន ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហុងយឹន៖ រណសិរ្សមាតុភូមិឃុំបានផ្តោតលើការកៀរគរសម្រាប់កសាងគម្រោងសុខុមាលភាពសាធារណៈ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ។ រហូតមកដល់ពេលនេះ មូលដ្ឋានបានសាងសង់ស្ពានចំនួន ៣ ខ្សែដោយមានតម្លៃសរុបជាង ២ ពាន់លានដុង)។ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ ក្រៅពីចលនាប្រជាជនរួមជាមួយរដ្ឋអនុវត្ត ភូមិភាគថែមទាំងបានបង្កើតគណៈកម្មការត្រួតពិនិត្យការវិនិយោគសហគមន៍ ដើម្បីតាមដានដំណើរការកសាង និងធានាគុណភាពនៃគម្រោងទាំងនោះផងដែរ។
ការពង្រីកផ្លូវបេតុង និងដំឡើងភ្លើងបំភ្លឺតាមដងផ្លូវជនបទ បានធ្វើឱ្យផ្លាស់ប្តូរមុខមាត់តំបន់ជនបទលើភូមិសាស្ត្រឃុំហុងយឹនផងដែរ។ នៅពេលដែលគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់រដ្ឋទទួលបានការឯកភាពពីប្រជាជនកាលណាហើយ នោះគោលដៅនៃការកសាងជនបទថ្មី នឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ជួយជំរុញទាំងទំនុកចិត្ត និងក្តីបំណងប្រាថ្នាក្នុងការខិតខំកសាងជីវភាពឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ និងទំនើប៕
អត្ថបទនិងរូប៖ ធ្វីលៀន

Truyền hình



Xem thêm bình luận